ឈរ​នៅ​លំដាប់​ទី​9​នៅ​ស៊ី​ហ្គេ​ម តែ​កម្ពុជា​​កាន់តែ​មាន​ទឹកមាត់​លេប


ហ្វ៊ី​លី​ពី​ន ៖ តាំងពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ចាប់ផ្តើម​មក​ដល់​ពេល​នេះ កម្ពុជា​នៅ​តែ​ឈរ​លំដាប់​ទី​៩ ក្នុង​នាម​ជា​ប្រទេស​ដែល​ឈ្នះ​មេដាយ​នៅឡើយ ប៉ុន្តែ​គេ​កត់​សម្គាល់ថា​កម្ពុជា​នៅ​ក្នុងឆ្នាំនេះ មាន​ទឹកមាត់​លេប​ជាង​មុន ដោយសារ​តែ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ កម្ពុជា​អាច​រក​បា​មេដាយមាស​ផង ប្រាក់​ផង សំរឹទ្ធិ​ផង សរុប​ជាង​២០​មេដាយ​ជា​ផ្លូវការ ។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​នេះ ក្រុម​កីឡាករ​កម្ពុជា​ដណ្តើម​បាន មេដាយ​សរុប​ចំនួន​២១​ហើយ ក្នុង​នោះ​មាន មាស ១ ប្រាក់​៣ និង​សំ​រឹ​ទិ្ធ​១៧ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី ហ្គេ​ម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​លទ្ធផល​នេះ គឺ​ល្អ​ជាង​ប្រទេស​ឡាវ និង​ទី​ម័​រ ខាងកើត ។ បើ​ទោះជា​មានការ​លើក​ឡើង​ថា កម្ពុជា​នៅ​តែ​ឈរ​នៅ​លំដាប់​ទី​៩ ក្នុង​ចំណោម​ប្រទេស​ទាំង​១១​ដែល​ចូលរួម​ប្រកួត ក៏​លទ្ធផល​ដែល​កម្ពុជា​ទទួល​បាន​ឆ្នាំ​នេះ​គឺ​ល្អ​ប្រសើរ ព្រោះ​កម្ពុជា​ទទួល​បាន​មេដាយមាស តាំងពី​ចាប់ផ្តើម ដែល​មាន​ន័យ​ថា​ក្រុម​កម្ពុជា លែង​ជា​ក្រុម​បាត​តារាង​ដូច​មុន​ហើយ ។

កីឡាករ យ៉ុ​ង ម៉េ​ង​លី ជា​ម្ចាស់​មេដាយមាសដំបូង​របស់​កម្ពុជា គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​អត្ត​ព​លិ​ក ល្បុក្កតោ​រូប​នេះ ដណ្តើម​បាន​មេដាយ​ប្រាក់ ។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​ទី​៤ ខែធ្នូ ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន ឈ្នះ​មេដាយ​សរុប​ចំនួន​១០៣ គឺ​មាស​៥១ ប្រាក់​៣៣ និង​សំរឹទ្ធិ​១៩ ។ ឯ​វៀតណាម​ទទួល​បាន​មេដាយមាស​២៣ ប្រាក់​២៧ សំរឹទ្ធិ​២៥ ។ ម៉ា​ឡេ​ស៊ី បាន​មេដាយមាស​១៩ ប្រាក់​៨ សំរឹទ្ធិ
១៥ ។ ឥណ្ឌូ​ណេ​ស៊ី បាន​មាស​១២ ប្រាក់​២០ សំ​រឹ​ទិ្ធ​២២ ។ សិង្ហ​បុរី បាន​មាស​៩ ប្រាក់​១០ សំរឹទ្ធិ​១៦ ។ ថៃ​បាន​មាស​៨ ប្រាក់​១៣ សំរឹទ្ធិ​២១ ។ ភូមា​បាន​មាស​១ ប្រាក់​៦ សំរឹទ្ធិ​២០ និង​ប្រ៊ុ​យ​ណេ បាន​មាស​១ ប្រាក់​៥ សំរឹទ្ធិ​៥ ។

តាម​លទ្ធផល​ស្ដែង​ឡើង មី​យ៉ា​ន់​ម៉ា ប្រ៊ុ​យ ណេ និង​កម្ពុជា សុទ្ធតែ​ឈ្នះ​មេដាយមាស​១​រៀង​ៗ
ខ្លួន តែ​ខុស​គ្នា​លើ​ចំនួន​មេដាយ​ប្រាក់ និង​សំរឹទ្ធិ ។ ឡាវ មេដាយ​សំរឹទ្ធិ​៦ និង​ទី​ម័​រ​ខាងកើត មិន​ទាន់​ទទួល​បាន​មេដាយ​ឡើយ ។ សមាសភាព​កីឡាករ​កម្ពុជា ដែល​ដណ្ដើម​បាន​មេដាយ​រួម​មាន៖

-​កីឡាករ យ៉ុ​ង ម៉េ​ង លី មាស​១ ប្រាក់​១
-​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធិ​១
-​កីឡាការិនី បូ ច​ន្ធី សំរឹទ្ធិ​២
-​កីឡាការិនី យស់ សញ្ច​នា សំរឹទ្ធិ​២
-​កីឡាការិនី ខៀវ ចិន្តា​រ័​ត្ន សំរឹទ្ធិ​២
-​កីឡាករ ឌឹ​ប ង៉ែត សំរឹទ្ធិ​២
-​កីឡាករ មឿ​ន ប៊ុ​ន​លី សំរឹទ្ធិ​២
-​កីឡាករ សុខ ឈុ​ន សំរឹទ្ធិ​២
-​កីឡាករ ឆេ​ម សីឡា សំរឹទ្ធិ​២
-​កីឡាការិនី អេ​ង ស៊ូ​ម៉ា​ឡា សំរឹទ្ធិ​២
កីឡា​សី​ប៉ាក់​តា​ក្រ (​សីដក់​)៖ ប្រាក់ ១

-​ក្រុម​បុរស​(​នុ​ត វិសាល​, ហេង រ៉ា​វុ​ធ​, ហួត សុ​វុ​ត្ថា , ឈ​ន សុខុម , ឈុំ ហាប់​ឈុ​ន , ជាតិ ខេ​ម​រិ​ន្ទ ) ប្រាក់​១ ។

គួរ​បញ្ជាក់​ថា មុន​នឹង​ឈាន​ដល់​ពិធី​បើក​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា គេ​ឃើញ​វត្តមាន​ប្រធាន​ប្រតិភូ​កីឡា​ទាំង​១១​ប្រទេស​បាន​បង្ហូតទង់ជាតិ​រៀង​ៗ​ខ្លួន ដើម្បី​បើក​ទំព័រ​នៃ​ការ​ប្រកួត ក៏​ដូច​ជា​បង្ហាញ​ពី​ប្រទេស​ដែល​ចូលរួម​ស៊ី​ហ្គេ​ម​។

ប្រតិភូ​កីឡា​កម្ពុជា ដែល​ចូលរួម​ក្នុង​ថ្ងៃ​បង្ហូតទង់ជាតិ​រួម​មាន លោក ថោ​ង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិអូ​ឡាំ​ពិ​ក​កម្ពុជា លោក ស សុខា រដ្ឋលេខាធិការ
ក្រសួង អប់រំ យុវជន និង​កីឡា និង​ថ្នាក់ដឹកនាំជា​ច្រើន​រូប​ទៀត ។

ឆ្នាំ​នេះ មាន​អត្ត​ព​លិ​ក​ជិត​៦​ពាន់​នាក់​មក​ពី​១១​ប្រទេស​ចូលរួម ។ ពួក​គេ​ត្រូវ​ប្រកួត​លើ ៥៦​ប្រភេទ​កីឡា ខណៈ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក ៣១​ប្រភេទ​កីឡា​ឲ្យ​ចូលរួម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១០ | ក្នុងស្រុក

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ស្តែង​ចេញ​​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត Tiger Street Football 2020 បាន​បើក​ឆាក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ