ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីកាចេញផ្សាយលើគេហទំព័រ និងកាសែតកោះសន្តិភាពពីជីវិតពិតរបស់គ្រួសាមួយរស់ទាំងវេទនាពេលយប់ដេកក្រោមដើមឈើ ពេលថ្ងៃដឹកប្រពន្ធកូនរើសអេតចាយដើម្បីចិញ្ចឹមក្រពះ ។ គួររំលឹកថា មួយគ្រួសាយកដើមឈើធ្វើជម្រក ឯកូនៗយកបង្គោលភ្លើងបំភ្លឺតាមផ្លូវរៀនពេលយប់
ដោយមានកាអាណិតអាសូរដល់គ្រួសាខាងលើនេះ លោកសេង គី អាជីវកលក់ទាខ្វៃនៅក្រុងភ្នំពេញបានបរិច្ចាគថវិកាចំនួន១០ម៉ឺនរៀលដើម្បីជួយដល់គ្រួសារលំបាកតោកយ៉ាកខាងលើនេះភ្លាមៗផងដែរ។
គ្រួសារលំបាកតោកយ៉ាកខាងលើនេះមានកូនប្រុសស្រីចំនួន៤នាក់ ដែលបុរសជាប្តីឈ្មោះរស់ សារិទ្ធ អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះឡាយ ឃី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ថវិកាចំនួន១០ម៉ឺនរៀលរបស់អាជីវករលក់ទាខ្វៃខាងលើនេះ ភ្នាក់ងារកោះសន្តិភាពបានយកទៅប្រគល់ជូនដល់គ្រួសារលំបាកតោកយ៉ាកនេះដោយផ្ទាល់ដៃរួចហើយកាលពីរសៀលថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៩នេះ ។
គ្រួសារលំបាកតោកយ៉ាកខាងលើនេះសម្តែងការត្រេកអរយ៉ាងខ្លាំងដោយនិយាយថា ទទួលបានថវិកាចំពេលគ្រួសាររបស់ពួកគាត់កំពុងដាច់បាយ និងត្រូវការចាំបាច់ទិញភួយ និងខោអាវឲ្យកូនៗ ព្រោះជារដូវរងា។ ពួកគាត់សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជួយតាមថែរក្សាដល់អាជីវករជាម្ចាស់អំណោយ ព្រមទាំងក្រុមគ្រួសាររកទទួលទានមានបាន និងមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ការងារ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ