​អាជ្ញាធរកំណត់ឱ្យចេញមុនថ្ងៃទី១៥ ធ្នូ ម្ចាស់​ទូកអត់ប្រឆាំង តែកើតក្តីបារម្ភ


ខេត្តកំពត​៖ អាជ្ញាធរ​ខេត្តកំពត​រួម​ទាំង​មន្ទីរ​ពាក់​ព​​័ន្ធ ក្នុងនោះ​មាន​ម្ចាស់​ទូក​ដឹក​អ្នកទេសចរ​មើល​សត្វ​អំពិល​អំពែក ​និង​មើល​ថ្ងៃ​លិច​ផង​ដែរ​ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​គ្នា​មួយ​ ដើម្បី​ប្ដូ​រទី​ចំណតទូក​ជាប់២០​គ្រឿង​ចត់ដង្ហែ​គ្នា​ចាប់ពី​គល់​ស្ពាន​ឥ​ន្ធូ​នូ​ចាស់​ រហូត​មក​ដល​មុខ​សាលាខេត្ត​កំពត​ គឺត្រោយ​​ខាងកើត​ ។​

​​អាជ្ញាធរ​ខេត្ត​ មាន​លោកជាវ ​តា​យ ​អភិបាល​ខេត្តកំពត​ រួម​ទាំង​លោក​អភិបាលក្រុង​កំពត និង​មន្ទីរ​ពាក់​ព័ន្ធ​ បាន​បើក​កិច្ចប្រជុំ សម្រេចឱ្យទូក​ដឹក​អ្នក​ទេសចរណ៍មើល​អំពិលអំពែក ​មើល​ថ្ងៃ​លិច​ទាំងអស់ ​ចាកចេញពី​ត្រើយ​ខាងកើត​មុខ​សាលាខេត្ត​ទៅ​ត្រើយ​ខាងលិច​វិញ​ម្ដង ​។​ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​រដ្ឋបាល​ខេត្តកំពត ​ដែល​បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៦ ​វិច្ឆិកា ​កន្លង​ពេល​ថ្មី​ៗ​នេះ ​។

លោក​ជាវ​ តា​យ ​អភិបាល​ខេត្តកំពត​មាន​ប្រសាសន៍​ថា​ ការ​ប្ដូ​រកន្លែង​ទូក​ទេសចរណ៍​នេះ ​ដើម្បី​រៀបចំ​ឱ្យ​មាន​សណ្ដាប់ធ្នាប់ ​និង​សោ​ភ័ណ​ភាព​ក្នុង​ក្រុង ​ជា​ពិសេស​សម្អាត​អនាម័យ​និង​បរិស្ថាន​ផង​ដែរ ​។ ​

ដោយឡែក សម្រាប់​ម្ចាស់​ទូក​ទាំង១៩គ្រឿង​​វិញ ​មានការ​ព្រួយបារម្ភ​ពី​ការ​បាត់​បង់ភ្ញៀវ​ផង​ដែរ​ ព្រោះ​ត្រើយ​ខាងលិច​ជា​កន្លែង​ស្ងាត់​ មិនសូវ​មាន​ភ្ញៀវ​ដើរ​កំ​សាន្ត​នៅ​ពេល​យប់ ​។​ ម្ចាស់​ទូក​ច្នៃ​ជា​សួន​កំសាន្ត​បណ្ដែត​នៅ​លើ​ទឺ​ក​ព្រែក​កំពត​បាន​និយាយ ​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ​វិច្ឆិកា ថា ​ម្ចាស់​ទូក​ដឹក​អ្នក​ទេសចរណ៍​ទាំងអស់ ​មិន​ប្រឆាំង​របស់​អាជ្ញាធរ​ខេត្ត​ទេ​ ត្រូវ​តែ​ធ្វើការ​ចាកចេញ​តាម​ការ​កំណត់​អោយ​បាន​មុន​ថ្ងៃ​ទី​១៥​ខែធ្នូ ២០១៩ ខាងមុខ ។​

ម្ចាស់​ទូក​ដែល​កែ​ច្នៃ​ធ្វើ​ជា​សួន​បណ្ដែត​ទឹក​ដាក់​ឱ្យ​ភ្ញៀវ​លំហែកាយ​បាន​និយាយ​ប្រាប់​​ថា​ ការ​ចេញពី​ត្រើយ​ខាងកើត​ទៅ​ត្រើយ​ខាងលិច​នេះ​ ពិត​ជាបាត់​ភ្ញៀវ​ប្រាកដ​ណាស់​ ព្រោះវា​ស្ងាត់​ពេក​ ។

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១០ | ក្នុងស្រុក

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ស្តែង​ចេញ​​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត Tiger Street Football 2020 បាន​បើក​ឆាក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ