ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ហ្វូ​ន បាន​ចាប់ផ្តើម​ដាក់​អោយ​ដំណើរ​ការ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ចែក​ចាយ DMS.One សម្រាប់​ក្រុមហ៊ុន​អង្គរ​មី​ល​ឃ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅ​ការិយាល័យ​កណ្តាល​របស់ ក្រុមហ៊ុន អង្គរ ឌែ​រី ប្រូ​ដាក (ANGKOR…

ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅ​ការិយាល័យ​កណ្តាល​របស់ ក្រុមហ៊ុន អង្គរ ឌែ​រី ប្រូ​ដាក (ANGKOR DAIRY PRODUCTS CO., LTD.) មិត្ត​ហ្វូ​ន និង​អង្គរ​មី​ល​ឃ៍ បាន​ចាប់ផ្តើម​រៀប​ចំ​ពិធី​សម្ពោធ​ដាក់​អោយ​ដំណើរការ​កម្មវិធី​គ្រប់គ្រង​ការ​ចែកចាយ​តាម​អន​ទ្បា​ញ DMS.One សំរាប់​ផលិតផល​ទឹកដោះគោ​អង្គរ​មី​ល​ឃ៍ ជា​ផ្លូវការ​ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូល​ៗ​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​ផង​ដែរ​។

ពិធី​សម្ពោធ DMS.ONE​សំរាប់​អង្គរ​មី​ល ថ្ងៃ​ទី​៦​ខែធ្នូ​ឆ្នាំ​២០១៩

DMS.ONE (Distribution Management System) គឺជា​ឧបករណ៍​គ្រប់គ្រង ទៅ​លើ​ប្រតិបត្តិការ​សកម្មភាព​ផ្នែក​លក់ នៅ​ក្នុង​យុគសម័យ​ទំនើប​។ ប្រព័ន្ធ​គ្រប់គ្រង​នេះ ជួយ​ដល់​ការ​រៀបចំ​បែងចែក នឹង​ចែកចាយ​ពី​ក្រុមហ៊ុន​កណ្តាល ទៅ​កាន់​ភ្នាក់ងារ​លក់ ឬ​ភ្នាក់ងារ​កណ្តាល ទៅ​កាន់​អ្នកគ្រប់គ្រង​លក់​នឹង​ភ្នាក់ងារ​លក់​តាម​ទីផ្សារ​នា​ៗ​ផង​ដែរ​។

១-​គ្រប់គ្រង​ប្រព័ន្ធ​ចែកចាយ​ទូទៅ​និង​ការ​លក់​តាម​អន​ទ្បា​ញ
២-​ជំនួយ​ដល់​ការ​ត្រួតពិនិត្យ និង​កំនត់​ទីតាំង​នីមួយ​ៗ
៣-​ប្រមូលផ្តុំ​ទិន្ន័យ រក្សា​ទិន្នន័យ​ធំ​ៗ​បាន​តាម​តំរូវការ
៤-​បែងចែក​បាន​ច្រើន​កំរិត ជូន​អតិថិជន
៥-​ការ​រចនា​ទ្បើ​ង​មានមុខ​ងារ​ច្រើន សំរាប់​សហគ្រាស
៦-​ប្រភេទ​នៃ​របាយការណ៍​មាន​ភាព​ខុស​គ្នា
៧-​ការ​រួម​បញ្ចូល​បច្ចេកវិទ្យា​ព​ត៌​មាន​និង​ទូរគមនាគមន៍​តែ​មួយ
៨-​ជំនួយ ២​ផ្នែក​: Web base and Mobile Native Application

កំ​ទ្បុ​ង​ពេល​សម្ពោធ​លោក ឌ​ន ខ្វុ​ក ខា​ញ់ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន អង្គរ​មី​ល​ឃ៍ បាន​ថ្លែង​ថា «​សេវាកម្ម​គ្រប់គ្រង​ការ​ចែកចាយ DMS.One គឺជា​គំរោង​អ​ថិ​ភាព​សំខាន់​ជាងគេ​បំផុត​របស់​ក្រុមហ៊ុន​លោក​។ រហូត​មក​ដល់​ខែធ្នូ​ឆ្នាំ​២០១៩​នេះ ក្រោយ​ពី​បាន​សិក្សា​វាយតំលៃ​ពី​ដៃគូរ​ជា​ច្រើន​ដែល​បាន​ផ្តល់​សេវាកម្ម​នេះ អង្គរ​មី​ល​ឃ៍ បាន​សំរេចចិត្ត​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រាង​ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដើម្បី​អនុវត្តន៍​គំរោង​រួម​គ្នា​។ ប្រព័ន្ធ​គ្រប់គ្រង​នេះ ជា​ជំនួយការ​ដ៏​ចំបង សំរាប់​ក្រុមហ៊ុន​អង្គរ​មី​ល​ឃ៍ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នឹង​លំបាក​នា​ៗ ដែល​ក្រុមហ៊ុន​កំពុង​ជួប​ប្រទះ​»​។

លោក ឌ​ន ខ្វុ​ក ខា​ញ់ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អង្គរ​មី​ល ថតរូប​អនុស្សាវរីយ៍

នៅ​​ក្នុង​ឱកាស​នោះ​ដែរ លោក ហ្វុ​ង វ៉ា​ន់ គឿ​ង នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​បង្ហាញ​នូវ​ឆ​ន្ទះ​ក្នុង​ការ​បង្កើត​គំរោង DMS.One នេះ​ឡើង​ហើយ​ក៏​បាន​ចែករំលែក​គោលការណ៍ នឹង​ផែនការ​របស់ DMS ទៅ​កាន់​ក្រុមហ៊ុន​អង្គរ​មី​ល​ឃ៍ ផង​ដែរ​។ វា​ជា​ផ្នែក​មួយ​ដ៏​ពិសេស​ផង​ដែរ សំរាប់​ប្រតិបត្តិការ​ដំណោះស្រាយ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​មិត្ត​ហ្វូ​ន​នា​ពេល​អនាគត​។ លោក​បាន​គូសបញ្ជាក់​ថា «​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន នឹង​សហការ​ជាមួយ​សហគ្រាស​នា​ៗ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​នូវ​រាល់​ដំណោះស្រាយ​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​មាន​ភាព​វ័យឆ្លាត ស្វ័យប្រវត្តិ នឹង​ដើម្បី​ពាំនាំ​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ជូន​អតិថិជន​ផង​ដែរ​»​។

ក្នុង​កម្មវិធី​នោះ បាន​កត់សំគាល់​ទៅ​លើ​ចំណុច​សំខាន់​ៗ នៃ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ចែកចាយ DMS.One ដោយ​ធ្វើ​យ៉ាងណា​អោយ​មាន​ភាព​ល្បី​រន្ទឺ​នៅ​ក្នុង​ទីផ្សារ ដែល​សាកស​ម្យ​បំផុត​សំរាប់​វិស័យ​ផ្សេង​ៗ​គ្នា​រួម​មាន ៖ អ្នក​លក់រាយ ផ្នែក​ចំណីអាហារ នឹង​ភេសជ្ជៈ សណ្ឋាគារ ធនាគារ និង​វ​ស័​យ​អាជីវកម្ម​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​។

មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​ទូរ​គនា​គម​ន៍​ដែល​ឈានមុខ​គេ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​តែងតែ​ផ្តល់​នូវ​សេវាកម្ម​ផ្សេង​ៗ​គ្នា​ជា​ច្រើន​រួម​មាន ៖ ដំណោះស្រាយ​ប្រព័ន្ធ​បច្ចេកវិទ្យា​រដ្ឋាភិបាល ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត អ៊ី​ន​ធើ​រ​ណេ​ត Content service, Leased Line service, e-Payment និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ