ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ថា​ខុស​ធ្ងន់​ណាស់​ក្នុង​១​ជីវិត​នេះ​ដែល​ដើរ​ចេញពី​ក្លិប​១​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo និយាយ​ជាមួយ​មិត្តភក្តិ​ពី​រឿង​ដែល​រូបគេ​សោកស្តាយ​បំផុត ខណៈ​ដែល​ពេល​នេះ​អ្វី​ៗ​ហាក់បីដូចជា​មិនសូវ​ត្រូវប៉ាន់​ចំពោះ​រូបគេ ។…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo និយាយ​ជាមួយ​មិត្តភក្តិ​ពី​រឿង​ដែល​រូបគេ​សោកស្តាយ​បំផុត ខណៈ​ដែល​ពេល​នេះ​អ្វី​ៗ​ហាក់បីដូចជា​មិនសូវ​ត្រូវប៉ាន់​ចំពោះ​រូបគេ ។

ថ្វី​ត្បិត​តែ​រក​គ្រាប់​បាន​ជូន​ការ​ប្រកួត​២​ដង​នៅ Serie A កាល​គ្រា​កន្លង​មក​ក្តី ក៏​កីឡាករ​អាយុ​៣៤​ឆ្នាំ​រូប​នេះ​កំពុង​តែ​ជួបនឹង​រឿង​ពិបាក​ៗ​នៅ​អ៊ី​តា​លី​ពេល​ប៉ុន្មាន​ខែ​នេះ ។ បន្ទាប់​ពី​ទំនាក់ទំនង​របស់​គាត់​ជាមួយ​អ្នកចាត់ការ​ទូទៅ​លោក Maurizio Sarri បាន​ឈាន​ដល់​ស្ថានភាព​តានតឹង​នា​ពេល​ថ្មី​ៗ​នេះ Ronaldo ត្រូវ​បាន​គេ​ជឿជាក់​ថា មិន​សប្បាយចិត្ត​ពេល​លេង​នៅ Juventus ។

បើ​យោង​តាម​កាសែត ABC បានឱ្យ​ដឹង​ថា Ronaldo បាន​ប្រាប់​មិត្តភក្តិ​ជិត​ស្និទ្ធ និង​ក្រុម​គ្រួសារ​ពី​ការ​សោកស្តាយ​របស់​គាត់​ក្រោយ​ពេល​ចាក​ចេញពី Real Madrid ។ គាត់​បាន​ចាត់​ទុក​វា​ជា​កំហុស​មួយ​យ៉ាង​ធំ ។

របាយការណ៍​បាន​លើក​ឡើង​ថា កា​ពី​ទែន​ក្រុម​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ ស្តាយ​ដែល​មិន​បាន​ពាន Ballon d’Or ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​លើក​ឡើង​ថា នេះ​អាច​មក​ពី​លទ្ធផល​នៃ​ការ​លេង​នៅ Juventus​។ ប្រសិនបើ​លេង​នៅ Real Madrid គាត់​អាច​នឹង​ទទួល​បាន​ពាន​នេះ​ក៏​ថា​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ