តុល្យការបឋមផ្ទះ១៩ខ្នង បានត្រូវបំផ្លាញដោយអគ្គិភ័យនៅជុំវិញផ្សារអន្លង់វែង
ខេត្តឧត្តរមានជ័យ ៖ អគ្គិភ័យដែលឆាបឆេះ និងបំផ្លាញផ្ទះប្រជាពលរដ្ឋនៅជុំវិញផ្សារអន្លង់វែងបានរលត់ហើយនៅម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៣ ឧសភា ២០១៤ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សំដីសមត្ថកិច្ចមូលដ្ឋានបញ្ជាក់ឲ្យដឹងជំហានដំបូងថា អគ្គិភ័យនេះបានបំផ្លាញលំនៅដ្ឋានអាជីវការនិងប្រជាពលរដ្ឋប្រមាណ១៩ខ្នង សរុបជាថវិកាអស់ជាច្រើនម៉ឺនដុល្លារអាមេរិក ពីព្រោះផ្ទះភាគច្រើនជារបស់អាជីករប្រកបរបរទិញលក់ឈើ ។
ចែករំលែកព័តមាននេះ