ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទកូនប្រសាមេធាវីមើលងាយ ម្តាយ​យំ​ននៀល​​មុខផ្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ជា​ម្តាយក្មេក​យំសោក​បោក​ខ្លួន​អះអាង​ថា​ កូនស្រី​គាត់​ស្អាត​ដូច​ហង្ស​ បានភ្ជាប់ពាក្យ​ជាមួយ​​បុរស​ម្នាក់ ​ធ្វើ​ជា​មេធាវី​ និងបាន​ចុះ​អេ​តា​ស៊ី​វិល​មុនរៀបការ រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​រយៈពេល​៣​ឆ្នាំ​មកហើយ ពេល​ម្តា​យមក​សួរនាំ​រឿង​រៀប​ការ ​បែរជា​កូនប្រសាឱ្យ​បណ្តា​ការ​១​ម៉ឺន​ដុល្លារ…

រាជធានីភ្នំពេញ ៖ ស្ត្រី​ជា​ម្តាយក្មេក​យំសោក​បោក​ខ្លួន​អះអាង​ថា​ កូនស្រី​គាត់​ស្អាត​ដូច​ហង្ស​ បានភ្ជាប់ពាក្យ​ជាមួយ​​បុរស​ម្នាក់ ​ធ្វើ​ជា​មេធាវី​ និងបាន​ចុះ​អេ​តា​ស៊ី​វិល​មុនរៀបការ រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​រយៈ
ពេល​៣​ឆ្នាំ​មកហើយ ពេល​ម្តា​យមក​សួរនាំ​រឿង​រៀប​ការ ​បែរជា​កូនប្រសាឱ្យ​បណ្តា​ការ​១​ម៉ឺន​ដុល្លារ ដើម្បី​ឈប់​ឱ្យ​គាត់ជាម្តា​យមក​ទាក់​ទង​ជាមួយ​កូន​ទៀត ដែលកាយវិការបែបនេះ បានធ្វើឱ្យគាត់ឈឺចាប់ហួស​និស្ស័យ ។

ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មានកា​រភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៩​យប់ថ្ងៃ​ទី​៣​​ ធ្នូ​ ​នៅក្នុងបុរី​
ធូ​លន​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ជាម្តាយ​​ឈ្មោះ នាង ពៅ អាយុ៥០​ឆ្នាំ ​បាន​ប្រាប់​ថា គាត់​រស់នៅ​ខេត្តកោះកុង ​ ។ ដោយឡែក កូនស្រីមានឈ្មោះអ៊ុក ស្រីម៉ា អាយុ​២០ឆ្នាំ​ មុខរបរ​ជាអ្នកលក់ឡេ រស់នៅជាមួយប្តី​ឈ្មោះឃាង ឆាយអៀង មុខរបរជាមេធាវី ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រីជាម្តាយ​ឱ្យ​ដឹង​ថា កូនស្រី​របស់​គាត់​បាន​ភ្ជាប់ពាក្យ​​តាំងពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ ដោយ​កូនប្រសា​របស់​គាត់​បាន​សន្យា​ថា ​នឹង​រៀប​ការ​នៅឆ្នាំ​២០២០ ។ ស្ត្រី​ជា​ម្តាយ​បាន​អះអាង​ថា​ ពេល​ដែល​ភ្ជាប់ពាក្យ​នោះ​ កូនស្រី​របស់​កូន​គាត់​មាន​អាយុ​ទើបតែ​១៧​ឆ្នាំ ប៉ុន្តែ​កូនប្រសារ​ប្រុស​បាន​នាំ​កូន​គាត់​ទៅ​ចុះ​អេ​តា​ស៊ី​វិល​និង​បាន​សុំកូនស្រី​របស់​គាត់​ទៅ​រស់នៅ​ជាមួយ​ ដើម្បី​រកស៊ី​មួយ​រយៈពេល​សិន ។ បន្ទាប់​ពី​មក​រស់នៅ​ជាមួយ​ប្តី​ រហូត​មក​កូនស្រី​គាត់​ហាក់ដូចជា​បាន​ផ្តាច់ទំនាក់ទំនង​រវាង​កូន​និង​ម្តាយ ជួនកាល ទាក់​ទង​តាម​ទូរស័ព្ទ​លើក ពេល​ខ្លះ​គាត់​តេ​មក​កូន​អត់​លើក ។

ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ភ្ជាប់ពាក្យ​មក​ជិត​៣​ឆ្នាំ​មក​ហើយ ​និង​ជិត​ដល់​ឆ្នាំ​កំណត់​គាត់​បាន​ទូរស័ព្ទ​សួរ​កូនស្រី​រឿង​រៀប​ការ តែ​កូនស្រី​ប្រាប់​ថា​ គេ​ទើបនឹង​ទិញ​ផ្ទះ​ហើយ​ទិញ រថយន្ត​អស់​លុយ​ហើយ ។ ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ថា ​គាត់​ខ្មាស​់អ្នកស្រុក​កូន​គេ​ភ្ជាប់ពាក្យ ក្រោយ​កូន​គាត់​ផង​គេរៀប​ការ​អស់ហើយ ទើប​គាត់​សម្រេចចិត្ត​ធ្វើ​ដំណើរ​ពី​ស្រុក​កំណើត មក​ជាមួយ​ម្តាយ​ចាស់​ម្នាក់​ទៀត ​មករ​កកូន​ស្រី​ដល់​ផ្ទះ​នៅ​ភ្នំពេញ ដោយ​មានអ្នក​រួមការ​ងារ​ជាមួយ​កូន​បាន​នាំគាត់​មក​ដល់​ផ្ទះ ។

ពេល​មក​ដល់​ឃើញ​កូន​មានផ្ទះ​ធំ​ទ្រនំ​ខ្ពស់ មាន​រថយន្ត ទំនើប​ជិះ គាត់​មិន​ហ៊ាន​ចូល​ផ្ទះ​កូន​ទេ តែ​កូន​ទាំង​២​ពីរ​របស់​គាត់ បាន​ហៅ​គាត់​ចូល​ក្នុងផ្ទះ តែ​គាត់​មិន​ហ៊ាន​ចូល​ទេ គាត់​បាន​សួរនាំ​រឿង​រៀប​ការ ស្រាប់តែ​កូនប្រសា​បាន​ប្រើ​ពាក្យមិន​សមរម្យ​ទៅ​លើ​គាត់ ដោយ​និយាយ​ថា​ ងែ​ង​មក​នឹង​មក​រកតែ​លុយ ហើយ​ចោទ​គាត់​ថា ​ជាម្តាយ​មុខលុយ ធ្វើ​ឲ្យ​គាត់​ខឹង គាត់​បាន​ជេរ​ទៅ​កូនបង្កើត​នឹង​កូនប្រសា​វិញ រហូត​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក រ​ហូត​គាត់​ខឹង​ចិត្ត​ពេក​បាន​ដេក​ននៀល​ដី​យំ​ស្រែក​រៀបរាប់​នៅ​មុខ ផ្ទះ​កូន ក៏​ត្រូវ​កូន​ប្រសា​​ដែល​ជា​មេធាវី​បាន​ទូរស័ព្ទ​ប្តឹងសមត្ថកិច្ច​អោយមក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ នឹង​បំរុង​នឹង​អោយ​ប៉ូលិស​ចាប់​គាត់ ដាក់គុក​ទៀត​ផង ។

ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ខាងលើ​នេះ​ អ្នក​យក​ព័ត៌មាន​បាន​សុំ​ធ្វើការ​បកស្រាយ​ពី​ខាងកូនស្រី​និង​កូន​ប្រសា​ដែរ តែ​ភាគី​ពីរ​នាក់​ប្តី​ប្រពន្ធ​សុំ​មិន​ធ្វើការ​បកស្រាយ​ទេ ទុក​ឲ្យ​សមត្ថកិច្ច​ជា​អ្នក​ដោះ​ស្រាយ ។

អត្ថបទសរសេរ ដោយ