ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​នារី​ហ្វី​លី​ពិន​២​នាក់ មក​សាកសួរ ក្រោយ​ដើរ​ចែក​ស្រោមសំបុត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​ជនជាតិ​ហ្វី​លី​ពី​ន​២​នាក់ ត្រូវ​បាន​កម្លាំង​សណ្តាប់​ខណ្ឌ​ជ្រោយចង្វា ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កំរិត​ស្រាល ដែល​ប្រចាំការ​នៅ​សាលា​បឋម​សិក្សា​ជ្រោយចង្វារ ខណៈ​ពេល​នារី​ទាំង​២​នាក់​នេះ​ដើរ​ចែក​ស្រោមសំបុត្រ ដើម្បី​រក​មូលនិធិ​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​នៅ​តាម​ហាង​នានា​។ ការ​នាំ​ខ្លួន​នារី​ជនជាតិ​ហ្វី​លី​ពី​ន​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១​និង​២០​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​ជនជាតិ​ហ្វី​លី​ពី​ន​២​នាក់ ត្រូវ​បាន​កម្លាំង​សណ្តាប់​ខណ្ឌ​ជ្រោយចង្វា ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កំរិត​ស្រាល ដែល​ប្រចាំការ​នៅ​សាលា​បឋម​សិក្សា​ជ្រោយចង្វារ ខណៈ​ពេល​នារី​ទាំង​២​នាក់​នេះ​ដើរ​ចែក​ស្រោមសំបុត្រ ដើម្បី​រក​មូលនិធិ​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​នៅ​តាម​ហាង​នានា​។
ការ​នាំ​ខ្លួន​នារី​ជនជាតិ​ហ្វី​លី​ពី​ន​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៩ នៅ​ចំ​ហាង​លក់ដូរ​តាម​មាត់​ទន្លេសាប ក្បែរ​សណ្ឋាគារ​សុខា ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​១-​ឈ្មោះ Manuawan jessagrace អាយុ​២៨​ឆ្នាំ និង​២-​ឈ្មោះ Torzar jane អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​ហ្វី​លី​ពី​ន​។ អ្នក​ទាំង​ពីរ​នាក​ស្នាក់​នៅ​សង្កាត់​ម្តុំ​វត្ត​សន្សំ​កុសល់ ក្នុង​សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត គេ​ឃើញ​ជនជាតិ​បរទេស​ទាំង​២​នាក់​បាន​ដើរ​ចូល​នៅ​តាម​ហាង​លក់ដូរ​នានា​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដោយ​បាន​ចែក​ស្រោមសំបុត្រ​ក្នុង​គោលបំណង​ប្រមូល​មូលនិធិ​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​។

ដោយ​មានការ​សង្ស័យ កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វា ក៏​បាន​រាយការណ៍​ហើយ​ទទួលបញ្ជា​ឱ្យ​នាំ​ខ្លួន​សាកសួរ ហើយ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កំរិត​ស្រាល A៨ ដែល​ស្ថិត​ក្នុង​សាលា​បឋម​សិក្សា​ជ្រោយចង្វារ ដើម្បី​ឱ្យ​នគរបាល​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​ត្រួតពិនិត្យ និង​សាកសួរ​រក​លិខិត​ស្នាម​។

តាម​ការ​សាកសួរ​ជនជាតិ​បរ​ទស​រូប​នោះ​បានឱ្យ​ដឹង​ថា ខ្លួន​ជា​បង្វៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​មួយ​។ នៅ​ពេលទំនេរ​ក៏​ស្ម័គ្រចិត្ត​ដើរ​ប្រមូល​និ​ធិ​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​នៅ​ទ្វិ​ប​អាស៊ី នៅ​ក្លឹ​ប​យុវជន​ជោគជ័យ​។ បន្ទាប់​ពី​ឃាត់ខ្លួន និង​ត្រួតពិនិត្យ​មាន​ឯកសារ​ត្រឹមត្រូវ តំណាង​សាលា​ក៏​បាន​មក​ធានា ហើយ​ក៏​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ