ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ឆ្អើរត្រី​ថ្ងូរ​ពី​រឿង​ត្រី​ស្រស់​មាន​តម្លៃ​ថ្លៃ​ទ្វេ​ដង​ជាង​ឆ្នាំ​​ទៅ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុមអាជីវករមានមុខរបរឆ្អើរត្រី ស្ថិត​ក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៩ ​ធ្នូ ​បាន​ផ្តល់កិច្ចសម្ភាសន៍ថា…

ខេត្តកំពង់ឆ្នាំង ៖ ក្រុមអាជីវករមានមុខរបរឆ្អើរត្រី ស្ថិត​ក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៩ ​ធ្នូ ​បាន​ផ្តល់កិច្ចសម្ភាសន៍ថា ក្នុងរដូវខ្នើតខែមិគសិរនេះ ត្រីទិញសម្រាប់យកមកឆ្អើរមាន​តម្លៃថ្លៃខ្ពស់ជាងឆ្នាំកន្លងទៅ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ​​បើឈ្មួញមិន​ជួយ​ដំឡើង​ថ្លៃតាម​តម្លៃ​ត្រី​ស្រស់ទេ ពួកគាត់ពិតជានឹងត្រូវខាតជាក់​ជាមិនខានឡើយ ។

ក្រុមអាជីវករឆ្អើរត្រីទាំងនោះ​បានឱ្យ​ដឹង​ថា រដូវខ្នើតខែមិគសិរនេះ ត្រីសម្រាប់ឆ្អើរមានតម្លៃថ្លៃទ្វេ​ដង​ជាងឆ្នាំកន្លងទៅ ដូចជាត្រីបន្ទោះភ្លុក កាលពីឆ្នាំទៅមួយគីឡូថ្លៃតែ៣០០០ ទៅ៣៥០០រៀល តែប៉ុណ្ណោះ ឆ្នាំនេះត្រីបន្ទោះភ្លក់ មានតម្លៃពី ទៅ៦៥០០ ទៅ៧០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកកូនត្រីរៀល មួយគីឡូថ្លៃ៥០០០រៀល ខុសពីឆ្នាំកន្លងទៅត្រឹមតែ២០០០ ទៅ២៥០០រៀលប៉ុណ្ណោះ ។

ពួកគាត់​បាន​បញ្ជាក់មូលហេតុថា ឆ្នាំនេះទឹកតូច ទើបខ្សត់ត្រី បណ្ដាលឲ្យឡើងថ្លៃបែបនេះ ហើយ​ពួក​គាត់​មិនរំពឹងថា នៅខ្នើតខែក្រោយ គឺខែបុស្សត្រី និងសម្បូរទៀតនោះទេ  ព្រោះតែឆ្នាំនេះទឹកតូច ហើយ​ពេល​នេះ​បានគោករាក់ជាបណ្ដើរៗហើយ មិនសង្ឃឹមថា ត្រីខ្នើត ខែក្រោយត្រូវត្រីច្រើនជាងនេះនោះឡើយ ។   ក្រុមអ្នកឆ្អើត្រីបានបញ្ជាក់ថា ទោះបីត្រី ដែលទិញមកឆ្អើរនោះថ្លៃ ក៏ពិតមែន ប៉ុន្តែពួកគាត់ត្រូវតែ​ទិញ​យកមកឆ្អើ ព្រោះជាមុខរបរប្រចាំថ្ងៃទៅហើយ ។

ម្យ៉ាងវិញទៀត ឈ្មួញក៏បានដឹងពីតម្លៃត្រីឡើងថ្លៃដែរ ពួកគាត់សង្ឃឹមថាឈ្មួញនឹងជួយដំឡើងថ្លៃត្រីឆ្អើរ ដែល​ជាផលិតផលសម្រេច ឱ្យបានបន្ថែមជាងឆ្នាំកន្លងទៅ តាមតម្លៃដែលត្រីស្រស់ឡើងថ្លៃដែរ  ។ ផ្ទុយ​ទៅវិញ ប្រសិនបើ ក្រុមឈ្មួញមិនជួយតម្លើងថ្លៃឱយទេ ពួកគាត់និងខាតបងជាក់ជាពុំខានឡើយ ។មុខរបរ​ទិញត្រីស្រស់ យកមកឆ្អើ គឺចំណាយដើមទន់គ្រាន់បើដែរ មានទាំងថ្លៃទិញត្រីស្រស់ថ្លៃអុស ថ្លៃជួលអ្នកដោត​ចង្កាក់ត្រី  និងថ្លៃអ្នកដុតភ្លើងឆ្អើត្រីជាដើម ។ ពួកគាត់ខ្លះ ​មានទន់ខ្លួនឯងខ្លះទៀតខ្វះខាតត្រូវទៅខ្ចីបុល​គេ​បង្គ្រប់ ព្រោះរដូវឆ្អើត្រីមកដល់ហើយ បើមិនរកមុខរបរនេះ ទេបានអីឱយកូនរៀនសូត្រ និងផ្គត់ផ្គង់ជីវភាព គ្រួសារ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅរសៀលថ្ងៃទី៩ ​ធ្នូ នេះថា ទឹកឆ្នាំនេះពិតជាតូចមែន ។ ពេលរដូវខែទឹកឡើង គឺឡើងយឺត ហើយឡើងបានត្រឹមមួយតែរយៈ មិនដល់២០ថ្ងៃផង ​ស្រាប់តែទឹកស្រកទៅវិញ ហើយស្រកយ៉ាងលឿន ដែលមិនធ្លាប់មាន ពីមុនមក ។លុះដល់ចឹងទៅ ត្រីមិនទាន់ធំធាត់នៅឡើយ ។ លោកក៏ដូចជាប្រជាពលរដ្ឋ ដែរ មិនសង្ឃឹមថា ខ្នើតខែក្រោយ ខែបុស្ស សំបូរត្រីនោះទេព្រោះពេលនេះទឹករាក់ជាបណ្តើរហើយ  ។

អត្ថបទសរសេរ ដោយ