ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​មួយប៉ប្រិចភ្នែក​សោះ ប្តី​ធ្វើ​ឲ្យ​ឆេះ​ផ្ទះ​ហ្មត់​អស់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្តី​ម្នាក់​បើក​ហ្គា​ស​អុច​បារី បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ខ្លួនឯង​អស់​មួយ​ខ្នង​ហ្មត់​មួយប៉ប្រិចភ្នែក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មក​ជួយ​ពន្លត់ ប៉ុន្តែ​ពន្លត់​មិន​ទាន់​ទើប​សមត្ថកិច្ច​មក​ជួយ​ទាន់ តែ​អកុសល​ឆេះ​អស់​ទៅ​ហើយ​នៅ​សល់​តែ​ឆ្អឹង​ផ្ទះ ។ ហេតុការណ៍​ឆេះ​ផ្ទះ​ខ្លួនឯង​នោះ…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្តី​ម្នាក់​បើក​ហ្គា​ស​អុច​បារី បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ខ្លួនឯង​អស់​មួយ​ខ្នង​ហ្មត់​មួយប៉ប្រិចភ្នែក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មក​ជួយ​ពន្លត់ ប៉ុន្តែ​ពន្លត់​មិន​ទាន់​ទើប​សមត្ថកិច្ច​មក​ជួយ​ទាន់ តែ​អកុសល​ឆេះ​អស់​ទៅ​ហើយ​នៅ​សល់​តែ​ឆ្អឹង​ផ្ទះ ។ ហេតុការណ៍​ឆេះ​ផ្ទះ​ខ្លួនឯង​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​១៩​នាទី ថ្ងៃ​ទី​០៨ ខែធ្នូ​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​អន្ត​ង្គ​ន់ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ។

តាម​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​ស្រុក​ពួក​បាន​ប្រាប់​ថា ម្ចាស់ផ្ទះ​ជន​រង​គ្រោះ​មានឈ្មោះ យ៉ុ​ន យ៉ៅ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​កន្លែង​កើតហេតុ ដែល​មាន​ប្តី​ឈ្មោះ ឆើត គា អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ ។ ភ្លាម​ៗ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង និង​ប្រជា​ការពារ​ភូមិ​បាន​ជួយ​ដងទឹក​ពន្លត់​ដែរ តែ​ពុំ​អាច​ជួយ​បាន ។ ទើប​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ ព្រមទាំង​បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ស្រុក​ចេញ​១​គ្រឿង​ចុះ​ទៅ​ជួយ​ទើប​អាច​ទប់ស្កាត់​បាន ប៉ុន្តែ​អកុសល​បាន​ឆេះ​មុន​អស់​ទៅ​ហើយ ។

លោក​បាន​បញ្ជាក់​ថា ផ្ទះ​ជន​រង​គ្រោះ​មាន​ទំហំ​៧​ម គុណ​៤​ម សរសរ​ទាល់​ដី ក្រាល​ក្តា កម្ពស់​១,៥០​ម៉ែត្រ ជញ្ជាំង​ស័ង្កសី ប្រក់​ស័ង្កសី ។

ដោយ​មូលហេតុ បុរស​ជា​ប្តី ប្រើ​ចង្ក្រានហ្គាស ហើយ​យក​ថង់​មក​អុច​បារី​ជក់ បន្ទាប់​មក​ក៏​ទម្លាក់​ថង់​នោះ​មក​ក្រោមផ្ទះ ហើយ​ទៅ​ប៉ះ​ធុងសាំង​ក្រអូប​ទើប​ធ្វើ​ឲ្យ​ឆេះ​តែ​ម្តង ។ ករណី​នេះ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ផ្ទះ​មួយ​ខ្នង អង្ករ​១​កា​រ៉ុ​ង ស្មើនឹង​៥០​គក ប្រាក់​(​គ្មាន​) ឯកសារ​អត្រា​កូ​ល​ដ្ឋា​ន​ប័ណ្ណ​ក្រីក្រ​មួយ​សន្លឹក កាត​គ្រី​ម៉ូតូ​២​សន្លឹក ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​ចានឆ្នាំង​សំលៀក​បំពាក់​មួយ​ចំនួន តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ