ដាក់​ធុងបាស​ក្នុង​កម្មវិធី​ការ​មានអី​ស្រាប់តែផ្អើល​ឆោឡោ​ពេញ​រោងការ


ខេត្តសៀមរាប ៖ យុវជន​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ដើរ​ស៊ីឈ្នួល​ដាក់​ធុងបាស ក្នុង​កម្មវិធី​ការ ជា​រៀង​រាល់​កម្មវិធី​ចំ​ថ្ងៃ​ស៊យ​ភ្លាត់ស្នៀត​ឆក់​ខ្សែភ្លើង​បាត់បង់​ជីវិត​ម្នាក់ និង​របួសធ្ងន់​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោងការ​តែ​ម្តង ។ ហេតុ​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ហា​យ យ៉ា​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ក្នុងភូមិ​ខ្នារ​ជោ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ត្រូវ​បាន​ប្រជា​ការពារ​រាយការណ៍​មក​ថា មាន​ករណី​មនុស្ស​ឆក់​ខ្សែភ្លើង​ស្លាប់ និង​របួសធ្ងន់​ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ហា​យ យ៉ា​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ខ្នារ​ជោ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក ក្រឡាញ់ ខេត្តសៀមរាប ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​ក្នុង​នោះ​មាន​ទី​១-​ឈ្មោះ យ៉ាង់ យ​ត ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​គោក​ត្នោត ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ (​ស្លាប់​) និង​ទី​២-​ឈ្មោះ ធូ វណ្ណ​ថង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​គោក​ត្នោត ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ (​រង​របួសធ្ងន់​)​។

មូលហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​ខាងលើ​បាន​ទៅ​ស៊ីឈ្នួល​ដាក់​ធុងបាស់​នៅ​ក្នុង​កម្មវិធី​ជប់លៀង​កាត់​ចំណងដៃ​អាពាហ៍ពិពាហ៍​កូនប្រុស​របស់​ឪពុក​ឈ្មោះ ហា​យ យ៉ា​ត អាយុ​៥៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ហើយ​ជន​រង​គ្រោះ​ខាងលើ​បាន​ទៅ​លើក​ដែក​ទីប​សំរាប់​ចង​ម៉េ​ក្រូ ស្រាប់តែ​ទៅ​ប៉ះ​នឹង​ខ្សែភ្លើង​ស្រាត​បញ្ជូន​ចរន្ត​អគ្គី​ស​នី​មានកំ​ពស់​ប្រហែល​៨​ម៉ែត្រ​ពី​ដី​ក៏​ឆក់​ស្លាប់ និង​របួសធ្ងន់​តែ​ម្តង ។

លោក​បាន​បញ្ជាក់​ថា តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​បញ្ជាក់​ថា ជន​រងគ្រោះ​ទាំង​ពីរ​នាក់​ខាងលើ​ពិតជា​បាន​ស្លាប់ និង​រង​របួសធ្ងន់​ដោយសារ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ