បុគ្គលណាដឹងគុណ គឺមិនបំភ្លេចគុណគេ បុគ្គលនោះគឺជាអ្នកមានគ្រឹះនៃជីវិតដ៏រឹងមាំ ជីវិតរបស់គេ រមែងរុងរឿងខ្ពង់ខ្ពស់តទៅ ដូចអ្នកប្រាជ្ញព្រះពុទ្ធសាសនាបានចាត់ទុកកតញ្ញូថាជាគុណប្រយោជន៍ដ៏សំខាន់ ជាភូមិឋាន និងជាសសរស្តម្ភនៃជីវិតឧត្តម ។
ចំណែកបុគ្គលណាបំភ្លេចគុណគេ ឈ្មោះថា ខ្វះខាតនូវគ្រឹះដ៏មាំទាំក្នុងជីវិត សូម្បីបុគ្គលនោះមានសេចក្ដីល្អផ្សេងៗជាខាងក្រៅរាប់រយមុខក៏ដោយ តែបើខ្វះនូវការដឹងគុណហើយ គឺមិនអាចញុំាងជីវិតឱ្យរុងរឿងទៅបានយូរឡើយ ។
ប្រៀបដូចអគារធំ ដែលគ្រឹះមិនមាំទាំដូច្នោះឯង សូម្បីតាក់តែងរចនាលម្អធ្វើឲ្យស្អាតស្រស់យ៉ាងណាក៏ដោយ ថ្ងៃណាមួយគង់នឹងបាក់ស្រុតជាក់ជាមិនខាន ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ