ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ផ្សោ​តទី​១៣​បាន​កើត​ក្នុង​ឆ្នាំ​២០១៩​នេះ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ក្រុម​មន្ត្រី​ជំនាញ​អភិរក្ស​និយាយ​ថា កូន​ផ្សោត​មួយ​ក្បាល​ថ្មី​ទៀត​ត្រូវ​បាន គេ​ប្រទះ​ឃើញ​កំពុង​ហែល​ក្នុង​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ ជាមួយ​និង​ផ្សោត​មេ​ធំ​មួយ​ក្បាល​។ ការ​ដែល​ប្រទះ​ឃើញ​កូន​ផ្សោត​ថ្មី​មួយ​ក្បាល នេះ​ក៏​ត្រូវ​បាន​ក្រុម​មន្ត្រី​អះអាង​ថា គឺជា​កូន​ផ្សោត​ដែល​ទើបនឹង​កើត​ពី​ពពួក​មេ​ផ្សោត​ដែល​រស់នៅ​ក្នុង​អន្លង់​ផ្សោត​កាំ​ពី ស្ថិត​នៅ​ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​។…

ខេត្តក្រចេះ​៖ ក្រុម​មន្ត្រី​ជំនាញ​អភិរក្ស​និយាយ​ថា កូន​ផ្សោត​មួយ​ក្បាល​ថ្មី​ទៀត​ត្រូវ​បាន គេ​ប្រទះ​ឃើញ​កំពុង​ហែល​ក្នុង​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ ជាមួយ​និង​ផ្សោត​មេ​ធំ​មួយ​ក្បាល​។ ការ​ដែល​ប្រទះ​ឃើញ​កូន​ផ្សោត​ថ្មី​មួយ​ក្បាល នេះ​ក៏​ត្រូវ​បាន​ក្រុម​មន្ត្រី​អះអាង​ថា គឺជា​កូន​ផ្សោត​ដែល​ទើបនឹង​កើត​ពី​ពពួក​មេ​ផ្សោត​ដែល​រស់នៅ​ក្នុង​អន្លង់​ផ្សោត​កាំ​ពី ស្ថិត​នៅ​ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​។

ក្រុម​មន្ត្រី​អភិរក្ស​បាន​លើក​ឡើង​ដោយ​ធ្វើការ​សន្និដ្ឋាន​ថា កូន​ផ្សោត​តូច​មួយ​ក្បាល​នេះ គឺ​អាច​ទើបនឹង​កើត​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ​។ ដោយសារ​ផ្សោត​នៅ​តូច ទើប​ក្រុម​មន្ត្រី​ជំនាញ​មិន​អាច​ពិនិត្យ​ដឹង​ថា ជា​ញី​ឬ​ក៏​ឈ្មោល​នៅឡើយ​ទេ​។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​លោក ម៉ុ​ក ព​ន្ល​ង បាន​ថ្លែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែធ្នូ នេះ​ថា រាប់​ទាំង​កូន​ផ្សោត​មួយ​ក្បាល​ដែល​ក្រុម​មន្ត្រី​របស់​លោក​បាន​ប្រទះ​ឃើញ​នេះ គឺជា​កូន​ផ្សោត​ក្បាល​ទី​១៣ ដែល​បាន​កើត​ចេញពី​ពពួក​មេ​ផ្សោត​ដែល កំពុង​រស់នៅ​ក្នុង​តាម​បណ្តា​អន្លង់​ទន្លេមេគង្គ​ខេត្តក្រចេះ ក្នុង​ឆ្នាំ​២០១៩​នេះ ខណៈ​សត្វ​ផ្សោត​តូច​ធំ​ៗ​មាន​ចំនួន​៦​ក្បាល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​ឈឺ​ចាស់ និង​ដោយសារ​កត្តា​ផ្សេង​ៗ​ក្នុង​ឆ្នាំ​២០១៩​នេះ​។

ជុំវិញ​ការ​បន្ត​កំណើន​នៃ​កំណើត​សត្វ​ផ្សោត​ដែល​បាន​កើត​មាន​ចំនួន​ច្រើន​ក្នុង​ឆ្នាំ​២០១៩ នេះ លោក​ម៉ុ​ក ពន្លក ក៏​បាន​បញ្ជាក់​ថា សម​ទ្ឋិ​ផល​នេះ​បាន​មក​ពី​ការ​ខិតខំ​រួម​គ្នា​ដើម្បី​អភិរក្ស​ពី​ក្រុមការងារ​អង្គការ​ជា​ដៃគូ​នានា ក៏​ដូច​ជា ខណ្ឌ​រដ្ឋ​ជលផល ក្រុមការងារ​អភិរក្ស ព្រមទាំង អាជ្ញាធរ ដែល​ពាក់​ព័​ន្ឋ​នៃ​ស្ថាប័ន​ផ្សេង​ៗ​ទៀត ធ្វើ​ឲ្យ​ផ្សោត​រស់នៅ​ដោយ​គង់​វង់ ងាយ​នឹង​បន្ត​ពូជ​បង្កើន​កំណើត​បានជា​បន្តបន្ទាប់​។

បើ​តាម​លោក ម៉ុ​ក ពន្លក ប្រធាន​ឆ្មាំ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ជា​នាយ រង​ខណ្ឌ​រដ្ឋបាល​ជលផល​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សព្វថ្ងៃ​ទន្លេមេគង្គ​ខេត្តក្រចេះ​មាន​សត្វ​ផ្សោត​រស់នៅ​ក្នុង​ចន្លោះ​ពី​៥៥​ទៅ​៦០​ក្បាល​។ សត្វ​ផ្សោត​ទាំងអស់ នេះ​សព្វថ្ងៃ​កំពុង​តែ​រស់នៅ​តាម​អន្លង់​ចំនួន​៥​អន្លង់​ធំ​ៗ​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ​។ អន្លង់​ទាំងនោះ​មាន​ដូច​ជា អន្លង់​ខ្សាច់​ម្កាក់​, អន្លង់​កោះ​ដំបង​, អន្លង់​កោះ​ផ្តៅ​, អន្លង់​កន្ទុយ​កោះ​រងាវ និង​អន្លង់​ផ្សោត​កាំ​ពី​។

ក្នុង​ចំណោម​អន្លង់​ធំ​ៗ​ទាំង​៥ គឺ​អន្លង់​ផ្សោត​កាំ​ពី​មាន​សត្វ​ផ្សោត​រស់នៅ​ច្រើន ជាងគេ​ក្នុង ចន្លោះ​ចាប់ពី​២០​ទៅ ៣០​ក្បាល​។ ដោយ​លោក​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ក្នុង ឆ្នាំ​២០១៩​នេះ សត្វ​ផ្សោត​គឺ​អាច​មាន កំណើន​ដល់​ទៅ​ជាង​១០​ក្បាល តាម​រយៈ​ការ​បង្ក​កំណើត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ