ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនកម្ពុជាត្រូវអានអោយច្រើន ឈប់ចុចទូរស័ព្ទឥតប្រយោជន៍

1 ខែ មុន

និន្នាការ​មិន​ចូល​ចិត្ត​អំ​ណា​ន​នៅ​កម្ពុជា នឹង​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ដោយ​ជៀស​មិន​រួច ​បើ​នៅ​តែ​បណ្តែតបណ្តោយ តែ​វា​នៅ​មិន​ទាន់​យឺត​ពេល​នៅឡើយ​ទេ ដើម្បី​បង្កើត​វប្បធម៌​អំ​ណា​ន ។ ដើម្បី​សម្រេច​ការងារ​នេះ អ្នកជំនាញ​ថា កម្ពុជា​ត្រូវការ​ការ​ចូលរួម​ពី​គ្រប់​ៗ​គ្នា ហើយការ​វិនិយោគ​លើ​អំ​ណា​ន…

និន្នាការ​មិន​ចូល​ចិត្ត​អំ​ណា​ន​នៅ​កម្ពុជា នឹង​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ដោយ​ជៀស​មិន​រួច ​បើ​នៅ​តែ​បណ្តែតបណ្តោយ តែ​វា​នៅ​មិន​ទាន់​យឺត​ពេល​នៅឡើយ​ទេ ដើម្បី​បង្កើត​វប្បធម៌​អំ​ណា​ន ។ ដើម្បី​សម្រេច​ការងារ​នេះ អ្នកជំនាញ​ថា កម្ពុជា​ត្រូវការ​ការ​ចូលរួម​ពី​គ្រប់​ៗ​គ្នា ហើយការ​វិនិយោគ​លើ​អំ​ណា​ន ជា​ការ​ជួយ​យុវជន​អោយ​ឆ្ពោះទៅ​កាន់​អនាគត​មួយ​ដ៏​ល្អ និង​ក្លាយជា​ធនធាន​មួយ​ដ៏​ល្អ​ក្នុង​សង្គម​ ។

លោក ជា តុង​ហ៊ួ​រ សហគ្រិន​វ័យក្មេង និង​ជា​អ្នក​និ​ព្ធ​ន​សៀវភៅបានអោយ​និយាយ​ថា ការ​វិនិយោគ​លើ​អំ​ណា​ន មិន​ត្រឹមតែ​ជួយ​អភិវឌ្ឍ​គំនិត​ដល់​យុវជន​នោះ​ទេ តែ​វា​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ម្នាក់​ៗ ដែល​សង្គម​ជាតិ​មួយ​ត្រូវការ​យ៉ាង​ពិតប្រាកដ ​។ លោក ជា តុង​ហ៊ួ​រ ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន ស្តី​ពី​យុទ្ធនាការ​២៥​ថ្ងៃ ២៥​ខេត្ត​ក្រុង ដើម្បី​លើកកម្ពស់​ការ​អាន​នៅ​តាម​សហគមន៍​ថា «​ដើម្បី​អោយ​យុវជន​គាត់​ងាក​មក​ចាប់​កាន់​អាន​សៀវភៅ យើង​ផ្តោត​សំខាន់​លើ​៣​ចំណុច ទី​១​ទាក់ទង ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង ។ នៅ​ពេល​គាត់​អាន​សៀវភៅ នៅ​សាលា​គាត់​ចូល​រៀន​គាត់​ត្រូវ​បណ្ណាល័យ​នៅ​សាលា ដូច្នេះ​នៅ​សាលា​ត្រូវ​មាន​សៀវភៅ​ដើម្បី​អាន ហើយ​សៀវភៅ​ដែល​អាន​ច្រើន​ពី​អ្នកនិពន្ធ​។ អ្នកនិពន្ធ​ខ្លះ​ប្រើ​ពេល​ពេញ​មួយ​ជីវិត​របស់​គាត់​ទើប​អាច​និពន្ធ​បាន​សៀវភៅ​មួយ​ក្បាល​»​។

លោក ជា តុង​ហ៊ួ​រ បន្ត​ថា សៀវភៅ​ដែល​អ្នកនិពន្ធ​ម្នាក់​ បាន​សរសេរ​ឡើង គឺ​តែងតែ​បង្កប់​នូវ​ជំនាញវិជ្ជាជីវៈ បំ​និ​ន​ជីវិត​របស់​អ្នក​និ​ព្ធ​ន​។ យុវជន​ត្រូវ​តែ​វិនិយោគ ដើម្បី​យក​មក​អភិវឌ្ឍ​ចំណេះដឹង​របស់​ខ្លួន​។ លោក ជា តុង​ហ៊ួ​រ បន្ថែម​ថា «​ទី​២​ មូលហេតុ​ដែល​គាត់​ត្រូវ​តែ​ចូលរួម ការ​វិនិយោគ​លើ​ការ​អាន​សៀវភៅ ដោយ​ទិញ​សៀវភៅ​យក​មក​អាន ដើម្បី​អោយ​គាត់​រស់នៅ​ក្នុង​សង្គម គាត់​អាច​ចិញ្ចឹម​ខ្លួនឯង​រស់ មាន​ន័យ​ថា គាត់​អាច​មាន​សមត្ថភាព​នៅ​ក្នុង​ការ ដែល​គាត់​អាច​ធ្វើ​អ្វីមួយ​បាន​ដោយ​ខ្លួនឯង ដើម្បី​អោយ​គាត់​ទទួល​បាន​ចំណេះដឹង​ច្រើន ប្រាក់​ចំណូល​និង​បទ​ពិសោធ​របស់​គាត់​ទៀត គាត់​អាច​ធ្វើ​កិច្ច​ការងារ​ដោយ​ខ្លួនឯង »​។

សហគ្រិន​វ័យក្មេង​រូប​នេះ បន្ត​ថា ការ​វិនិយោគ​លើ​ការ​អាន​សៀវភៅ អាច​ធ្វើ​អោយ​យុវជន​អភិវឌ្ឍ​នូវ ចំនេះដឹង សីលធម៌ វិជ្ជាជីវៈ​ក្នុង​ការ​រស់នៅ​។ នៅ​ពេល​ដែល​យុវជន​អាន​សៀវភៅ​បាន​ច្រើន ការ​រស់នៅ ការ​និយាយ​របស់​យុវជន​នោះ កាន់តែ​មាន​ភាព​រីក​ចម្រើន​ច្រើន ហើយ​និង​យល់​ដឹង​ពី​ការ​រស់នៅ​ក្នុង​សង្គម​បាន​ច្រើន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ