រាជធានីភ្នំពេញ ៖ អ្នកកឹមសុខា និយមបានចំអកចំៗទៅកាន់លោក សម រង្ស៊ី និងបក្សពួក ដែលកំពុងរស់នៅក្រៅប្រទេសដែលមិនបានអបអរសាទរចំពោះលោក កឹម សុខា ដែលបានទទួលជួបតំណាងការទូតអន្តរជាតិនានា នៅគេហដ្ឋានរបស់លោក ។
លោក អ៊ុំ តារាវុទ្ធី អ្នកកឹម សុខានិយម បានលើកឡើងបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា «មនុស្សតែមួយខ្យល់ បើសិនដូចពាក្យថាមែន !… កឹម សុខា សម រង្សី ជាមនុស្សតែមួយហេតុអ្វី ? សកម្មភាពអ្នកការទូតដែលបានមកជួបលោក កឹម សុខា ដល់គេហដ្ឋានយ៉ាងគគ្រឹកគគ្រែងកន្លងមក! ម៉េចមិនឃើញផេកផ្ទាល់របស់លោក សម រង្សី និងមនុស្សរបស់លោកសម រង្សី ជួយអបអរសាទរ និងជួយផុសផ្សព្វផ្សាយអំពីជំនួបការទូតរបស់លោកប្រធាន កឹម សុខា កន្លងមកនេះផង» ។
លោកបន្តថា តែផ្ទុយទៅវិញយើងក៏បានសង្កេតឃើញលោក សម រង្ស៊ី មិនខ្ចីយកភ្នែកមើលពីសកម្មភាពនៃការជំនួបការទូតរបស់លោកប្រធាន កឹម សុខាទេ បែរជាធ្វើមិនដឹងមិនឮ សម្ងំបូញមាត់ បទដុំដៃឲ្យកូនចៅវាយប្រហារលោកប្រធាន កឹម សុខា ទៅវិញ ។ ឬមួយពាក្យមនុស្សតែមួយដែលលោក សម រង្ស៊ី បានបង្កើតឡើងនៅក្រោយ CNRP បរាជ័យគ្រាន់តែជាពាក្យតោងដើម្បីតាមបំផ្លាញនយោបាយលោកប្រធាន កឹម សុខា និងដើម្បីបិតបាំងអំពើអាក្រក់ដែលលោក សម រង្ស៊ី និងមនុស្សរបស់លោក សម រង្ស៊ី បានសាបព្រួសភាពអសុរោះនានាក្នុងសង្គមនយោបាយទាំងក្នុង និងក្រៅប្រទេសទៅវិញទេ ? «មនុស្សតែមួយខ្យល់» ។
តាមការកត់សម្គាល់បន្ទាប់លោកកឹម សុខា ត្រូវបានតុលាការបិទបញ្ចប់ការស៊ើបសួររហូតដល់សម្រេចយកសំណុំរឿងលោកទៅជំនុំជម្រះក្តីនៅពេលខាងមុខដោយអះអាងថា ភស្តុតាងបានគ្រប់គ្រាន់យ៉ាងណាក្តីគេសង្កេតឃើញថា លោក សម រង្ស៊ី និងបក្សពួកមិនបានរីករាយ ឬអបអសាទរ ដោយសារបង្ហោះលើបណ្តាញសង្គមពិតមែន ។ ពោល គឺក្រុមលោកបានតែវាយប្រហារមកលើរាជរដ្ឋាភិបាលទៅវិញ ៕
ចែករំលែកព័តមាននេះ