ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យមាន​ប្រាក់​ទិញ​យក្ស​​ឱ្យ​ឈរ​យាម​ទេដឹង?

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ​មាន​សេចក្តីរាយការណ៍​ថា​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​មន​ុស្ស​មួយ​ក្រុម​បាន​យក​គ្រឿង​ចក្រ​ទៅ​កាយ​យក​អាចម៍ដី​ដាក់​លើ​រថយន្ត​​យី​ឌុ​បបើក​ទៅ​លក់​យ៉ាង​រំភើយ​ ខណៈរ​ណ្តៅ​ដី​នះ​ពុំ​ទាន់មាន​ច្បាប់​អាជីវកម្ម ​ឬ​អាជ្ញា​ប័ណ្ណ​នៅឡើយ សកម្មភាព​ល្មើសច្បាប់​នេះ ​គឺ​ហាក់បីដូចជា​មើល​ស្រាល​អាជ្ញាធរ​ស្រុក​ខេត្ត​ក៏​ដូច​ជា​ក្រសួង​យ៉ាង​ខ្លាំង ​។…

ខេត្តកំពង់ស្ពឺ ៖ ​មាន​សេចក្តីរាយការណ៍​ថា​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​មន​ុស្ស​មួយ​ក្រុម​បាន​យក​គ្រឿង​ចក្រ​ទៅ​កាយ​យក​អាចម៍ដី​ដាក់​លើ​រថយន្ត​​យី​ឌុ​បបើក​ទៅ​លក់​យ៉ាង​រំភើយ​ ខណៈរ​ណ្តៅ​ដី​នះ​ពុំ​ទាន់មាន​ច្បាប់​អាជីវកម្ម ​ឬ​អាជ្ញា​ប័ណ្ណ​នៅឡើយ សកម្មភាព​ល្មើសច្បាប់​នេះ ​គឺ​ហាក់បីដូចជា​មើល​ស្រាល​អាជ្ញាធរ​ស្រុក​ខេត្ត​ក៏​ដូច​ជា​ក្រសួង​យ៉ាង​ខ្លាំង ​។ កន្លែង​ដែល​គេ​កាយ​យក​អ​ចម៍​ដី​អត់​ច្បាប់​នេះ​ ស្ថិត​នៅ​ភូមិ​ព្រៃខ្លា​ឃុំ​ព្រះ​និ​ពា​ន្វ​ស្រុក​គងពិសី ​ខេត្តកំពង់ស្ពឺ ចូល​តាម​ខ្លោងទ្វារ​វត្ត​ត្រពាំង​ក្រពើ (ចំងាយ​៣០០​ម៉ែត្រ) ​។

មានការ​បង្ហើប​ថា ថៅកែ​គ្រឿងចក្រ​គឺជា​អ្នក​មក​ពី​ភ្នំពេញ​ បាន​ទិញ​ដី​ក្នុង​ទំហំ​ជិត​១០​ហិ​កតា​ ក្នុង​គោល​បំណង​កាយ​យក​អាចម៍ដី​ទៅ​លក់​នៅ​ភ្នំពេញ​ ដោយ​តាមរយៈរថយន្ត​យី​ឌុ​ប​ធំ​ៗ​ជា​ច្រើន​គ្រឿង ។ បានជា​ថៅកែ​គ្រឿងចក្រ​ ហ៊ាន​កាយ​ដឹក​យក​អាចម៍ដី​ទៅ​លក់​ គឺ​ដោយសារ​តែ​ក្រុម​អ្នក​គួ​ក​ជេរ​ដី​ធានា​ថា​ មិនបាច់​សុំ​ច្បាប់​ឬ​អាជ្ញា​ប័ណ្ណ​នោះ​ទេ​ រឿង​អាជ្ញាធរ​និង​ជំនាញ​ជា​ពិសេស​ខេត្ត ចាំ​​គេ​ដោះស្រាយ​ឱ្យ ​។​

មិនតែប៉ុណ្ណោះ ​ក្រុម​អ្នក​គួ​ក​ជេរ​ថែម​ទាំង​អួត​ប្រាប់​ថៅកែ​គ្រឿងចក្រ​ថា ​គេ​គឺជា​អ្នកមាន​អំណាច​ប្រចាំ​ខេត្តកំពង់ស្ពឺ​ ដូច្នេះ​មិន​ចាំបាច់​ខ្លាច​នោះ​ទេ​ ទោះ​អត់​ច្បាប់​ក៏​ដោយ​ចេះ​តែ​កាយ​ទៅ បើ​ខាង​ក្រសួង​ចុះ​មក​គ្រាន់តែ​អោយ​ថ្លៃ​សាំង​ត្រឡប់​ទៅ​វិញ​គឺ​ចប់​ហើយ​។

បើ​តាម​ប្រជាពលរដ្ឋ​មួយ​រូប​បាន​និយាយ​មិន​បញ្ចេញ​ឈ្មោះ​ថា «គាត់​មានការ​បារម្ភ​ជា​ខ្លាំង​នៅ​ពេល​ដែល​គេ​មក​កាយ​រណ្តៅ​ដី​ដ៏​ធំ​នៅ​ក្បែរ​ភូមិ​បែប​នេះ» ។ មន្ត្រី​ក្រសួង​រ៉ែ​មួយ​រូប​បាន​ប្រាប់​ថា ​រណ្តៅ​ដី​ដែល​មាន​ទំហំ​ធំ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ភូមិ​យ៉ាងតិច​៥០០ ​ទៅ​១០០០​ម៉ែត្រ ។ ប៉ុន្តែ រណ្តៅ​ដី​ដែល​អត់​ច្បាប់​នេះ​ នៅ​កៀក​ភូមិ​ជាទី​បំផុត ដែល​ជា​ក្តី​កង្វល់​យ៉ាង​ខ្លាំង​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ជិត​នេះ​។

​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ប្រាប់​ថា ក្រុម​អ្នក​គួ​ក​ជេរ​ដែល​រៀប​ដី​លក់​អោយ​ថៅកែ​គ្រឿងចក្រ​នេះ​ គេ​មាន​អំណាច​​មែន ​ប្រចាំ​តំបន់​នេះ ​គ្មាន​អ្នក​ណា​ហ៊ាន​ជាមួយ​ឡើយ លើស​ពី​នេះ​ទៅ​ទៀត​ថៅកែ​គ្រឿងចក្រ​ ក៏​ដូច្នោះ​ដែរ ​គ្រាន់តែ​កក់​លុយ​សុំ​យក​គ្រឿងចក្រ​មក​កាយ​បាត់​ទៅ​ហើយ​ ។ មន្ត្រី​សាលា​ឃុំ​មួយ​រួប​បាន​ប្រាប់​ផង​ដែរ​ថា អ្នកទិញ​ដី​ហើយ​យក​គ្រឿងចក្រ​មក​កាយ​នេះ​ មន​ឈ្មោះ​កន​ ចាន់​ណា រស់នៅ​​រាជធានី​ភ្នំពេញ ជា​ថៅកែ​ម៉ៅ​ការ​ចាក់​ដី​នៅ​តំបន់​ព្រៃ​ស​ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល​ភ្នាក់ងារ​យើង​ទទួល​បាន​កន្លង​ទៅ​នេះ​ក្រសួង​រ៉ែ​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​សហគ្រាស​ធុន​តូច​ ដែល​រក​សុ​ី​កាយ​យក​អាចម៍ដី​លក់​ មិន​ត្រូវធ្វើ​សកម្ម​ភាព​មុន ទើប​សុំ​ច្បាប់​ធ្វើ​អាជ្ញាប័ណ្ណ​ជា​ក្រោយ​បាន​ទេ បើសិនជា​រក​ឃើញ​ថា​ម្ចាស់​អាជីវកម្ម​ណាមួយ​ប្រព្រឹត្ត​បែប​នេះ​ទាំង​ខេត្ត​ និង​ក្រសួង​នឹង​មិន​អនុញាតិ​ឬ​ចេញ​អាជ្ញាប័ណ្ណ​អោយ​ឡើយ ​។

អត្ថបទសរសេរ ដោយ