ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ុន ចាន់​ថុ​ល ៖ ត្រូវ​លុប​បំបាត់​យានដ្ឋាន​ជួសជុល និង​កែ​ច្នៃ​ដំឡើង​យានយន្ត​គ្មាន​ច្បាប់​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន​បាន​ប្រាប់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ និង​លុប​បំបាត់​យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែ​ច្នៃ​ដំឡើង​យានយន្ត​ដែល​គ្មាន​ច្បាប់…

រាជធានី​ភ្នំពេញ ៖ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន​បាន​ប្រាប់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ និង​លុប​បំបាត់​យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែ​ច្នៃ​ដំឡើង​យានយន្ត​ដែល​គ្មាន​ច្បាប់ អនុញ្ញាត​ឲ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០១៩ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រយៈពេល​១០​ខែ នា​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ​នេះ នៅ​ទីស្តីការក្រសួង​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​សូម​ស្នើ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​នៅ​តាម​រាជធានី​ខេត្ត​ជំនាញ​ទាំងអស់ ត្រូវ​តែ​ចុះ​ពិនិត្យ ហើយ​លុប​ឲ្យ​អស់​នូវ​យានដ្ឋាន​ជួល​ជុល កែ​ច្នៃ ដំឡើង​ឲ្យ​អស់​ដែល​នៅ​សល់​២១ គ្មាន​ច្បាប់​អនុញ្ញាត​» ។

លោក​បាន​បន្ត​ថា ការ​កែ​ច្នៃ​ជួសជុល​ខុស​បច្ចេកទេស​ក៏​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​មាន​បញ្ហា​ដល់​សុវត្ថិភាព​ចរាចរណ៍​ផង​ដែរ ។ ដូច្នេះ​យានដ្ឋាន​កែ​ច្នៃ​ដំឡើង​ដែល​គ្មាន​ច្បាប់​ត្រូវ​បិទ​ឲ្យ​អស់​នៅ​ឆ្នាំ​នេះ ដើម្បី​កុំ​ឲ្យ​ធ្វើ​របាយការណ៍​ឆ្នាំ​ក្រោយ​ទៀត​នៅ​មាន​យានដ្ឋាន​កែ​ច្នៃ​ដំឡើង​នៅ​មាន​សល់​ទៀត ។ លោក​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖«​សូម​សុំ​ណូ​ម​ពរ​ឲ្យ​លុប​បំបាត់​ឲ្យ​អស់​នៅ​ក្នុង​ខែធ្នូ​នេះ ហើយ​នៅ​ឆ្នាំ​២០២០ ត្រូវ​មាន​យានដ្ឋាន​កែ​ច្នៃ​ដំឡើង​ជួសជុល​ត្រូវ​មានច្បាប់​ឲ្យ​អស់​» ។

យោង​តាម​របាយការណ៍​រយៈ​១០​ខែ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែ​ច្នៃ​ដំឡើង​យានយន្ត​សរុប​ចំនួន​៣៥៥៦​កន្លែង មានច្បាប់​អនុញ្ញាត​ចំនួន​២៧៩៥ កន្លែង និង​អត់​ច្បាប់​អនុញ្ញាត​ចំនួន​៧៦១​កន្លែង ក្នុង​នោះ​មាន​យានដ្ឋាន​ជួសជុល​មាន​ចំនួន​៣២៨១​កន្លែង មានច្បាប់​អនុញ្ញាត​ចំនួន​២៥៤១​កន្លែង និង​អត់​ច្បាប់​អនុញ្ញាត​ចំនួន​៧៤០​កន្លែង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ