ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារម្មណ៍​រំភើប​ជាមួយ​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ក្នុង​ដំណើរ​ផ្សងព្រេង​វគ្គ​ថ្មី​របស់បង រិ​ន​ដា​រ៉ូ និង វិសាល នៅ​ក្នុង​កម្ម​​វិធី «​បងធំ ប្អូនប្រុស​» នៅ​ខេត្តរតន​គិរី

4 ឆ្នាំ មុន
  • រតនគិរី

រាជធានី​ភ្នំពេញ ៖ តើ​វគ្គ​ថ្មី​នេះ​មាន​អ្វី​អស្ចារ្យ ហើយ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ដែរ​ទេ? ពី​មួយ​វគ្គ ទៅ​មួយ​វគ្គ រីករាយ​ប្លែក​អារម្មណ៍​ជា​និច្ច នៅ​ក្នុង​កម្មវិធី «​បងធំ ប្អូនប្រុស​»…

រាជធានី​ភ្នំពេញ ៖ តើ​វគ្គ​ថ្មី​នេះ​មាន​អ្វី​អស្ចារ្យ ហើយ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ដែរ​ទេ? ពី​មួយ​វគ្គ ទៅ​មួយ​វគ្គ រីករាយ​ប្លែក​អារម្មណ៍​ជា​និច្ច នៅ​ក្នុង​កម្មវិធី «​បងធំ ប្អូនប្រុស​» ដែល​ជា​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍​ថ្មី មិន​ធ្លាប់​មាន​ពី​មុន ជាមួយ​តារាភាពយន្ត​ដ៏​ល្បី​លោក ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​វ័យក្មេង​ក្នុង​បណ្តាញ​សង្គម​លោក ហេង វិសាល​។

ដំណើរ​ផ្សងព្រេង​វគ្គ​ថ្មី​នេះ រឹតតែ​វិសេសវិសាល អារម្មណ៍​ស្រស់ស្រាយ​ជាមួយ​ទេស​សភាព​ព្រៃ​ភ្នំ​ដ៏​ស្រស់​ត្រកាល​ក្នុង​ទឹកដី​ខេត្តរតនគិរី​។ បង រិ​ន​ដា​រ៉ូ និង​វិសាល ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ក្នុង​ឆាកជីវិត ដោយ​ការ​ធ្វើ​ដំណើរ​ទៅ​លេង​បឹង​យក្ស​លោម និង​ភូមិ​ភ្នំ​នៅ​ក្នុង​ខេត្ត​នេះ ដើម្បី​យល់​ដឹង​ពី​ការ​រស់នៅ ទំនៀមទំលាប់ វប្បធម៌ អាហារ និង​រៀន​ពី​ភាសា​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច (ទំពួន​)​។ ចំណែក​បង រិ​ន​ដា​រ៉ូ ភ័យ​មិន​ស្ទើរ នៅ​ពេល​ក្រុមការងារ​តម្រូវ​ឲ្យ​គាត់​បង្ហោះ​កាមេរ៉ា​ដ្រូ​ន ថត​យក​ទិដ្ឋភាព​នៅ​ទីនោះ ដោយ​ការ​ធ្វើ​បែប​នេះ​ជា​លើក​ដំបូង​របស់​គាត់​។

តារា​ទាំង​ពីរ​នេះ​បាន​ស្គាល់​ពី​រសជាតិ​ជីវិត​ងូតទឹក​ឲ្យ​សត្វ​ដំរី​នៅ​កន្លែង​ទឹកធ្លាក់​ផង​ដែរ​។ គួរ​ឲ្យ​ចាប់អារម្មណ៍​មែន​នៅ​រតនគិរី ដែល​ជា​ខេត្ត​ទី​7 សម្រាប់​ដំណើរ​បេសកកម្ម​របស់​បងប្អូន​ទាំង​ពីរ ដើម្បី​ស្គាល់​ពី​ជីវិត​ពិត ធ្វើ​អ្វី​ថ្មី​ៗ​មិន​ធ្លាប់​ធ្វើ​ពី​មុន ហើយ​គ្រប់​វគ្គ​នីមួយ​ៗ​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​សកម្មភាព​ដ៏​រស់​រវើក របស់​តារា​ទាំង​ពីរ​ដួង​នេះ ដោយ​ជួបនឹង​ស្ថានភាព​តក់ស្លុត និង​រំភើប​។

ម្នាក់​ៗ​នឹង​បង្ហាញ​ពី​ការ​បើក​ចិត្ត​ទទួលយក​បទ​ពិសោធន៍​ថ្មី​ៗ និង​ការ​បង្កើត​ចំណងមិត្តភាព​ល្អ​នឹង​គ្នា​។ ជួប​ជាមួយ ទេព រិ​ន​ដា​រ៉ូ និង​ហេង វិសាល និង​ក្នុង​កម្មវិធី «​បងធំ ប្អូនប្រុស​» ដែល​នឹង​ធ្វើការ​ចាក់​ផ្សាយ​តាម​រយៈ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ 5 នៅ​រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង 8:00 យប់ ដល់ 8:30 នាទី យប់​។ ចុច​ទី​នេះ ដើម្បី​ទស្សនា​វី​ដេ​អូ​សាច់​រឿង​ទាំងមូល​៕ ដោយ​សហការ (​កែ សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ