ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អ្នក​កាន់​ប័ណ្ណ​ក្រីក្រ បណ្ណ​សមធម៌ និង​ប​.​ស​.​ស​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​មិន​អស់​ថវិកា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា មន្ទីរពេទ្យ​កាល​ម៉ែ​ត ដែល​ជា​មន្ទីរពេទ្យ​សាធារណៈ​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​៤​ប្រភេទ ក្នុង​៣​ប្រភេទ​មិន​អស់​ថវិកា ទី​១-…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា មន្ទីរពេទ្យ​កាល​ម៉ែ​ត ដែល​ជា​មន្ទីរពេទ្យ​សាធារណៈ​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​៤​ប្រភេទ ក្នុង​៣​ប្រភេទ​មិន​អស់​ថវិកា ទី​១- អ្នក​ក្រីក្រ​ដែល​មាន​បណ្ណ​ក្រីក្រ ទី​២- អ្នកមាន​ប័ណ្ណ​សមធម៌ ទី​៣- អ្នកមាន​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ទី​៤- អ្នកមាន​លទ្ធភាព គឺ​បង់​ថវិកា ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ CUS នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ​ថា ៖ «​អី​ញ្ចឹ​ង​មាន​ន័យ​ថា មន្ទីរពេទ្យ​នេះ​ត្រូវ​ប្រើប្រាស់​សេវា​ក្នុង​ហ្នឹង គឺ​យក​មន្ទីរពេទ្យ​ចិញ្ចឹម​មន្ទីរពេទ្យ ។ យក​ថវិកា​ពី​អ្នកមាន​លទ្ធភាព​ទៅ​ជួយ​អ្នក​គ្មាន​លទ្ធភាព​» ។ សម្តេច​បាន​បន្ត​ថា អ្នក​ដែល​មាន​ប័ណ្ណ​ទាំង​៣​ខាងលើ គឺ​មិន​ចាំបាច់​បង់ប្រាក់​នោះ​ទេ ។ តែ​បង់​ចំពោះ​អ្នកមាន​លទ្ធភាព​ដែល​ទៅ​ព្យាបាល​នៅ​វៀតណាម នៅ​ថៃ សិង្ហ​បុរី … ត្រូវ​បង់ថ្លៃ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា សម្តេច​នឹង​រៀបចំ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ឲ្យ​បាន​ល្អ ហើយ​គ្រោង​បញ្ចប់​ការ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ខាងក្រៅ ។ សម្តេច​គូស​ញ្ជា​ក់ថា ៖«​ខ្ញុំ​នឹង​ប្រើប្រាស់​មន្ទីរពេទ្យ​ជំនាញ​ឯកទេស​នៅ​ក្នុង​ប្រទេស​តែ​ម្តង ។ ព្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​មាន​កន្លែង​រៀបចំ​សម្រាប់​តាំងពី​ព្រះមហាក្សត្រ ឥស្សរជន​នានា និង​ថ្នាក់ដឹកនាំ​នានា​ផង​ដែរ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​សម្តេច​តេ​ជោ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​សាំង​ហ្គា​ពួរ​ដោយសារ​នៅ​មន្ទី​ពេទ្យ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​សម្ភារៈ​បច្ចេកទេស​ទំនើប ។ ដូច្នេះ​នៅ​ពេល​ណា​យើង​មាន​សម្ភារៈ​ទំនើប គឺ​អ្នកឯកទេស​របស់​យើង​នឹង​មាន​ហើយ​រៀបចំ​ព្យាបាល ។ សម្តេច​បាន​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​ថវិកា​ដែល​សប្បុរសជន​ចូលរួម ដើម្បី​ធ្វើ​ទំនើប​កម្ម​មន្ទីរពេទ្យ​កាល​ម៉ែ​ត​បាន​ជាង​៧២​លាន​ដុល្លារ បូក​ទាំង​ថវិការដ្ឋ​៣០​លាន ដើម្បី​ធ្វើ​អគារ​មួយ​ដែល​ចំណាយ​អស់​៣៩​លាន​៧​សែន​ដុល្លារ ហើយ​មន្ទីរពេទ្យ​បាន​រក​ថវិកា​៧​លាន​ដុល្លារ​ហើយ ដែល​អគារ​នេះ​ធ្វើ​១២​ជាន់ និង​២​ជាន់​ចុះ​ក្រោម ដើម្បី​ធ្វើ​ដំណ​ត​រថយន្ត​និយាយ​ទៅ​អគារ​មិន​អស់​៤០​លាន​ដុល្លារ​ទេ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ថវិកា​ដែល​បាន​មក​ពី​សប្បុរស​ចូលរួម​នឹង​យក​ទៅ​ទិញ​សម្ភារៈ​ទំនើប​ៗ និង​ជួយ​សាងសង់​អគារ​ខ្លះ ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដែល​សហគ្រាស​សាធារណៈ​ជា​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​បាន​ដំណើរការ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៩ និង​បាន​ដើរតួរ​ជា​មជ្ឈមណ្ឌល​ក្នុង​ការ​ព្យាបាល​ជំងឺ​ពហុ​ឯកទេស ក្នុង​នោះ​វះ​ខួរក្បាល វះ​បេះដូង ម៉ាស៊ីន​ឡាស៊ែរ …​។

សូម​ជម្រាប​ថា ទោះបី​មាន​ប្រមុខ​រាជរដ្ឋាភិបាល​ធ្លាប់​ប្រកាស​ថា មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​មិន​យក​ថវិកា​ចំពោះ​អ្នកមាន​បណ្ណ​ក្រីក្រ បណ្ណ​សមធម៌ និង​ប័ណ្ណ ប​.​ស​.​ស យ៉ាងណា​ក្តី​ក៏​មានការ​លើក​ឡើង​ថា មាន​មន្ទីរពេទ្យ​មួយ​ចំនួន​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ