ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ទៅ​ចឹ​ង​អស់​ទៅ​ពហុ​កីឡារ​ដ្ឋា​ន​ខេត្ត​ក្លាយជា​កន្លែង​បន្ទោបង់ ចោល​សំរាម និង​ឃ្វាលគោ​ក្របី

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ តប​ទៅ​នឹង​ការ​លើក​ឡើងជា​មតិ​រិះគន់​ពី​សាធារណជន​ពិសេស​អ្នក​និយម លេង​កីឡា​ទៅ​លើ​ទីតាំង​បរិវេណ​ពហុ​កីឡារ​ដ្នា​ន​ខេត្ត​ដែល​មា​នទី​តាំងនៅ​កណ្តាល​ទីប្រជុំ ជន​ក្រុង​ក្រចេះ​ថា គ្មាន​សណ្តាប់ធ្នាប់​បរិស្ថាន​តាម​ស្តង់ដារ​ក៏​ព្រោះតែ​មិន​មានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​នោះ ។ ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាន​បញ្ជាក់​ថា ផ្នែក​ខ្លះ​ត្រូវ​បាន​រៀបចំ​រួចរាល់ ហើយ​ផែនការ​រៀបចំ​ទាំងមូល…

ខេត្តក្រចេះ ៖ តប​ទៅ​នឹង​ការ​លើក​ឡើងជា​មតិ​រិះគន់​ពី​សាធារណជន​ពិសេស​អ្នក​និយម លេង​កីឡា​ទៅ​លើ​ទីតាំង​បរិវេណ​ពហុ​កីឡារ​ដ្នា​ន​ខេត្ត​ដែល​មា​នទី​តាំងនៅ​កណ្តាល​ទីប្រជុំ ជន​ក្រុង​ក្រចេះ​ថា គ្មាន​សណ្តាប់ធ្នាប់​បរិស្ថាន​តាម​ស្តង់ដារ​ក៏​ព្រោះតែ​មិន​មានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​នោះ ។

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាន​បញ្ជាក់​ថា ផ្នែក​ខ្លះ​ត្រូវ​បាន​រៀបចំ​រួចរាល់ ហើយ​ផែនការ​រៀបចំ​ទាំងមូល គឺ​លោក​បាន​ស្នើរ​គម្រោង​ទៅ​ថ្នាក់លើ​ជា​រៀង​រាល់​ឆ្នាំ តែ​ផែនការ​ពី​ខាងលើ​លើ​គម្រោង​ជួសជុល​ឬ​កែ​លម្អ​គឺ​នៅ​មិន​ទាន់​មាន​ភាព​ឱ្យ​ជាក់លាក់​នៅឡើយ​ទេ ។

សាធារណៈជន​ពិសេស​អ្នក​និយម​លេង​កីឡា​បាន​ធ្វើការ​រិះគន់​តាម​រយៈ​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ដោយ​បាន​និយាយ​ថា ទីលាន​ពហុ​កីឡាដ្ឋាន​ខេត្ត​ក្លាយជា​តំបន់​ចាក់សំរាម​កន្លែង​ឃ្លា​ល​គោក្របី និង​កន្លែង​បន្ទោបង់​ជាដើម ។ ហើយ​ស្ថានភាព​បែប​នេះ​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​តែ​មិន​មាន​អាជ្ញាធរ​ណាមួយ​ធ្វើការ​កែ​លម្អ​ឱ្យ​មាន​ស្តង់ដារ​នោះ​ទេ ។

ជាមួយនឹង​ការ​លើង​ឡើង​នេះ​លោក ឡាយ បូ​រ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា បាន​អះអាង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ នេះ​ថា កន្លែង​ខ្លះ​ត្រូវ​បាន​សម្អាត និង​កែ​លម្អ ហើយ​ផ្នែក​ខ្លះ​ដូច​ជា​កន្លែង​វាយ​សី ផ្នែក​បាល់ទះ គឺ​មន្ទីរ​អប់រំ​កំពុង​តែ​បង្កើត​ឡើង ។ លោក​អះអាង​ទៀត​ថា ខាង​មន្ទីរ​កំពុង​តែ​ស្នើរ​សុំ​ទៅ​ក្រសួង​ដើម្បី​ជួសជុល និង​កែ​លម្អរ ទីតាំង​ពហុ​កីឡា​ដ្ឋា​ទាំងមូល​នេះ ។

ពហុ​កីឡារ​ដ្ឋា​ន​ខេត្តក្រចេះ​មា​នទី​តាំងនៅ​កណ្តាល​ក្រុង​ក្រចេះ​មាន​ផ្ទៃដី​ធំ និង​មាន របង​ថ្ម​ព័​ទ្ឋ​ជុំវិញ តែ​សព្វថ្ងៃ​នៅ​ជុំវិញ​របង​ពហុ​កីឡារ​ដ្ឋា​ន​ត្រូវ​បាន​ជួល​ឱ្យ​អាជីវក​រដាក់​តូប លក់ដូរ​នំចំណី​គ្មាន​សណ្តាប់ធ្នាប់​ស្ទើរ​បំបិទ​ក្លោ​ង​ទ្វា​កីឡារ​ដ្ឋា​ន​ជិតឈឹង ។ ចំណែកឯ​បរិវេណ​ខាងក្នុង​ត្រូវ​បាន​វិនិយោគ​ឲ្យ​ទៅ​ឯកជន​បង្កើត​ជា​កន្លែង​លេង​បាល់ទាត់​បាលទះ និង​បេ​តង់​ជាដើម តែ​យ៉ាងណា​ក៏​ម្ចាស់​វិនិយោគ​នេះ​មិន​ទទួលខុសត្រូវ​លើ​ការ​រៀបចំ​សណ្តាប់ធ្នាប់​ខាងក្នុង​នោះ​ឱ្យ​មាន​របៀបរៀបរយ​នោះ​ទេ ពោល​គឺ​ភក់ជ្រាំ​សំរាម​ហើយ​ការ​បន្ទោ​របង់​ធ្វើ​ឡើង​ពាស​វាល​ពាស​កាល​ដោយសារ​គ្មាន​បង្គន់​អនាម័យ​ត្រឹមត្រូវ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ