ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាយ​ដី​ភក់​ក្នុង​ការដ្ឋាន​ បង្ហូរ​ចូល​អូរ​និង​ប្រឡាយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ លោកគួ​ច ចំរើន អភិបាល​ខេ​ត្តុ បាន​ដឹកនាំ​មន្ត្រី​ជំនាញចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ចំនួន​៣​កន្លែងនៅ​ខាងក្រោយ​សណ្ឋាគារ​សុខា ក្នុងភូមិ​១ សង្កាត់លេខ​៣…

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ លោកគួ​ច ចំរើន អភិបាល​ខេ​ត្តុ បាន​ដឹកនាំ​មន្ត្រី​ជំនាញចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ចំនួន​៣​កន្លែងនៅ​ខាងក្រោយ​សណ្ឋាគារ​សុខា ក្នុងភូមិ​១ សង្កាត់លេខ​៣ ក្រុងព្រះសីហនុ ដែល​បាន​បង្ហូរ​ដី​ភក់​ចូល​អូរ ប្រឡាយ ស្ទើរ​លុប​បាត់​អូរ​នោះ​ទាំងស្រុង បណ្តាល​ឱ្យ​ស្ទះ​ចរន្តទឹក​ហូរ ។

លោក គួ​ច ចំរើន បង្ហាញ​អារម្មណ៍​ខឹង​យ៉ាង​ខ្លាំង ពេល​បាន​ឃេ​ី​ញ​ការដ្ឋាន​សំណង់​ទាំងនោះលូច​បង្ហូរ​ភក់​ពី​ក្នុង​ការ​ដ្ឋា​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ប្រឡាយ​បែប​នេះ ដែល​ធ្វេ​ី​ស្ទះ​ចរន្តទឹក​ហូរ​។ ពេល​នោះ លោក​បាន​បញ្ជា​ឱ្យ​ផ្អាក​ការដ្ឋាន​សំណង់ទាំង​៣​ខាងលើ​ជា​បណ្តោះអាសន្ន ដោយ​តម្រូវ​ឱ្យកាយ​ដី​ដែល​បង្ហូរ​ចូល​អូរ​ចេញ​វិញ​ឲ្យ​អស់ និង​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​ធ្វេ​ី​កំណត់​និយាម​ការ​ទំហំ​អូរ ប្រឡាយ និង​រៀប​ខឿន​ថ្ម​ទប់​ដី​កុំ​ឲ្យ​ហូរ​ចូល​ជា​ថ្មី​ទៀត ។

សូម​បញ្ជាក់​ថា ការ​ចុះ​ផ្អាក​ការដ្ឋាន​សំណង់​ខាងលើ គឺ​ស្រប​ពេល​ដែល​រដ្ឋបាល​ខេត្ត​បាន​ចេញសេចក្តី​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគ​ដែល​បាន​និង​កំពុង​រស់នៅ ឬ​អាស្រ័យ​ផល​លើ​អូរ ប្រឡាយ​ធម្មជាតិ​របស់​រដ្ឋ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ កន្លង​មក រដ្ឋបាល​ខេត្ត​បាន​សង្កេត​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​មួយ​ចំនួន បាន​រំលោភ​បំពាន​ដោយ​ការ​ចាក់​ដី ព្រមទាំង​សាងសង់​លំនៅ​ឋាន និង​សំណ​ង់​ខុសច្បាប់​នានា មាន​ទាំង​ប្រភេទ​តូច​ធំ ធ្ងន់​ស្រាល លើ​ចំណី​មាត់​អូរ ប្រឡាយ​ធម្មជាតិ ដែល​ជាទ្រព្យ​សម្បត្តិ​​សាធារណៈ​របស់​រដ្ឋ ។

សកម្មភាព​បែប​នេះ ធ្វើ​ឱ្យ​ទំហំ​អូរ ប្រឡាយ​ធម្មជាតិ​ទាំងនោះ​រួម​តូច និង​បិទមុខ​ទឹក​ស្ទើរ​ទាំងស្រុង​នៅ​កន្លែង​ខ្លះ ដែល​មិន​អាច​ឆ្លើយ​តប​បាន​ទៅ​នឹង​បរិមាណ​កើនឡើង​នៃ​ទំហំ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ ដែល​មាន ការ​កើន​ឡើងជា​លំដាប់ ។ ជាក់ស្តែង នា​រដូវវស្សាកន្លង​ទៅ បាន​ធ្វើ​ឱ្យ​លិចលង់​លំនៅ​ឋាន​ហេ​ដ្ឋារចនាសម្ព័ន្ធ និង​ខូចខាត​ទ្រព្យសម្បត្តិរ​បស់បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ