ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​​តប​តាមសំណូមពរ​រឿង «គ្រាប់​ពេជ្រ» ត្រូវបាន​ដាក់​បញ្ចាំង​ជាថ្មី​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តាម​ការ​​សន្យា និង​ឆ្លើយ​តប​ទៅនឹង​សំណូម​ពរ​ជាច្រើន​ភាព​យន្ត​រឿង «គ្រាប់​ពេជ្រ» ឬ “GEMS ON THE RUN” បាន​វិល​មក​​បម្រើ​អារម្មណ៍​ទស្សនិក​ជន​ជាថ្មី នៅរោង​ភាព​យន្ត​លុច្ស ដែល​ការ​ចាក់​បញ្ចាំង​នឹង​ប្រព្រឹត្ត​ឡើង​​ពេញ​មួយ​សប្តាហ៍​ រហូត​ដល់​ថ្ងៃទី៣០ ឧសភា ។

លោកសុខ វិសាល ចាង​ហ្វាង​ផលិត​កម្ម​៣៩១ និង​ជាផលិត​ករ​ភាព​យន្ត​នេះ បាន​ឱ្យ​ដឹងថា ការ​ចាក់បញ្ចាំង​រឿង «គ្រាប់​ពេជ្រ» ម្តង​ទៀត គឺដើម្បី​បម្រើ​អារម្មណ៍​ទស្សនិក​ជន ពិសេស​មិត្ត​យុវវ័យ​បាន​សើចសប្បាយ​​ បំបាត់​ទុក្ខ​កង្វល់​ផ្សេងៗ​ក្នុង​កិច្ច​ការ​ងារ និង​ការ​សិក្សា​តាមរយៈ​ឈុត​ឆាក​កំប្លែង​ស្ងួត​ជាច្រើន ។

ផលិត​ករ​រូបនេះ​បន្តថា មិត្តភក្តិ​មួយ​ចំនួន​របស់​លោក​បាន​នាំ​សារ​មក​ប្រាប់ដែរថា គាត់​មិន​ទាន់​បាន​ទស្សនា និង​សូម្បី​អ្នក​ទស្សនា​រួចហើយ​មួយ​ចំនួន ក៏​ចង់​ទស្សនា​រឿង​ហ្នឹង​ម្តង​ទៀត ។ ដូច្នេះ​ទើប​លោកសម្រេចដាក់​បញ្ចាំងរឿង​នេះ​ម្តង​ទៀត នៅរោងភាព​យន្ត​លុច្ស​វិញម្តង បន្ទាប់​ពីចាក់​បញ្ចាំង​នៅរោងភាព​យន្ត Platinum Cineplex និង Legeng រួចមក ។

ក្រៅពី​មាន​ឈុត​ឆាកកំប្លែង​ស្ងួត​ជាច្រើន ដែល​ជាគន្លឹះ​ធ្វើ​​ឱ្យ​ទស្សនិក​ជន​​ផ្ទុះ​សំណើច​គ្រប់​គ្នា​នោះ រឿង «គ្រាប់ពេជ្រ» ក៏មាន​ដាក់​បញ្ចូល​មរតក​សំនៀង​ដើមរបស់​អធិរាជ​​សំឡេង​មាស លោក​ស៊ីន ស៊ីសាមុត ពីរោះៗ​​ឆ្លាស់គ្នា ដែល​ប្រិយ​មិត្ត​កម្រ​នឹង​បាន​ឮជាច្រើន​បទ​ទៀតផង ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព