ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ជិះ​មក​បុក​ពី​រថយន្ត​កុងតឺន័រ ស្លា.ប់ និង​របួស​៣​នាក់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៌​មួយ ខណៈ​រថយន្ត​សណ្តោង​កន្ទុយ​ដឹក​កុងតឺន័រ​បុក​ជាមួយ​ម៉ូតូ​ជិះ​គ្នា​៣​នាក់​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៌​មួយ ខណៈ​រថយន្ត​សណ្តោង​កន្ទុយ​ដឹក​កុងតឺន័រ​បុក​ជាមួយ​ម៉ូតូ​ជិះ​គ្នា​៣​នាក់​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៨៨-៨៩ ស្ថិត​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

បើ​តាម​សមត្ថកិច្ច​នគរបាល បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​មានឈ្មោះ ប៉ិត សា​វិត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ និង​អ្នក​ជិះ​ពីក្រោយ​២​នាក់ ម្នាក់​ឈ្មោះ ផ​ន ផៃ អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ជៀប មក​រា អាយុ​១៨​ឆ្នាំ អ្នក​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ស្គារ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1F.8448 ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក FUSO ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​ស្វាយ​រៀង 3A.1023 ដោយ​មាន​សណ្តោង​កន្ទុយ​ដឹក​កុងតឺន័រ ពាក់​ស្លាក​លេខ 4A.6271 ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​អ្នក​ជិះ​ពីក្រោយ​២​នាក់​បាន​រង​របួសធ្ងន់ ។ ដោយឡែក អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​របួស​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ