ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាប់រយ​នាក់​ដើរ​ដង្ហែ​ក្បួន​បំផុស​ឱ្យ​មហាជន​ចេះ​ការពារ​មិន​ឱ្យ​ឆ្លង​ជំងឺអេដស៍

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រប់​បណ្ដា​អង្គភាព​ពាក់ព័ន្ធ និង​ស្ថាប័ន​ជំនាញ​បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ថា នៅ​ក្នុង​ឆ្នាំ​២០២៥​ខាង​មុខ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍​ឱ្យ​បានជា​អតិបរមា ដោយ​បាន​ដើរ​ដង្ហែ​ជា​ក្បួន​នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ និង​ជំងឺអេដស៍…

ខេត្តកំពង់ចាម ៖ គ្រប់​បណ្ដា​អង្គភាព​ពាក់ព័ន្ធ និង​ស្ថាប័ន​ជំនាញ​បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ថា នៅ​ក្នុង​ឆ្នាំ​២០២៥​ខាង​មុខ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍​ឱ្យ​បានជា​អតិបរមា ដោយ​បាន​ដើរ​ដង្ហែ​ជា​ក្បួន​នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ និង​ជំងឺអេដស៍ ១ ធ្នូ ក្រោម​ប្រធានបទ​ទាំងអស់​គ្នា​ចូលរួម​ជា​ច​ចរន្ត​ជាតិ​មួយ​ក្នុង​ការ​ទប់ស្កាត់​កា​រីក​រាល​ដាល​នៃ​មេរោគ​អេ​ដស៍ និង​ជំងឺអេដស៍​នៅ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ដោយ​មានការ​ចូលរួម​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​មន្ត្រីរាជការ សិស្សានុសិស្ស​រាប់រយ​នាក់ ។ ជាមួយ​នោះ​ក៏​មានការ​ដើរ​ដង្ហែ​ក្បួន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ដើម្បី​ផ្ញើ​សារ​ទៅ​ដល់​មហាជន​ទូទៅ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ពី​ជំងឺអេដស៍​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​គូសបញ្ជាក់​ថា នៅ​រៀងរាល់ថ្ងៃ​ទី​១ ធ្នូ ដោយ​ប្រើប្រាស់​សារ​រួម​គ្នា​ក្នុង​គោលបំណង​បង្ហាញ​ពី​សុ​ឆន្ទៈ​លើ​ការ​ចូលរួម​ជាមួយ​ពិភពលោក​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេ​ដស៍​ដោយ​មានការ​យកចិត្តទុកដាក់​លើ​ការ​ថែទាំ និង​ការ​ព្យាបាល​អ្នក​ជំងឺអេដស៍​ការ​គាំទ្រ​សង្គម​ទៅ​ដល់​អ្នក​រង​គ្រោះ​ដោយសារ​ជំងឺអេដស៍ និង​កាត់​បន្ថយ​ការ​រើសអើង​ទៅ​លើ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ និង​ជំងឺអេដស៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ទៀត ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ត​ថា ទាំងអស់​គ្នា​ចូលរួម​ជា​ចរន្ត​ជាតិ​១​ក្នុង​ការ​ទប់ស្កាត់​កា​រីក​រាលដាល​នៃ​មេរោគ​អេ​ដស៍ និង​ជំងឺអេដស៍ ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​អ្នក​ជំងឺអេដស៍​កុមារ​កំព្រា និង​កុមារ​ងាយ​រង​គ្រោះ​ដោយ​ជំងឺអេដស៍​នៅ​ក្នុង​ខេត្តកំពង់ចាម តែងតែ​ទទួល​បាន​នូវ​ការ​គាំទ្រ​សង្គម​សេដ្ឋកិច្ច ជា​ពិសេស​តាម​រយៈ​ការងារ​មនុស្សធម៌​ដែល​មិន​ចេះ​នឿយហត់ និង​មិន​ចេះ​រីងស្ងួត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​មគ្គទេសក៍​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ។

លោក ហាន កុសល អភិបាលរង​ខេត្ត​បានឱ្យ​ដឹង​ថា កន្លង​មកនេះ​កម្ពុជា​យើង​បាន​ឆ្លង​មេរោគ​អេ​ដស៍​ក្នុង​អំឡុង​ឆ្នាំ​១៩៩១​ដែល​បាន​រក​ឃើញ​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​តាម​រយៈ​ការ​ផ្ដល់​ឈាម​ដោយ​ស្ម័គ្រចិត្ត ។

តាម​ការ​សិក្សា​នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍​តាម​រយៈ​ឈាម​តាម​ការ​រួម​ភេទ និង​សារ​ឆ្លង​មេរោគ​អេ​ដស៍​ពី​ម្ដាយ​ទៅ​កូន ។ ជាមួយ​នេះ​កម្ពុជា​យើង​បាន​ឆ្លង​ខ្ពស់​នៅ​ឆ្នាំ​២០០០ ដែល​មាន​អត្រា​រហូត​ដល់​១.៨​ភាគរយ ក្នុង​ចំណោម​ប្រជាជន​ទូទៅ ។ ដោយ​មើលឃើញ​ស្ថានភាព​បែប​នេះ​ការ​ប្រើប្រាស់​ស្រោម​នៅ​តែ​ជា​ការ​សំខាន់​សម្រាប់​លុប​បំបាត់​ការ​ឆ្លង​មេរោគ​អេ​ដស៍ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ