ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ទាំងនេះ កើតមក ទេវតា​ទ្រព្យ​មិន​ឲ្យ​ក្រ​ទេ

4 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំជូត និង​ថោះ បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​២​នេះ ក្នុង​ពេល​វ័យក្មេង​មិនសូវ​មានទ្រព្យ​ទេ​។ ប៉ុន្តែ​ក្នុង​ពេល​ដែល​មាន​អាយុ​ទៅ គេ​អាច​រក​ឃើញ​ផ្លូវ​ដែល​អាច​នាំ​ទ្រព្យ​ធំ​ចូល​មក​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ក្លាយជា​អ្នកមាន​យ៉ាង​ងាយ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំជូត និង​ថោះ

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​២​នេះ ក្នុង​ពេល​វ័យក្មេង​មិនសូវ​មានទ្រព្យ​ទេ​។ ប៉ុន្តែ​ក្នុង​ពេល​ដែល​មាន​អាយុ​ទៅ គេ​អាច​រក​ឃើញ​ផ្លូវ​ដែល​អាច​នាំ​ទ្រព្យ​ធំ​ចូល​មក​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ក្លាយជា​អ្នកមាន​យ៉ាង​ងាយ​។

ឆ្នាំមមី និង​រកា

អ្នក​ដែល​កើត​ក្នុង​ឆ្នាំមមី និង​រកា មិន​ខ្លាច​ភាព​លំបាក​ទេ ថែម​ទាំង​មិន​ងាយ​បោះបង់​ចោល​អ្វីមួយ​។ ជា​ពិសេស គេ​មាន​ប្រាជ្ញា​ខ្ពស់ សេចក្តី​ក្លាហាន និង​ចិត្ត​ម៉ត់ចត់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ពីមុខ​របរ​។

ឆ្នាំកុរ និង​ម្សាញ់

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំកុរ និង​ម្សាញ់ មាន​ចរិត​ស្រ​ដៀង​គ្នា ដោយ​មិន​ចូល​ចិត្ត​អួត​ក្អេងក្អាង​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​តែង​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​ជា​និច្ច​។ ដូចនេះ ប្រាក់​ធំ​នឹង​ចូល​មក​ក្បែរ​គេ​ជា​មិន​ខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ