ផ្អើល​ផ្ទះ​ប៉េ​អឹ​ម ក្រោយ​ឆេះ​អាសនៈ​ជាន់​ទី​១ ខ្ទេច


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​អាសនៈ​ក្នុងផ្ទះ​ល្វែង​ជាន់​ទី​១ របស់​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ផ្អើល​បងប្អូន​ប្រជាពលរដ្ឋ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​៥NZ ផ្លូវ​លេខ​៣ ក្រោយ​និង​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ តៅ គឹ​ម​អេ​ង អាយុ​៤៨​ឆ្នាំ មុខរបរ​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។ ផ្ទះ​ដែល​ឆេះ​ជា​ប្រភេទ​ផ្ទះល្វែង មានកំ​ពស់​២​ជាន់ ព្រមទាំង​មាន​ទំហំ​៤​គុណ​១៦​ម៉ែត្រ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ម្ចាស់ផ្ទះ​គាត់​បាន​អង្គុយ​លេង​នៅ​ក្នុងផ្ទះ​ជាន់​ក្រោម​ដូច​សព្វដង លុះដល់​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​មាន​អ្នក​ជិតខាង​បាន​ឃើញ​​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញពី​បន្ទប់​ជាន់​ទី​១ ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ដល់​ម្ចាស់ផ្ទះ​ថា «​មាន​ភ្លើង​ឆេះ​» ក៏​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​អស់​ចំនួន​៨​បំពង់​នៅ​មិន​អាច​ទប់ស្កាត់​បាន ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយមក​ទើប​រាយការណ៍​បន្ត​ប្រាប់​សមត្ថកិច្ច​សុំ​រថយន្ដ​ពន្លត់​អគ្គិភ័យ​មក​ចំនួន​១០​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​របស់​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ​មក​៣​គ្រឿង​បាញ់​អស់​២​គ្រឿង និង​រថយន្ត​ការិយាល័យ​នគរបាល បង្ការ និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ មក​ចំនួន​​៧​គ្រឿង បាញ់​អស់​២​គ្រឿង ទើប​ធ្វើ​ឱ្យ​ភ្លើង​រលត់​ទៅ​វិញ​នៅ​ម៉ោង​៨​យប់​ថ្ងៃ​ដដែល ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ និង​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ដែរ គឺ​គ្រាន់តែ​ខូចខាត​សម្ភារៈ អាសនៈ បន់ស្រន់ នៅ​បន្ទប់​ជាន់​ទី​១ អស់ទាំង​ស្រុង​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ពិនិត្យ​សព្វគ្រប់​រួច និង​បាន​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ទើប​បណ្ដាល​ឲ្យ​ឆេះ​បែប​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១០ | ក្នុងស្រុក

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ស្តែង​ចេញ​​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត Tiger Street Football 2020 បាន​បើក​ឆាក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ