ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿងត្រូវដឹង ដើម្បីការពារជីវិតខ្លួនឯង

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់​ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មាន​រឿងរ៉ាវ​ដែលនឹក​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង ​ព្រោះ​​បុរស​​ចំណាស់​ម្នាក់​ត្រូវ​គោ​មេមួយក្បាល ដេញ​ជល់​ហើយ​ជាន់​រហូត​ដល់​បាត់​បង់ជីវិត​គាត់ ។ បន្ទាប់​ពី​កើត​ហេតុ អ្នក​ភូមិ​បាន​នាំ​គ្នា​និយាយ​ថា​ ទំនងជា​មេគោ​នេះ​ស្មានថា​បុរស​រង​គ្រោះ​ដើរទៅ​ធ្វើបាប​កូន​របស់​ខ្លួន…

ខេត្ត​កំពង់​ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មាន​រឿងរ៉ាវ​ដែលនឹក​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង ​ព្រោះ​​បុរស​​ចំណាស់​ម្នាក់​ត្រូវ​គោ​មេមួយក្បាល ដេញ​ជល់​ហើយ​ជាន់​រហូត​ដល់​បាត់​បង់ជីវិត​គាត់ ។ បន្ទាប់​ពី​កើត​ហេតុ អ្នក​ភូមិ​បាន​នាំ​គ្នា​និយាយ​ថា​ ទំនងជា​មេគោ​នេះ​ស្មានថា​បុរស​រង​គ្រោះ​ដើរទៅ​ធ្វើបាប​កូន​របស់​ខ្លួន ​ទើប​ជល់​ហើយ​ជាន់​រហូត​ដល់​បាត់​បង់ជីវិត​បែប​នេះ ​។ ដូច្នេះ សូមការពារ​សុវត្ថិភាព​របស់ខ្លួន ​ចៀសវាង​កុំឱ្យកើតមានគ្រោះថ្នាក់​នេះដោយយថាហេតុ ។

​ករណី​​នេះ​ កើតឡើង​កាលពី​រសៀលថ្ងៃ​ទី​០២​ ធ្នូ​ ស្ថិត​ក្នុងភូមិ​ដំបង​វិញ ​ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឪ​រ៉ា​ល់​ខេត្ត កំពង់ស្ពឺ​។ ជន​រង​គ្រោះ​ឈ្មោះ​ម៉ៅ ហេង ភេទ​ប្រុស ​អាយុ​៦១​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កេ​ី​ត​ហេតុ​ខាង​លេ​ី​ ។ តាម​ ប្រភព​ពីសម​ត្ថកិច្ច​ស្រង់​សំដី​ក្រុម​គ្រួសារ​​ថា​ នៅ​មុន​ពេល​កើតហេតុ ​ជន​រង​គ្រោះ​បាន​កាន់​ធុង​ប៉េ​ត្រូ​ទៅ​រក​ប៉ាច​ត្រី​នៅ​ខាងក្រោយ​ផ្ទះ​របស់​អ្នក​ភូមិ​មួយ​រូប​(​ឈ្មោះ​ជួន នាង​) លុះ​ពេល​ដេ​ី​រ​ដល់​ចំណុច​កេ​ី​ត​ហេតុ​ក៏​មាន​គោ​ញី​កូន​តូច​មួយ ​ដែល​ម្ចាស់​វា​ចង​នៅ​ក្នុង​ស្រែ​ក៏​បាន​ស្ទុះ​មក​ជល់​និង​ជាន់​ទៅ​លេ​ី​ជន​រង​គ្រោះ​បណ្ដាល​ឲ​រង​របួស​យ៉ាង​ធ្ងន់​។

ប្រភព​បន្ត​ថា​ក្រោយ​កើតហេតុ ​ក្រុម​គ្រួសា​និង​អ្នក​ភូមិ​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ​តែ​ជា​អកុ​សល​ជន​រង​គ្រោះ​បាន​ស្លាប់​​បន្ទាប់​ពី​លេ​ី​ក​ដាក់​លើ​គោ​យន្ដ​រួច​មក​។ ​ដោយឡែកអ្នក​ភូមិ​បាន​និយាយ​ថា ប្រហែលជា​មេគោ​នេះ​ស្មានថា​ បុរស​រង​គ្រោះ​ចង់​ធ្វើបាប​កូន​របស់​ខ្លួន ​ហើយ​មើលទៅ​ទើប​ស្ទះ​ុ​ទៅ​ជល់​ហើយ​ជាន់​រហូត​ដល់​បាត់​បង់ជីវិត​បែប​នេះ ​។ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​និង​នគរបាល​ប៉ុស្តិ៍សង្កែ​សាទ​ប​បាន​អនុវត្ត​​ត្រួតពិនិត្យ​តាម​និ​តិ​វិធី និង​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​ទទួល​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

អត្ថបទសរសេរ ដោយ