ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារដែល​អ្នក​មិន​គួរ​រំលង បើ​ចង់​បាន​ស្បែក​ភ្លឺ​រលោង

2 ឆ្នាំ មុន

ខាត់ណា ប៉េងប៉ោះ ល្ហុង ត្រី និងតែបៃតង សុទ្ធតែជាអាហារដែលជួយឱ្យស្បែកមានសុខភាពល្អ ភ្លឺថ្លា និងរលោង។ ដើម្បីទទួលបានស្បែកស្អាត ភ្លឺ និងរលោង បន្ថែមពីលើផលិតផលថែរក្សាខាងក្រៅ ចាំបាច់ត្រូវញ៉ាំអាហារដែលផ្តល់សុខភាពជាប្រចាំ ដែលជួយអ្នកពីខាងក្នុង។ អាហារមួយចំនួនអាចជួយប្រឆាំងនឹងបញ្ហាស្បែក និងរួមចំណែកដល់ការចិញ្ចឹមស្បែកឱ្យកាន់តែភ្លឺថ្លា។

យោងតាមគេហទំព័រ Be Beautiful ខាងក្រោមនេះគឺជាអាហារដែលមានគ្រឿងផ្សំដែលល្អសម្រាប់ស្បែករបស់អ្នក ដែលអ្នកអាចពិចារណាបន្ថែមជាប្រចាំទៅក្នុងរបបអាហាររបស់អ្នក។

ប៉េងប៉ោះ៖ មានផ្ទុកសារធាតុ Lycopene ដែលជួយកាត់បន្ថយការបង្កើតស្នាមជ្រួញ និងបង្កើនការផលិតកូឡាជែន។ ប៉េងប៉ោះក៏អាចជួយប្រឆាំងនឹងឥទ្ធិពលនៃកាំរស្មី UV ដែលជាសត្រូវដ៏ធំបំផុតរបស់ស្បែក។

តែ​បៃតង៖ ល្បីថាល្អសម្រាប់សុខភាព តែបៃតងក៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែកដែរ ព្រោះវាមានផ្ទុកសារធាតុ catechins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយហានិភ័យនៃការរលាក។ ទោះជាយ៉ាងណាក៏ដោយ កុំផឹកតែបៃតងជំនួសទឹកព្រោះវាផ្ទុកជាតិកាហ្វេអ៊ីន។

ផ្លែ​ល្ហុង៖ ក្រៅពីរសជាតិឆ្ងាញ់របស់វា ផ្លែឈើនេះក៏មានផ្ទុកនូវអង់ស៊ីមជាច្រើនដែលជួយដោះស្រាយបញ្ហាស្បែកជាច្រើនដូចជា រលាក មុន និងស្នាមខ្មៅ។

អាល់ម៉ុន៖ វីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អ ហើយអាល់ម៉ុនសម្បូរទៅដោយវីតាមីននេះ។ វីតាមីន E ជួយ​បញ្ហា​ស្បែក​ស្ងួត ស្លាកស្នាម និង​អាច​ជួយ​ស្បែក​ទប់ទល់​នឹង​ពន្លឺព្រះអាទិត្យ។

ផ្លែស្ត្របឺរី ប៊្លូបឺរី ក្រូចថ្លុង៖ អាហារទាំងនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជួយការពារស្បែកទៀតផង។ ពួកវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C។ ប៊្លូបឺរីក៏មានផ្ទុកសារធាតុ prebiotics ដែលជួយកាត់បន្ថយស្ថានភាពស្បែកដែលបណ្តាលមកពីការរលាក៕ ប្រភព៖ Zing News