រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត កម្រិតខ្ពស់នៅកម្ពុជាបានចូលរួមបរិច្ចាគនូវគ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់មួយ
ចំនួនជូនទៅដល់ប្រជាជន និងវីរកងទ័ពជួរមុខរបស់យើង ដែលឈរជើងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមកម្មវិធី TODAY Foundation ។ នេះគឺជាសកម្មភាពមួយដែលក្រុមហ៊ុន TODAY internet តែងតែធ្វើកន្លងមក និងយកចិត្តទុកដាក់បំផុត ចំពោះការចូលរួមចំណែកសង្គមមួយនេះ ដើម្បីជាការបង្ហាញនូវភាពស្មោះស្ម័គ្រ អំពីទំនួលខុសត្រូវជាមួយសង្គមជាតិ ។

ចំពោះបញ្ហាប្រឈមជាបន្តបន្ទាប់ដោយសារបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ បានជម្រុញចិត្ត
ដល់ក្រុមហ៊ុន TODAY internet ក្នុងការចូលរួមផ្តល់នូវជំនួយដែលជាសម្ភារៈសំខាន់ៗ ដើម្បី
ផ្គត់ផ្គង់ទៅកន្លែងដែលមានតម្រូវការបំផុត ។
កន្លងមកក្រុមហ៊ុន TODAY internet ក៏បានចូលរួមបរិច្ចាគនូវស្បៀងមួយចំនួន ដើម្បីជួយដល់
កងកម្លាំងជួរមុខ និងជនភៀសសឹកដែលកំពុងជួបការខ្វះខាតនៅបន្ទាត់ព្រំដែនកម្ពុជាផងដែរ ។

ក្នុងឪកាសនេះក្រុមគ្រួសារ TODAY internet សូមធ្វើការដឹងគុណជាទីបំផុត ចំពោះវីរភាពដ៏អង់ អាចក្លាហានរបស់យុទ្ធជនជួរមុខ ដែលបានលះបង់ ពលី និងបូជាដើម្បីការពារទឹកដី និងប្រជាជនខ្មែរក្នុងគ្រាដ៏លំបាកនេះ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ