ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរចិន ប៉ងលួចឡាន១គ្រឿងក្នុង​សាលា​ក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​​ការណ៍បឋម​លើ​ករណី​ជនជាតិ​ចិន​៣​នាក់​ ប៉ុនប៉ង​លួច​យក​រថយន្តនៅ​ក្នុង​បរិវេណ​សាលា​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​១​និង៣០​នាទីថ្ងៃ​ទី​១០ ​​ឧសភា ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនបាន​ ​មាន១​​ឈ្មោះ Chen ChangHai…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​​ការណ៍បឋម​លើ​ករណី​ជនជាតិ​ចិន​៣​នាក់​ ប៉ុនប៉ង​លួច​យក​រថយន្តនៅ​ក្នុង​បរិវេណ​សាលា​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​១​និង៣០​នាទីថ្ងៃ​ទី​១០ ​​ឧសភា ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនបាន​ ​មាន១​​ឈ្មោះ Chen ChangHai ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន ​កាន់​លិខិតឆ្លងដែន​លេខៈ EH4225865 ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ២-​ឈ្មោះ Shi QuanQian ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ​​កាន់​លិខិតឆ្លងដែន​លេខៈ EG4197019 ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង៣-ឈ្មោះ Zhang YouChun ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ ជនជាតិ​ចិន ​កាន់​លិខិតឆ្លងដែន​លេខៈ EH4224696 ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ដោយឡែក ជន​រង​គ្រោះជាម្ចាស់ មាន​ឈ្មោះ ថោ សុធា​រិ​ន ភេទ​ប្រុស អាយុ​២៨ឆ្នាំ មុខរបរជា​ប្រជា​ការ​ពារ​​សាលា​ក្រុងព្រះសីហនុ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ សេចក្តី​រាយ​ណ៍​បន្ត​ថា នៅថ្ងៃកើតហេតុ (​វេលា​ម៉ោង​ខាងលើ) នៅ​ចំណុច​បរិ​វេណ​សាលា​ក្រុងព្រះសីហនុ មាន​ប្រជា​ការពារ​មា្ន​ក់​បាន​រាយការណ៍​ថា ពេល​គាត់​កំពុង​យាមកាម ស្រាប់តែ​ឮ​សូរ​សំលេង​ក្តុងក្តាំង​ក្បែរ​រថយន្ត​ចត​ទុក ។

ភ្លាម​នោះ ​គាត់​បាន​ស្ទុះ​ទៅ​មើល​ ស្រាប់តែ​ឃើ​ញ​មាន​ជនសង្ស័យ​៣​នាក់​ (សុទ្ធតែ​ជា​ជនជាតិ​ចិន) ពាក់​ម៉ាស់​បិទមុខ ពាក់មួក និងពាក់​ស្រោមដៃ​គ្រប់​គ្នា កំពុង​ធ្វើ​សកម្មភាព​បម្រុង​លួច​យក​រថយន្ត ដែល​ចត​នៅ​ក្នុង​បរិ​វេណ​សាលាក្រុង​នោះ ។ ឃើញ​ដូច្នោះ​ គាត់​​បាន​ឃាត់ និង​ឆែកឆេរ​ចិន​៣​នាក់​នោះ ក៏​ឃើញ​មាន​ឧបករណ៍​មួយ​ចំនួន ដែល​អាច​ធ្វើ​សកម្មភាព​លួច​កាច់ក​យក​រថយន្ត​នោះ ។ បន្ទាប់​មក​ គាត់​បាន​រាយការណ៍​ទៅ​កម្លាំង​សមត្ត​កិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​សីហ​នុ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​តែម្តង ។

​សមត្ថកិច្ច​បាន ​បាន​ដកហូត​វត្ថុ​តាង ៖
-​ស្រោមដៃ​ចំនួន​៣​គូរ
-​ម៉ាស់​ចំនួន​២
-​មួក​ចំនួន​៣
-​ក្រណាត់​រុំ​មុខ​ចំនួន​៣
-​ទូរស័ព្ទ​ដៃ​២​គ្រឿង
-​លិខិតឆ្លងដែន​ចំនួន​៣​ក្បាល
-​អាវធំ ចំនួន ២
-​ទល់​រឺ​វ៉ី​ស ចំនួន ២
-​ឧបករណ៍​សំរាប់​កាត់​ដែក​១
-​ពិល​តូច ចំនួន​១ ។

អត្ថបទសរសេរ ដោយ