ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ផ្តល់​ឱកាស​ការងារ​ជាង​៥​ពាន់​កន្លែង​នៅ​ក្នុង​ពិព័រណ៍​ការងារ​រយៈពេល​២​ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បើកឱកាស​ផ្តល់​ការងារ​ជាង​៥​ពាន់​កន្លែង នៅ​ក្នុង​ពិព័រណ៍​ការងារ​រយៈពេល​២​ថ្ងៃ​នៅ​ខេត្តបាត់ដំបង ។ នា​ថ្ងៃ​ទី​០៦ ខែធ្នូ គឺជា​ថ្ងៃ​ទី​០១ នៃ​ពិធី​បើក​ពិព័រណ៍​ការងារ​ខេត្តបាត់ដំបង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បើកឱកាស​ផ្តល់​ការងារ​ជាង​៥​ពាន់​កន្លែង នៅ​ក្នុង​ពិព័រណ៍​ការងារ​រយៈពេល​២​ថ្ងៃ​នៅ​ខេត្តបាត់ដំបង ។ នា​ថ្ងៃ​ទី​០៦ ខែធ្នូ គឺជា​ថ្ងៃ​ទី​០១ នៃ​ពិធី​បើក​ពិព័រណ៍​ការងារ​ខេត្តបាត់ដំបង ឆ្នាំ​២០១៩ ដែល​នឹង​ត្រូវ​ផ្តល់​ឱកាស​ការងារ​ជា​ច្រើន​កន្លែង​ពី​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៥០​ដល់​យុវជន សិស្ស និស្សិត និង​អ្នក​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ខេត្តបាត់ដំបង ។

ពិព័រណ៍​ការងារ​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី ០៦ និង​០៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៥ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

លោក គួ​ច សុ​មាន អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) លើក​ឡើង​ថា កន្លង​មក​ពិព័រណ៍​ការងារ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ចំនួន​១៣​លើក​រួច​មក​ហើយ​ដែល​កម្រិត​ថ្នាក់​ជាតិ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៩​លើក និង​ថ្នាក់​ខេត្ត​ចំនួន​៤​លើក ។ សម្រាប់​ខេត្តបាត់ដំបង​ពិ​ពរ​ណ៍​នេះ​គឺជា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំ​លើក​ទី​២ ដែល​ត្រូវ​បាន​រៀបចំ​ដើម្បី​បង្កើត​ជា​វេទិការ​ជួបជុំ​គ្នា​រវាង​និយោជក គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល អ្នក​ស្វែងរក​ការងារ និង​សិស្ស​-​និស្សិត ក្នុង​ការ​ជំរុញ​សកម្មភាព​ទីផ្សារ​ការងារ ដោយ​ទទួល​បានការ​ចូលរួម​តាំង​ផ្សព្វផ្សាយ​ពី​សំណាក់​ក្រុមហ៊ុន​សហគ្រាស គ្រឹះស្ថាន ក្រសួង​-​ស្ថាប័នរដ្ឋ និង​អង្គការ​ជាតិ​-​អន្តរជាតិ ចំនួន​៥០​ស្ថាប័ន​ដែល​នាំ​មក​នូវ​ឱកាស​ការងារ​តាម​វិស័យ​នានា​ជា​ច្រើន​កន្លែង ហើយ​អ្នកចូលរួម​ដែល​រំពឹង​ទុក​ប្រមាណ​ជា​៥​ពាន់​នាក់ និង​ទទួល​បាន​ឱកាស​ក្នុង​ការ​ជួប និង​ដាក់​ពាក្យ​សម្ភាសន៍​រក​ការងារ​ដោយ​ផ្ទាល់​ជាមួយ​និយោជក​ព្រមទាំង​ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ផ្នែក​ធនធានមនុស្ស ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ ។

លោក​បន្ត​ថា ក្នុង​ឱកាស​នោះ​ក៏​នឹង​មានការ​រៀច​ចំ​ស្របគ្នា​ផង​ដែរ​នូវ​សិក្ខាសាលា​ណែនាំ​អា​ជី ព​ការងារ និង​វិជ្ជាជីវៈ​ដែល​ជា​វេទិការ​ចែករំលែក​ចំណេះដឹង​បទ​ពិសោធន៍​ព័ត៌មាន​ទីផ្សារ​ការងារ មតិយោបល់ និង​ការ​អនុវត្ត​ល្អ​នានា​ដែល​មាន​សារសំខាន់​សម្រាប់​ការ​រៀបចំ​ផែនការ​អាជីព​ព្រមទាំង​ការ​តម្រង់​ទិស​សម្រាប់​ការ​សិក្សា និង​ចូល​ទីផ្សារ​ការងារ​ពី​សំណាក់​វាគ្មិន​ជាតិ និង​អន្តរជាតិ​ដែល​មានបទពិសោធន៍ និង​ជំនាញ ។

លោក គួ​ច សុ​មាន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​រៀបចំ​ពិព័រណ៍​ការងារ​ខេត្តបាត់ដំបង​នា​ថ្ងៃនេះ គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​រដ្ឋបាល​ខេត្តបាត់ដំបង​ក្នុង​ការ​លើកកម្ពស់ និង​ជំរុញ​ទីផ្សារ​ការងារ​ក្នុង​ខេត្ត​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ភាព​សម្បូរ​បែប​សម្រាប់​យុវជន និង​អ្នក​ស្វែងរក​ការងារ​ក៏​ដូច​ជា និយោជក​អាច​ផ្សព្វ​ផ្សាយដំណឹង​ជ្រើសរើស​បុគ្គលិក​បាន​យ៉ាង​ទូលំទូលាយ ។

សូម​ជម្រាប​ថា ពិព័រណ៍​ការងារ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​ពី​សាលាខេត្ត​បាត់ដំបង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្តបាត់ដំបង​ដោយ​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ Finn Church Aid (FCA) និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ