ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ជំហាន​ជួយ​ឱ្យ​អ្នកមាន​ទស្សនៈ​ក្នុង​ការ​រក​លុយ

4 ឆ្នាំ មុន

មនុស្ស​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ភាគច្រើន​ជា​មនុស្ស​ដែល​មាន​ទស្សនៈ និង​គំនិត​ដែល​ជួយ​រក​លុយ​ដល់​ពួក​គេ ។ មាន​ន័យ​ថា ពួក​គេ​បោះបង់​ចោល​នូវ​រាល់​គំនិត​ដែល​ទប់ស្កាត់​មិន​ឲ្យ​ពួក​គេ​ធ្វើ​សកម្មភាព​អ្វីមួយ និង​មើលទៅ​ពិភពលោក​ដោយ​វិជ្ជមាន ។ តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្តេច ដើម្បី​មាន​ទស្សនៈ​ទាំងនេះ​ដែរ…

មនុស្ស​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ភាគច្រើន​ជា​មនុស្ស​ដែល​មាន​ទស្សនៈ និង​គំនិត​ដែល​ជួយ​រក​លុយ​ដល់​ពួក​គេ ។ មាន​ន័យ​ថា ពួក​គេ​បោះបង់​ចោល​នូវ​រាល់​គំនិត​ដែល​ទប់ស្កាត់​មិន​ឲ្យ​ពួក​គេ​ធ្វើ​សកម្មភាព​អ្វីមួយ និង​មើលទៅ​ពិភពលោក​ដោយ​វិជ្ជមាន ។ តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្តេច ដើម្បី​មាន​ទស្សនៈ​ទាំងនេះ​ដែរ ? ទាំងនេះ​ជា​ជំហាន​ដែល​អ្នក​គួរតែ​សាកល្បង ៖

១. រៀនសូត្រ​ពី​អ្នក​ដែល​មាន​ទស្សនៈ​ទាំងនេះ​៖
វិធី​ដែល​ងាយ​ជាងគេ​ដែល​អ្នក​អាច​ទទួល​បាន​ទស្សនៈ​ខាងលើ​បាន​គឺ​ការ​ឧស្សាហ៍​នៅ​ជិត​អ្នក​ដែល​មាន​ទស្សនៈ និង​គំនិត​ទាំងនេះ ហើយ​មិនយូរ​ប៉ុន្មាន អ្នក​នឹង​មើលឃើញ​ខ្លួនឯង​ចាប់ផ្តើម​ប្រកាន់ខ្ជាប់​គំនិត និង​គុណសម្បត្តិ​របស់​អ្នក​ទាំងនោះ​ដែរ ។

២. និយាយ​ជាមួយ​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ​៖
ជាដំបូង​អ្នក​ត្រូវ​រក​ពាក្យ​សម្តី​មួយ​ចំនួន​ដែល​អ្នក​ចង់​និយាយ​ប្រាប់​ខ្លូ​ន​ឯង​ជា​រៀងរាល់ថ្ងៃ​សិន​ដែល​ជួយ​ជំរុញ​ទឹកចិត្ត​អ្នក​និង​ស្រប​ទៅ​នឹង​គោលដៅ​ដែល​អ្នក​ចង់​ស​ម្រេ ច​។ ឧទាហរណ៍​ដូច​ជា ប្រ សិនបើ​អ្នកធំ​ដឹងក្តី​មក​ដោយ​ប្រកាន់​គំនិត​ថា លុយ​ជា​ធនធាន​ដែល​ខ្វះខាត​ហើយ​មាន​តែ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​រក​វា នោះ​អ្នក​គួរតែ​និយាយ​ប្រាប់​ខ្លួន​ជា​រៀងរាល់ថ្ងៃ​ថា លុយ​មិន​មាន​ដែន​កំណត់​ទេ​លើ​លោក​នេះ ហើយ​អ្នក​កំពុង​តែ​រក​លុយ​ជា​រៀងរាល់ថ្ងៃ ។​ ដើម្បី​រំឭក​ខ្លួនឯង អ្នក​អាច​សរសេរ​វា​និង​បិទ​លើ​កញ្ចក់ ឬ​តុ​ធ្វើការ​ដើម្បី​អាច​ជំរុញ​ទឹកចិត្ត​ក៏​ជា​ជម្រើស​ល្អ ។

៣. បោះបង់​គំនិត​អវិជ្ជមាន​៖
មាន​ដឹង​ទេ​ថា មនុស្ស​ទូទៅ​ចំណាយពេល ៩៥% សម្រាប់​ការ​រអ៊ូរទាំ? វា​ជា​វិធី​ដែល​ងាយ​ជាងគេ​ក្នុង​ការ​ស្គាល់​មនុស្ស​ម្នាក់ ហើយ​ក៏​ជួយ​សម្រាល​សម្ពាធ​ផង​ដែរ មិន​ថា​ប្រធានបទ​ទាក់ទិន​នឹង​ការងារ ស្នេហា លុយ ឬ​សុខភាព​ទេ ។ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ចូល​ចិត្ត​រអ៊ូរទាំ​នោះ​ចូរ​ផ្អាក​និង​គិត​ឡើង​វិញ ។ អ្នក​មិន​អាច​ដោះសារ និង​ផ្លាស់​ប្តូរ​ស្ថាន​ការ​របស់​ខ្លួន​ក្នុង​ពេល​តែ​មួយ​ទេ ។ ប្រសិនបើ​អ្នក​អនុញ្ញាត​ឲ្យ​ខ្លួន​មានគំនិត​អវិជ្ជមាន​ជា​ច្រើន​នោះ​អ្នកមាន​តែ​ជំរុញ​ឲ្យ​ខ្លួន​អាណិត​ខ្លួនឯង​ប៉ុណ្ណោះ ហើយ​អ្នក​នឹង​មិន​ធ្វើ​អ្វី​ដើម្បី​ផ្លាស់​ប្តូរ​ស្ថាន​ការខ្លួន​ឡើយ ។ រំឭក​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ​ថា​អ្នក​មិន​គួរ​រអ៊ូរទាំ​ឡើយ​មិន​ថា​អ្នក​ជួប​ប្រទះ​នឹង​បញ្ហា​អ្វី​ទេ ។ ផ្ទុយ​មក​វិញ​ព្យាយាម​មើល​វា​ជា​បញ្ហា​មួយ​ដែល​អ្នក​អាច​រក​ដំណោះស្រាយ​បាន​ដោយ​ងាយស្រួល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ