ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​​មួយ​​គ្រឿង ខណៈកំពុង​ហោះ​កាត់​មហា​សមុទ្រ

4 ឆ្នាំ មុន

ប្រទេស​ស៊ី​លី ៖ កងទ័ពអាកាស​ស៊ីលី ដែល​ដាក់​ពង្រាយ​មធ្យោបាយ​សង្គ្រោះ​ដ៏​ច្រើន​ប្រកាស​ថា យន្តហោះ​យោធា​ស៊ី​លី​១​គ្រឿង​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៣៨​នាក់ ដែល​បាត់ដាន​ពី​រ៉ា​ដា​ កាលពី​ថ្ងៃ​ទី​៩ ខែ​​ធ្នូ ឆ្នាំ​២០១៩ ​ខណៈ​កំពុង​ហោះ​កាត់​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក…

ប្រទេស​ស៊ី​លី ៖ កងទ័ពអាកាស​ស៊ីលី ដែល​ដាក់​ពង្រាយ​មធ្យោបាយ​សង្គ្រោះ​ដ៏​ច្រើន​ប្រកាស​ថា យន្តហោះ​យោធា​ស៊ី​លី​១​គ្រឿង​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​៣៨​នាក់ ដែល​បាត់ដាន​ពី​រ៉ា​ដា​ កាលពី​ថ្ងៃ​ទី​៩ ខែ​​ធ្នូ ឆ្នាំ​២០១៩ ​ខណៈ​កំពុង​ហោះ​កាត់​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក សំដៅ​ទៅ​មូលដ្ឋាន​យោធា​មួយ​របស់​ស៊ី​លី ​ក្នុង​តំបន់​អង់តាក់ទិក បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​។

យន្តហោះ​ HERCULES C130​ នោះ បាន​ហោះ​ចេញពី​មូលដ្ឋាន ​CHABUNCO DE PUNTA ARENAS ចុង​ខាងត្បូង​ស៊ី​លី​ នា​វេលា​ម៉ោង​១៦​និង​៥៥​នាទី​ម៉ោង​ក្នុងស្រុក ទៅ​កាន់​មូលដ្ឋាន​EDUARDO FREI​ នៅ​អង់តាក់ទិក​។ ក្នុង​សេចក្ដី​ប្រកាស​មួយ កងទ័ពអាកាស​ស៊ីលី​និយាយ​ថា យន្តហោះ​នេះ​បាន​បាត់ដាន​នា​វេលា​ម៉ោង​១៨​និង​១៣​នាទី​។

មនុស្ស​ចំនួន​៣៨​នាក់​ស្ថិត​ក្នុង​យន្តហោះ​នេះ ក្នុង​នោះ​មាន​សមាជិក​ក្រុម​យានិក​១៧​នាក់​និង​អ្នកដ​ដំរ​២១​នាក់ ដែល​មាន​ទាហាន​ស៊ី​លី​១៨​នាក់ ២​នាក់​ជា​និយោជិត​នៃ​សហគ្រាស​សំណង់​ឯកជន​មួយ ព្រមទាំង​មន្ត្រី​ម្នាក់​នៃ​សាកលវិទ្យាល័យ​MAGALLANES៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ