ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«សេវា​ទូទាត់​រហ័ស​»​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ជាមួយធនាគារព្រីនស៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារព្រី​ន​ស៍បាន​ចូលរួម​ជាមួយធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​(MDIs)​ដទៃ​ទៀត ក្នុង​ការ​ផ្តល់​ជូន​នូវ«សេវា​ទូទាត់​រហ័ស​» ដែល​ត្រូវ​បង្កើត​ដោយ ធនាគារជាតិ​នៃ​កម្ពុជា​។ សេវា​ទូទាត់​រហ័ស​គឺជា​ប្រព័ន្ធ​ទូទាត់​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ធនាគារព្រី​ន​ស៍ អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​សមាជិក​ទាំងអស់​យ៉ាង​រហ័ស និង​មាន​សុវត្ថិភាព…

រាជធានីភ្នំពេញ ៖ ធនាគារព្រី​ន​ស៍បាន​ចូលរួម​ជាមួយធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​(MDIs)​ដទៃ​ទៀត ក្នុង​ការ​ផ្តល់​ជូន​នូវ«សេវា​ទូទាត់​រហ័ស​» ដែល​ត្រូវ​បង្កើត​ដោយ ធនាគារជាតិ​នៃ​កម្ពុជា​។ សេវា​ទូទាត់​រហ័ស​គឺជា​ប្រព័ន្ធ​ទូទាត់​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ធនាគារព្រី​ន​ស៍ អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​សមាជិក​ទាំងអស់​យ៉ាង​រហ័ស និង​មាន​សុវត្ថិភាព ។

ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ត្រូវ​បាន​អនុវត្ត​តាម​ពេលវេលា​ជាក់ស្តែង​ហើយ​អាច​ទទួល​បាន​ទឹកប្រាក់​ភ្លាម​ៗ ។ សេវា​ទូទាត់​រហ័ស​ជម្រុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​អន្តរ​ធនាគារ ដែល​សម្រួល​ដល់​ការ​ផ្ទេរ​ប្រាក់​រៀល​នៅ​ទូ​ទាំង​ប្រទេស ។ លើស​ពី​នេះ​ទៅ​ទៀត អតិថិជន​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​ផ្ទេរ​ប្រាក់​អតិបរមា ខ្ពស់​រហូត​ដល់ ៤០​លាន​រៀល ស្រប​ពេល​ដែល​កម្រៃ​នៃ​សេវា​ផ្ទេរ​ប្រាក់​មាន​តម្លៃ​ទាប​ចាប់ពី ៤០០០​រៀល​ឡើង​ទៅ ។

សេវា​ទូទាត់​រហ័ស ពិតជា​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​ការ​ទទួល​បាន​ទឹកប្រាក់​ភ្លាម​ៗ ពី​ការ​ផ្ទេរ​ប្រាក់​ឆ្លង គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​សមាជិក ។ ជា​លទ្ធផល សេវា​នេះ​អាច​ជួយ​ឱ្យ​អតិថិជន ទទួល​បានការ​យល់​ដឹង​បន្ថែម​ពី​ប្រព័ន្ធ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និ​ច និង​លើកទឹកចិត្ត​អោយ​ពួក​គាត់​ឆ្ពោះទៅ​រក​សេវា​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​សុទ្ធ នា​ពេល​អនាគត ។ ក្នុង​ដំណាក់កាល​នេះ​ផង​ដែរ ធនាគារ​ក៏​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​កាត់​បន្ថយ​ពេលវេលា​ដែល​បាន​ចំណាយ​លើ​ប្រតិបត្តិការ​ដោះស្រាយ​សាច់ប្រាក់​។

ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​វិស័យ​ឌី​ជី​ថ​ល​នេះ គឺ​ស្រប​ទៅ​តាម​ចក្ខុវិស័យ​រយៈពេល​វែង​របស់​ធនាគារ ព្រី​ន​ស៍ ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ធនាគារ​ឌី​ជី​ថ​ល​ឈានមុខ​គេ​មួយ​។ ដើម្បី​អបអរសាទរ​ការ​ដាក់​ឱ្យ​ប្រើប្រាស់ “​សេវា​ទូទាត់​រហ័ស​” និង​ដើម្បី​លើកកម្ពស់​ការ​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ជា​ប្រាក់​រៀល​នៅ​គ្រប់​សាខា​ទាំងអស់​របស់ ធនាគារ ព្រី​ន​ស៍ កម្រៃ​សេវា​នៃ​ការ​ផ្ទេរ​ប្រាក់​មិន​ត្រូវ​បាន​គិតថ្លៃ​នោះ​ទេ​។ អតិថិជន​អាច​ទទួល​បាន​អត្ថប្រយោជន៍​នេះ​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ។

អត្ថបទសរសេរ ដោយ