ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ខ្យល់ពុលពី​បរិយាកាស អាច​ជះ​ឥទ្ធិពល​អាក្រក់​

4 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​បំពុលបរិយាកាស (​ខ្យល់ពុល​) អាច​បង្ក​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ខួរក្បាល​ដូច​ជំងឺ​ចាស់​វង្វេង (alzheimer) និង​ការ​ថយ​ចុះ​ល្បឿន​នៃ​ការ​ចង​ចាំ​ចំពោះ​មនុស្ស​វ័យ​ចំណាស់​។ ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា​ការ​ប៉ះពាល់​នឹង​ការ​បំពុលបរិយាកាស​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង និង​ជំងឺ​វង្វេង​ប្រភេទ​ដទៃ​ទៀត ប៉ុន្តែ​វា​មិន​ច្បាស់​ទេ​ថា​តើ​ការ​បំពុល​ប្រភេទ​នេះ​ប៉ះពាល់​ដល់​ខួរក្បាល និង​ការ​ចង​ចាំ​យ៉ាងដូចម្តេច​។…

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​បំពុលបរិយាកាស (​ខ្យល់ពុល​) អាច​បង្ក​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ខួរក្បាល​ដូច​ជំងឺ​ចាស់​វង្វេង (alzheimer) និង​ការ​ថយ​ចុះ​ល្បឿន​នៃ​ការ​ចង​ចាំ​ចំពោះ​មនុស្ស​វ័យ​ចំណាស់​។

ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា​ការ​ប៉ះពាល់​នឹង​ការ​បំពុលបរិយាកាស​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង និង​ជំងឺ​វង្វេង​ប្រភេទ​ដទៃ​ទៀត ប៉ុន្តែ​វា​មិន​ច្បាស់​ទេ​ថា​តើ​ការ​បំពុល​ប្រភេទ​នេះ​ប៉ះពាល់​ដល់​ខួរក្បាល និង​ការ​ចង​ចាំ​យ៉ាងដូចម្តេច​។

អ្នក​ស្រាវជ្រាវ Andrew Petkus បាន​និយាយ​ថា នេះ​គឺជា​ការ​សិក្សា​ដំបូង​បង្អស់​ដែល​បង្ហាញ​តាម​គម្រូ​ស្ថិតិ​ថា ការ​បំពុល​ខ្យល់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ខួរក្បាល​របស់​មនុស្ស ហើយ​បន្ទាប់​មក ការ​ផ្លាស់​ប្តូរ​ទាំងនោះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ថយ​ចុះ​នៃ​ការ​ចង​ចាំ​។ គាត់​ជា​ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​សរសៃប្រសាទ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ឯ​សាកលវិទ្យាល័យ​វេជ្ជ​សាស្ត្រ​កាលី​ហ្វ័​រ​ញ៉ា​ភាគ​ខាងត្បូង (University of Southern California)​។

Andrew Petkus ពន្យល់​ថា “​ក្តី​សង្ឃឹម​របស់​យើង​គឺថា តាម​រយៈ​ការ​យល់​ដឹង​កាន់តែ​ច្បាស់​ពី​ការ​ផ្លាស់​ប្តូរ​ខួរក្បាល​ដែល​បណ្តាល​មក​ពី​ការ​បំពុលបរិយាកាស អ្នក​ស្រាវជ្រាវ​នឹង​អាច​បង្កើត​ការ​ធ្វើ​អន្តរាគមន៍ ដើម្បី​ជួយ​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់ ចំពោះ​ការ​ថយ​ចុះ​ការ​យល់​ដឹង​” ។

ការ​ស្រាវជ្រាវ​បាន​រាប់​បញ្ចូល​ស្ត្រី​ជិត ១.០០០ នាក់​ដែល​មាន​អាយុ ៧៣ ទៅ ៨៧ ឆ្នាំ​ដែល​បាន​ស្កេ​ន​ខួរក្បាល​រយៈពេល ៥ ឆ្នាំ​។ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​វាយតម្លៃ​ព័ត៌មាន​អំពី​កន្លែង​ដែល​ស្ត្រី​រស់នៅ និង​ទិន្នន័យ​បរិស្ថាន​ពី​ទីតាំង​ទាំងនោះ ដើម្បី​ប៉ាន់ស្មាន​ពី​ការ​ប៉ះពាល់​របស់​ស្ត្រី​ទៅ​នឹង​ការ​បំពុល​។

លទ្ធផល​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ត្រូវ​បាន​ប៉ះពាល់​នឹង​កម្រិត​ខ្ពស់​នៃ​ការ​បំពុលបរិយាកាស មានការ​ផ្លាស់​ប្តូរ​ដូច​ជា​ជំងឺ​វង្វេងវង្វាន់​នៅ​ក្នុង​រចនាសម្ព័ន្ធ​ខួរក្បាល និង​ការ​ថយ​ចុះ​ការ​ចង​ចាំ​កាន់តែ​ខ្លាំង​ជាង​ស្ត្រី​ដែល​មិនសូវ​មានការ​ប៉ះពាល់​នឹង​ការ​បំពុលបរិយាកាស​។ ប៉ុន្តែ​ការ​សិក្សា​បាន​បង្ហាញ​តែ​ការ​ផ្សារ​ភ្ជាប់​គ្នា ហើយ​មិន​អាច​បង្ហាញ​ថា​ការ​បំពុលបរិយាកាស​បណ្តាល​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ខួរក្បាល ឬ​ការ​ថយ​ចុះ​ការ​ចង​ចាំ​នោះ​ទេ​។

ជំងឺ​វង្វេងវង្វាន់ គឺជា​បុព្វហេតុ​ឈានមុខ​គេ​ទី ៦ នៃ​ការ​ស្លាប់​នៅ​សហរដ្ឋអាមេរិក​។ មិន​មានការ​ព្យាបាល​នោះ​ទេ​។ ការ​ស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ទិនានុប្បវត្តិ Brain៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ