ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​គោ វាយ​រទេះ មួរ​ម៉ៅ​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធដាល់​បងថ្លៃ​អុកគូទ​ដេរ​៨​ថ្នេរ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ​បុរស​ម្នាក់​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ព្រោះតែ​កា​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ហើយ​ត្រូវ​ប្រពន្ធ​សុំ​លែងលះ​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​គាត់​មិន​ព្រម​លែង​ហើយ​បាន​ធ្វើ​ឲ្យ​គាត់​មួរ​ម៉ៅ​ក្ដៅក្រហាយ​ឆេះ​ងំ​នៅ​ក្នុង​ចិត្ត​រាល់ថ្ងៃ​ ។ លុះ​ចុង​ក្រោយ​គាត់​បាន​ដេញ​បុរស​ម្នាក់​ដែល​ជា​បងថ្លៃ​ និង​ជា​អ្នក​សុី​ឈ្នួល​បើករថយន្ត​ដឹក​ទំនិញឱ្យ​ខ្លួន​ចេញ​ឱ្យ​ត្រឡប់​ទៅ​ស្រុក​វិញ ប៉ុន្តែ​ត្រូវ​ប្រពន្ធ​រារាំង​មិន​ឱ្យ​ទៅ ​និង​ឱ្យ​នៅ​ធ្វើការ​បន្ត​ទៀត ​ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​នោះ​ខឹង​យ៉ាង​ខ្លាំង​តែ​អត់​ហ៊ាន​វាយ​ប្រពន្ធ​ទេ…

ខេត្តកណ្ដាល ​៖ ​បុរស​ម្នាក់​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ព្រោះតែ​កា​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ហើយ​ត្រូវ​ប្រពន្ធ​សុំ​លែងលះ​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​គាត់​មិន​ព្រម​លែង​ហើយ​បាន​ធ្វើ​ឲ្យ​គាត់​មួរ​ម៉ៅ​ក្ដៅក្រហាយ​ឆេះ​ងំ​នៅ​ក្នុង​ចិត្ត​រាល់ថ្ងៃ​ ។ លុះ​ចុង​ក្រោយ​គាត់​បាន​ដេញ​បុរស​ម្នាក់​ដែល​ជា​បងថ្លៃ​ និង​ជា​អ្នក​សុី​ឈ្នួល​បើករថយន្ត​ដឹក​ទំនិញឱ្យ​ខ្លួន​ចេញ​ឱ្យ​ត្រឡប់​ទៅ​ស្រុក​វិញ ប៉ុន្តែ​ត្រូវ​ប្រពន្ធ​រារាំង​មិន​ឱ្យ​ទៅ ​និង​ឱ្យ​នៅ​ធ្វើការ​បន្ត​ទៀត ​ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​នោះ​ខឹង​យ៉ាង​ខ្លាំង​តែ​អត់​ហ៊ាន​វាយ​ប្រពន្ធ​ទេ បែរជា​ដាល់​ទៅ​លើ​បងថ្លៃ​ចំនួន​៤​ដៃ​បណ្ដាល​ឱ្យ​ដួល​អុកគូទ​ និង​រង​របួស​ដេរ​៨​ថ្នេរ​បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពើក និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្ដង​ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។ ​បុរស​ដែល​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ ​ភឿន ម៉​ន អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ មាន​ប្រពន្ធ​ឈ្មោះ ​ឡាំង ចាន់​ធឿ​ន មុខរបរ​លក់ដូរ ​។ ​ចំណែក​បុរស​រង​គ្រោះ​ឈ្មោះ​ ឡាំង សុខា អាយុ​៤០​ឆ្នាំ ​ជនជាតិ​ខ្មែរ​មុខរបរ​សុី​ឈ្នួល​បើកបរ​រថយន្ត​ដឹកទំនិញឱ្យ​ជនសង្ស័យ​ដែល​ជា​ប្អូនថ្លៃរង​របួស​ផ្ទៃមុខ ​និង​ក្បាល​ដេរ​៨​ថ្នេរ​ហើយ​អ្នក​ទាំង​២​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​ក្នុងផ្ទះ​ជន​ដៃដល់​ដោយសុី​ឈ្នួល​បើកបរ​រថយន្ត​ឱ្យ​ជន​នេះ​ និង​ប្រពន្ធ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​ប្រាក់​ឈ្នួល​ក្នុង​១​ខែ​៣០០​ដុល្លារ ​។ ដោយឡែក​នៅ​ក្នុង​រង្វង់​គ្រួសារ​មួយ​នេះ​វិញ​ពុំ​មាន​នរណា​ម្នាក់​បានដឹង​ថា ​មានរឿង​អ្វី​កើតឡើង​នោះ​ទេ ប៉ុន្តែ​ការ​រស់នៅ​រវាង​ជន​ដៃដល់​ និង​ប្រពន្ធ​ហាក់​មិន​ចុះសម្រុង​នឹង​គ្នា​សោះឡើយ​ ។ ​មិនតែប៉ុណ្ណោះ​ប្រពន្ធ​តែងតែ​សុំ​បុរស​ជា​ប្ដី​រូប​នេះ​លែងលះ​គ្នា​ជា​ញឹកញាប់ ​និង​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​បុរស​ជា​ប្ដី​មិន​ព្រម​លែងលះ​ឡើយ ហើយ​ក៏​តែងតែ​មានការ​មួរ​ម៉ៅ​ក្ដៅក្រហាយ​ឆេះ​ងំ​នៅ​ក្នុង​ចិត្ត​ខ្លួនឯង​រាល់ថ្ងៃ​ផង​ដែរ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ព្រោះ​ខឹង​ប្រពន្ធ​សុំ​លែង​ទៀត​បុរស​នេះ​បាន​ដេញ​បុរសរង​គ្រោះ​ដែល​ជា​បងថ្លៃ​ឱ្យឈប់​ធ្វើការ​តទៅ​ទៀត​ និង​បង្ខំ​ឱ្យត្រឡប់​ទៅ​ស្រុក​វិញ​ជា​បន្ទាន់ លែង​ឱ្យស្នាក់​នៅផ្ទះ​របស់​ខ្លួន​តទៅ​ទៀត​ហើយ ​។​ ខណៈនោះ​បុរស​ជា​បងថ្លៃ​បម្រុង​ចាកចេញ​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ និង​ត្រូវជា​ប្អូនបង្កើត​ឃាត់​មិន​ឲ្យ​ទៅ​ឱ្យ​ស្នាក់​នៅ​ធ្វើការ​បន្ត​ទៀតទើប​គាត់​សុខចិត្ត​នៅ​ ។

​ប៉ុន្តែ​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​ជន​ដៃដល់​បាន​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​នៅ​ក្នុង​បន្ទប់​ម្ដងទៀត លុះ​ពេល​ចេញ​មក​ក្រៅ​ឃើញ​បងថ្លៃ​អត់​ព្រម​ឈប់​ធ្វើការ​ត្រឡប់​ទៅ​ស្រុក​វិញ ជន​នេះ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ​។ ​បន្ទាប់​មក​បាន​ជេរ​ប្រមាថ​ព្រមទាំង​ដាល់​ទៅ​លើ​បងថ្លៃ​ចំនួន​៤​ដៃ បណ្ដាល​ឲ្យ​ដួល​អុកគូទ​រង​របួស​យ៉ាងដំណំ ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ល្ងាច ហើយ​ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ពើក​និង​នគរបាល ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​នេះ​រួច​បាន​នាំ​ទៅ​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​ ៕​

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ