ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឪពុក​ឃើញ​ស្ល​ឈាម​មិន​ខាន​ជ​កូន​អ្នកលក់​ឡាន​តែ​បែរជា​ទៅ​ធ្វើ​រឿង​បែប​ហ្នឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​អ្នកដំណើរ​ម្នាក់ ប៉ុន្តែមិន​បាន​សម្រេច​ឡើយ​ហើយ​គាប់​ជួន​កម្លាំង​នគរបាល​ខាងលើ​កំពុង​ល្បាត​នៅ​ជិត​នោះ​ស្រាប់​ឮ​ស្ត្រី​រង​គ្រោះ ស្រែ​កថា​ចោរ​ទើប​ដេញ​តាម​ចាប់​បាន​២​នាក់​ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​នោះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង…

រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​អ្នកដំណើរ​ម្នាក់ ប៉ុន្តែមិន​បាន​សម្រេច​ឡើយ​ហើយ​គាប់​ជួន​កម្លាំង​នគរបាល​ខាងលើ​កំពុង​ល្បាត​នៅ​ជិត​នោះ​ស្រាប់​ឮ​ស្ត្រី​រង​គ្រោះ ស្រែ​កថា​ចោរ​ទើប​ដេញ​តាម​ចាប់​បាន​២​នាក់​ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​នោះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ប៉ុន្តែ​នគរបាល​បាន​ដេញ​តាម​រហូត​ដល់​ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ទាន់​ និង​ចាប់ខ្លួន​បាន​ ។

ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់ឈ្មោះ ជា រ៉ា​វីត ភេទ​ប្រុស អាយុ១៧​ឆ្នាំ មុខរបរ​ជួយ​លក់​រថយន្ត​ឪពុក​ម្តាយ មាន​ទីលំនៅ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ អត់​ផ្លាក​លេខ ​ព្រោះ​ឪពុក​ទើប​ទិញ​ឱ្យ​បាន​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ​មិន​ទាន់​បាន​ធ្វើ​ផ្លាក​លេខ​នៅឡើយ​ និង​ម្នាក់​ទៀត​ឈ្មោះ លី ឧត្តម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​ពណ៌​ស ពាក់ផ្លាក​លេខ ភ្នំពេញ 1HW-9355 ហើយ​ជន​នេះ​គឺជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​បំផុត​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ជា​ច្រើន​ដង​មក​ហើយ​ ។ មិន​មែ​ប៉ុណ្ណោះ​នគរបាល​បាន​ដេញ​តាម​ចាប់​​រហូត​តែ​ជន​នេះ​បាន​គេចខ្លួន​រួច​ជា​បន្តបន្ទាប់​រហូត​មក រីឯ​បក្សពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​បាន​គេចខ្លួន​បាត់​ ។

នគរបាល​បាន​និយាយ​ថា នៅ​មុន​ពេល​កើត​ហេ​ត​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ជិះ​ម៉ូតូ​៣​គ្រឿង​ទៅ​កាន់​ចំណុច​ខាងលើបន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ ​ជា រ៉ា​វីត ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ អត់​ផ្លាក​លេខ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​អ្នកដំណើរ​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ដែរ ​។ ​ប៉ុន្តែ​ខណៈនោះ​ឆក់​មិន​បាន​សម្រេចហើយ​ស្ត្រី​រង​គ្រោះ​បាន​ស្រែ​កថា​ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ហើយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ល្បាត​នៅ​ជិត​នោះ រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​កា​កាប​២ និង​ប៉ុស្តិ៍​សំរោង​ក្រោម បាន​ចេញ​ដេញ​តាម​និង​ពួនស្ទាក់​ចាប់​បាន​២​នាក់​ភ្លាម​ៗ​តែ​ម្ដង ។​ខណៈនោះ​នគរបាល​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​១​គ្រឿង​ និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០២០មួយ​គ្រឿង ចំណែក​ម្នាក់​ទៀតបាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង​រត់​គ​ច​ខ្លួន​រួច ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន​កម្លាំង​បាន​នាំ​ជនសង្ស័យ​ខាងលើ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​២ ហើយ​ជនសង្ស័យ​ឈ្មោះ ជា រ៉ា​វីត បាន​និយាយ​ថា ខ្លួន​មាន​ឪពុក​ម្ដាយ​ជា​អ្នករក​សុី​លក់​រថយន្ត ហើយ​ខ្លួន​ក៏​ជា​អ្នក​ជួយ​លក់​រថយន្ត​ឪពុក​ម្ដាយ​ដែរ ​។ ​ចំណែក​ម៉ូតូ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០២០ គឺ​ឪពុក​ទើប​ទិញឱ្យជិះ​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែធ្នូ ហើយ​មិន​ទាន់​ធ្វើផ្លាក​លេខ​នៅឡើយ លុះដល់​ថ្ងៃ​កើតហេតុ​ខ្លួន ​និង​បក្សពួក​ក៏​បានបបួល​គ្នា​ចេញ​ដើរ​ឆក់ ​ដោយ​លើក​ទី​១​ឆក់​ទូរស័ព្ទ​នៅ​ថ្ងៃ​ទិញ​ម៉ូតូ​ភ្លាម​ៗ​បាន​សម្រេច​ម្ដង លុះ​មក​ដល់​ថ្ងៃ​កើតហេតុចេញ​ឆក់​ជា​លើក​ទី​២​ទៀតមិន​បាន​សម្រេច​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​បែប​នេះ ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ