ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ដាក់​កំហិត​ឲ្យ​គិលានដ្ឋាន​តាម​សហគ្រាស​ត្រូវ​មាន​បរិក្ខារ​ឱសថ​គ្រប់គ្រាន់ និង​បុគ្គលិក​ធ្វើការ​ទៀងទាត់​ប្រកបដោយ​វិជ្ជាជីវៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក អ៊ិ​ត សំ​ហេង រដ្ឋ​ម​ន្ត្តី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដាក់​កំហិត​ឲ្យ​គ្រប់​គិលានដ្ឋាន​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ត្រូវ​ធានា​ថា ដំណើរការ​បាន​ល្អ…

រាជធានី​ភ្នំពេញ ៖ លោក អ៊ិ​ត សំ​ហេង រដ្ឋ​ម​ន្ត្តី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដាក់​កំហិត​ឲ្យ​គ្រប់​គិលានដ្ឋាន​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ត្រូវ​ធានា​ថា ដំណើរការ​បាន​ល្អ មាន​សម្ភារ​បរិក្ខារ​ឱសថ​ប្រើប្រាស់​គ្រប់គ្រាន់ និង​មាន​បុគ្គលិក​សុខាភិបាល​ធ្វើការ​ទៀងទាត់​តាម​ការ​កំណត់ និង​ប្រកបដោយ​វិជ្ជាជីវ ។

ការ​ប្រកាស​របស់​លោក​រដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ចែករំលែក​បទ​ពិសោធន៍​ស្តី​ពី​កា​រៀបចំ​គិលានដ្ឋាន សហគ្រាស គ្រឹះស្ថាន នៅ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៩ ។ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត​នៅ​តាម​គ្រឹះស្ថាន សហគ្រាស លោក អ៊ិ​ត សំ​ហេង បាន​អំពាវនាវ​ដូច​ខាងក្រោម ៖ ចំពោះ​និយោជក ១. រៀបចំ​គិលានដ្ឋាន​សហគ្រាស គ្រឹះស្ថាន​ឱ្យ​បាន​សម​ស្រប និង​ត្រឹមត្រូវ​តាម​វិធាន និង​បទ​ប្ប​ញ្ញ​តិ្ត​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ស្តី​ពី​ការងារ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ ពិសេស​ប្រកាស​រួម​លេខ​៣៣០ និង​១៣៩ ។

២. ធានា​ថា គិលានដ្ឋាន​សហគ្រាស គ្រឹះស្ថាន ដំណើរការ​បាន​ល្អ មាន​សម្ភារ​បរិក្ខារ ឱសថ​ប្រើប្រាស់​គ្រប់គ្រាន់ និង​មាន​បុគ្គលិក​សុខាភិបាល​ធ្វើការ​ទៀងទាត់​តាម​ការ​កំណត់ ។ ៣. ត្រូវ​ផ្តល់ និង​ថែរក្សា​កន្លែងធ្វើការ​ឱ្យ​មាន​អនាម័យ និង​សុវត្ថិភាព ។ ៤. រៀបចំ​មធ្យោបាយ​បង្ការ​ទប់ស្កាត់ ឬ​វិធានការ​ការពារ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ហានិភ័យ​ទាំងឡាយ ។ ៥. ធានា​ថា កម្មករនិយោជិត​ទទួល​បាន និង​ប្រើប្រាស់​សម្ភារ​ឧបករណ៍​ការពារ​ពលកម្ម​បាន​ត្រឹមត្រូវ និង​ណែនាំ ឲ្យ​គាត់​ថែរក្សា​ទុកដាក់​សម្ភារ​ឧបករណ៍​ទាំងនោះ​ឲ្យ​បាន​ល្អ ។

៦. ត្រូវ​អប់រំ និង​ពន្យល់​ណែនាំ​ដល់​កម្មករនិយោជិត​ឲ្យ​បានដឹង​អំពី​វិធាន ឬ​បទ​ប្បញ្ញត្តិ​ថ្មី​ៗ ដែល​ចេញ​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច ជា​ពិសេស​ក្រសួង​ទទួល​បន្ទុក​វិស័យ​ការងារ​ដែល​ទាក់ទង​នឹង​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត ។ ៧. ជូនដំណឹង​ពី​ជំងឺ និង​គ្រោះថ្នាក់​ការងារ​របស់​កម្មករនិយោជិត​ទៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឲ្យ​បាន​ទាន់​ពេលវេលា និង​ធ្វើការ​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ឆាប់រហ័ស​តាម​បែបបទ និង​នីតិវិធី​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ។ ចំពោះ​កម្មករនិយោជិត​ត្រូវ​ចូលរួម​អនុវត្ត និង​ផ្សព្វផ្សាយ​នូវ​វិធាន និង​បទ​ប្បញ្ញត្ត​នានា​ពាក់ព័ន្ធ​នឹង​សុខភាព និង​សុវត្ថិភាព​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ក្នុង​នាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​ដូច​ជា រាជរដ្ឋាភិបាល​លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បាន​ស្នើ​ភាគី​និយោជក​ចូលរួម​អនុវត្ត​គោលការណ៍​ណែនាំ​នេះ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ក្នុង​ការ​រៀបចំ​គិលានដ្ឋាន និង​សេវា​សុខភាព និង​សុវត្ថិភាព​ដែល​ជា​សេចក្តី​ត្រូវការ​របស់​កម្មករនិយោជិត​នៅ​ក្នុង​សហគ្រាស​គ្រឹះស្ថាន​របស់​ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ