ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ​មិន​ត្រូវ​ទម្លាក់​តម្លៃ​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​ដែល​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​ពល​ដ្ឋ​មេត្តា​កុំ​ធ្វើការ​ទម្លាក់​ថ្លៃ​ស្រូវ ក្នុង​ពេល​ដែល​ពួក​គាត់​ប្រមូល​ផល ឬ​ច្រូតកាត់ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ CUS…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​ដែល​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​ពល​ដ្ឋ​មេត្តា​កុំ​ធ្វើការ​ទម្លាក់​ថ្លៃ​ស្រូវ ក្នុង​ពេល​ដែល​ពួក​គាត់​ប្រមូល​ផល ឬ​ច្រូតកាត់ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ CUS នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ នៅ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ ។

សម្តេច​បញ្ជាក់​ថា ៖«​យើង​យល់​ហើយ​អំពី​ក្រិត​ក្រម​នៃ​សេដ្ឋកិច្ច​មាន​តម្រូវ​ច្រើន​ការ​ផ្ត​ត់​ផ្គង់​តិច​នោះ​វា​ឡើងថ្លៃ ហើយ​មាន​តម្រូវការ​តិច ការ​ផ្គត់ផ្គង់​ច្រើន​នោះ​វា​ចុះថ្លៃ ។ ក៏​ប៉ុន្តែ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ដែល​ទទួល​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ​សុំ​កុំ​បង្អាប់​តម្លៃ​ស្រូវ​របស់​កសិករ​» ។

សម្តេច​បាន​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​បាន​ទម្លាក់​លុយ​៥០​លាន​ដុល្លារ ដើម្បី​ឲ្យ​ម្ចាស់​ម៉ាស៊ីនកិនស្រូវ ហើយ​សូម​អស់លោក​យល់​ថា មិនមែន​យក​លុយ​៥០​លាន​ដុល្លារ​នេះ​ទៅ​ច្របាច់​.​ក ប្រជាជន ដើម្បី​បញ្ចុះ​ថ្លៃ​នោះ​ទេ ។

ដូច្នេះ ខ្ញុំ​ឲ្យ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រួតពិនិត្យ​បញ្ហា​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ពេល​នេះ​ការ​ប្រមូល​ផល​ស្រូវ​របស់​កសិករ​បាន​កំពុង​ពេញ​ចម្ការ ស្រែ ទាំង​ស្រូវ​វស្សា និង​ស្រូវប្រាំង ធ្វើ​ឲ្យ​ត្រូវ​មាន​ចំនួន​ច្រើន ប៉ុន្តែ​ស្រូវ​បាន​ធ្លាក់​ចុះ ដូច្នេះ​សុំ​បណ្តា​ម៉ាស៊ីនកិនស្រូវ​ត្រូវ​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​តម្លៃ​សមរម្យ ។ ដូច្នេះ​កុំ​ទម្លាក់​ថ្លៃ​ជ្រុល​ហួស ដែល​ធ្វើ​ឲ្យ​កសិករ​ជួប​ការ​លំបាក ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​អះអាង​ថា ក្នុងឆ្នាំនេះ​ទិន្នផល​ស្រូវ​មាន​ចំនួន​កើន​ជាង​ឆ្នាំ​មុន ដែល​ក្នុង​១​ហិ​កតា​បាន​ទទួលផល​ជាង​៣​តោន ។ ដូច្នេះ​បញ្ហា​តម្លៃ​ស្រូវ​តែ​យកចិត្តទុកដាក់​បំផុត ។

បច្ចុប្បន្ន​នេះ​ម៉ាស៊ីនកិនស្រូវ​បាន​ចងក្រង​ជា​សម្ព័ន្ធ ឬ​ហៅ​ថា សហព័ន្ធ​ស្រូវ​អង្ករ​ដែល​បង្ហាញ​ពី​ភាព​ងាយស្រួល ។ សម្តេច​ក៏​បាន​ស្នើ​ដល់​សហព័ន្ធ​ស្រូវ​អង្ករ និង​សហភាព​ពាណិជ្ជកម្ម​បើ​កិច្ចប្រជុំ​ពិ និត្យ​លើ​បញ្ហា​តម្លៃ​ស្រូវ​ផង​ដែរ ។ លើស​នេះ​ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ​ក៏​ត្រូវ​ពិនិត្យ​មើល​បញ្ហា​តម្លៃ​ស្រូវ​ដែរ ។ សម្តេច​គូសបញ្ជាក់​ថា ៖«​យើង​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​គ្នា​ឲ្យ​ឃើញ​ថា ស្រូវ​របស់​ប្រជាពលរដ្ឋ​ច្រើន​កុំទៅ​ទម្លាក់​ថ្លៃ​ស្រូវ​របស់​គាត់​ដែល​ជា​រឿង​មួយ​មិន​គប្បី​នោះ​ទេ ។ យើង​មាន​ទីផ្សារ​ក៏​ច្រើន យើង​នាំ​ចេញ​ទៅ​ប្រទេស​ចិន នាំ​ទៅ​ប្រទេស​ក្នុង​តំបន់​ជាង​៦០ រាប់​ទាំង​សហភាព​អឺរ៉ុប​ផង​ដែរ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ