អ្នកបួស​ដែល​មាន​សតិសម្បជញ្ញៈ


ភិក្ខុ​ដែល​មាន​សតិសម្បជញ្ញៈ​មាន​លក្ខណៈ​យ៉ាងនេះ កាលដែល​នឹង​ឈាន​ទៅ​ខាង​មុខ​ខាងក្រោយ ក៏​មាន​ស្មារតី​ដឹងខ្លួន​ថា ឥឡូវនេះ​អាត្មាអញ​កំពុង​ឈាន​ទៅ​ខាង​មុខ​ថយ​ទៅ​ខាងក្រោយ ។

កាល​នឹង​ឱន​កាយ​ទៅ​មុខ​ក្ដី ផ្ងារ​កាយ​ទៅ​ក្រោយ​ក្ដី ក្រឡេក​មើលទៅ​មុខ​ក្ដី ទៅ​ឆ្វេង​ក្ដី ទៅ​ស្ដាំ​ក្ដី ក៏​មាន​ស្មារតី​ដឹងខ្លួន​ប្រាកដ ឬ​ក៏​បត់​ដៃ​ទៅ​ឆ្វេង​-​ស្ដាំ​ក្ដី បត់ជើង​ឆ្វេង​-​ស្ដាំ​ក្ដី ក៏​មាន​ស្មារតី​ចង​ចាំ​ជា​និច្ច ។

កាលដែល​នឹង​ប្រើប្រាស់​សង្ឃាដី ឬ​បាត្រ ចីវរ ក៏​មាន​ស្មារតី​ដឹងខ្លួន​ថា​៖ ឥឡូវនេះ អាត្មាអញ​កំពុង​ប្រើ​សង្ឃាដី បាត្រ ចីវរ ។

កាលដែល​នឹង​ឆាន់ចង្ហាន់​ឬ​ឆាន់​ទឹកនឹង​ទំពា ឬ​ស្រូប ហិត លិទ្ធ ភ្លក្ស​របស់​អ្វី​ៗ ឬ​ក៏​ឈរ ដេក អង្គុយ ភ្ញាក់​អំពី​ដំណេក និយាយ​ស្ដី ស្ងៀម ក៏​មាន​ស្មារតី​រលឹក​បាន​ទាំងអស់ ។

នេះ​ជា​លក្ខណៈ​ភិក្ខុ​ដែល​ឃើញ​ភ័យ​ក្នុងវាល​វដ្ដសង្សារ រមែង​ជា​អ្នក​ប្រកបដោយ​សតិសម្បជញ្ញៈ​ដូច​ពោល​មកនេះ ។ ដោយសាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ