ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ជា​កីឡាប្រដាល់ តែបច្ចុប្បន្ន​ជា​ចោរ​ទៅ​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អតីត​កីឡាករ​ប្រដាល់សេរី​ម្នាក់ បែរ​​ក្លាយជា​ចោរលួច​រថយន្ត​ ហើយ​ត្រូវ​បាន​កម្លាំង មូលដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ស្ត្រី​ម្នាក់ ​ដែល​បាន​បាត់​រថយន្ដ​ធុន​ធំ​១​គ្រឿង ។​…

រាជធានី​ភ្នំពេញ ​៖ ​អតីត​កីឡាករ​ប្រដាល់សេរី​ម្នាក់ បែរ​​ក្លាយជា​ចោរលួច​រថយន្ត​ ហើយ​ត្រូវ​បាន​កម្លាំង មូលដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ស្ត្រី​ម្នាក់ ​ដែល​បាន​បាត់​រថយន្ដ​ធុន​ធំ​១​គ្រឿង ។​ បន្ទាប់​ពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខាងលើ​ ក៏​បាន​នាំ​ជន​នេះ​ទៅ​កន្លែង​លាក់​រថយន្ត​នៅ​ក្នុង​ព្រៃ​ដី​ឡូ​ត៍ទំនេរ​មួយ​កន្លែង​រួច​ហើយ​បាន​ធ្វើការ​ដកហូត​យក​មក​ប្រគល់​ជូន​ម្ចាស់​វិញ​ផង​ដែរ ​។

ការឃាត់​ខ្លួន​ ​​ធ្វើ​ឡើងកាលពី​វេលា​រសៀល​ថ្ងៃ​ទី​១០ ធ្នូ ស្ថិតនៅ​ចំណុច​បន្ទប់​លេខ​១១ (ផ្ទះ​ជួល​មួយ​កន្លែង)​ក្នុងភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ជនសង្ស័យ​​ឈ្មោះ អែម ចាន់​ឌី អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ តែអតីត​​កីឡា​ប្រដាល់សេរីម្នាក់ សា្ន​ក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ខាងលើ ។​

ជន​នេះ​ បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​១​គ្រឿង​ម៉ាក HYUNDAI MIGHTY ស៊េរី​ឆ្នាំ​២០០៥ ព​ណ៌.ស ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ចំណុះ​២​តោន​កន្លះ ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ខា ស្រី​អូន អាយុ​៣៧​ឆ្នាំ​ ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​០៦ ​ធ្នូ ម្ចាស់​បាន​ចត​រថយន្ត​ទុក​នៅ​ម្តុំ​រោង​លក់​ទឹកត្នោតជូរមួយ​កន្លែង ​ស្ថិត​នៅ​ខាងក្រោយ​រោងចក្រ​សួន​ឧស្សាហ៍កម្ម​ «កា​ណា​ឌី​យ៉ា» នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បន្ទាប់​មក​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​បាន​សម្រេច​រួច​ហើយ​បាន​បើករថយន្ត​ខាងលើ​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ព្រៃ​លើ​ដី​ទំនេរ​មួយ​កន្លែង ស្ថិត​នៅ​ខាងកើត​វត្ត​អង្គ​តា​មិ​ញ ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ បន្ទាប់​មក​បាន​គេចខ្លួន​ទៅ​សម្ងំ​នៅ​ក្នុងផ្ទះ​ជួល​ដែល​ខ្លួន​ជួល​ស្នាក់​នៅ​ក្នុងភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​ទី​១ ។

ប្រភព​ដដែល​បាន​បន្ត​ថា ចំណែកឯ​ស្ត្រី​ជា​ម្ចាស់​រថយន្ត​ក្រោយ​ពេល​ដឹង​ថា ​រថយន្ត​របស់​ខ្លួន​ត្រូវ​ចោរលួច​បាត់ ​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ។​ បន្ទាប់​មក កម្លាំង​កងរាជអាវុធហត្ថ​ខាងលើ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​បាន ទើប​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​បាន​ក្រោយ​ពី​ការ​ធ្វើ​សកម្មភាព​លួច​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ​។

ប្រភព​​បន្ថែម​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន​និង​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​១​គ្រឿង​ខាងលើ​នោះ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ពិតប្រាកដ​មែន​ ។ ​

អត្ថបទសរសេរ ដោយ