ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​សាលាក្រុង​សិរី​សោភ័ណ​នឹង​ផាកពិន័យ​អ្នក​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​សាលាក្រុង​សិរី​សោភ័ណ​នឹង​ចាប់​ផាកពិន័យ​ដល់​អ្នក​ដែល​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​ចាប់ពី​ឆ្នាំ​២០២០​តទៅ ។ លោក​អភិបាលក្រុង​សិរី​សោភ័ណ​បាន​លើក​ឡើង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​ពង្រឹង​ការងារ​សណ្តាប់ធ្នាប់​និង​បរិស្ថាន​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលាក្រុង​សិរី​សោ​ភ័ណ​។ លោក ហ៊ឹ​ល…

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​សាលាក្រុង​សិរី​សោភ័ណ​នឹង​ចាប់​ផាកពិន័យ​ដល់​អ្នក​ដែល​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​ចាប់ពី​ឆ្នាំ​២០២០​តទៅ ។ លោក​អភិបាលក្រុង​សិរី​សោភ័ណ​បាន​លើក​ឡើង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​ពង្រឹង​ការងារ​សណ្តាប់ធ្នាប់​និង​បរិស្ថាន​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលាក្រុង​សិរី​សោ​ភ័ណ​។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​លើក​ឡើង​កិច្ចប្រជុំ​ពង្រឹង​ការងារ​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ក្រុង​សិរី​សោភ័ណ​អោយ​មាន​សោភ័ណ​ភាព​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ឆ្នាំ​២០២០ ដើម្បី​ឱ្យ​ក្រុង​សិរី​សោភ័ណ​ក្លាយ​ទីក្រុង​ស្អាត​មាន​សោភ័ណ​ទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។

លោក​អភិបាលក្រុង​បាន​លើក​ឡើង​ថា រយៈពេល​កន្លង​មក បញ្ហា​សំរាម​នៅ​ក្រុង​សិរី​សោភ័ណ ជា​ពិសេស​ក្រុមហ៊ុន​អនាម័យ​ដូច​មានការ​យឺតយ៉ាវ​ក្នុង​ការ​ដើរ​យក​សំរាម​នៅ​តាម​ផ្សារ​និង​ផ្ទះល្វែង ហើយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ដែល​យក​សំរាម​ទៅ​បោះចោល​តាម​ចិញ្ចើម​ផ្លូវ និង​តាម​ព្រៃ បណ្តាល​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​និង​បរិស្ថាន​ព្រមទាំង​សុខភាព​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​នៅ​ក្បែរ​។

លោក​អភិបាលក្រុង​ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​សំអាត​បរិស្ថាន​អោយ​បាន​ល្អ ដើម្បី​អោយ​ក្រុង​សិរី​សោភ័ណ​ក្លាយជា​ទីក្រុង​បៃតង និង​ចូលរួម​ប្រឡង​ប្រ​ណាំ​ង​ទីក្រុង​ស្អា​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ លោក​អភិបាលក្រុង​ក៏​បាន​ដាក់​វិធានការ​យ៉ាង​តឹង​រឹង​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ណែនាំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​អោយ​មាន​សណ្តាប់ធ្នាប់ ហើយ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះដែរ​ បើ​មាន​ប្រជាពល​រដ្ឋ​​យក​សំរាម​បោះចោល​គ្មាន​សណ្តាប់ធ្នាប់​នោះ មន្ត្រី​ជំនាញ​នឹង​មាន​វិធានការ​ចាត់ការ​តាម​ច្បាប់​ដើម្បី​អោយ​​រាងចាល ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ