ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​អ្នក​នៅ​លីវ​ ៖ ក្រុមហ៊ុន​អា​លី​បា​បា ​រំពឹង​លក់​បាន​លុយ​ជាង​៣០​ពាន់​​លាន​ដុល្លារ

4 ឆ្នាំ មុន

ដោយ​គ្រាន់តែ​គិត​ត្រឹម​ពេល​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ​ឆ្នាំ​២០១៩ ក្រុមហ៊ុន​អា​លី​បា​បា របស់​ចិន អាច​រក​លុយ​បាន​រហូត​ដល់​២៤​ពាន់​លាន​ដុល្លារ​ពី​ការ​លក់​តាម​អ៊ី​ន​ធើរ​ណេត​នៅ​ថ្ងៃ​ទិវា​មនុស្ស​នៅ​លីវ ​ដោយ​ធ្វើ​អោយ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​។ គេ​រំពឹង​ថា ​ការ​លក់​នេះ​នឹង​ច្រើន​ជាង​៣០​ពាន់​លាន​ដុល្លារ​ដែល​ជា​ចំនួន​នៃ​ការ​លក់​កាល​ពី​ឆ្នាំ​មុន ដោយសារ​គេ​នៅ​សល់​ពេល​ដល់​កន្លះ​ថ្ងៃ​ទៀត​សម្រាប់​លក់​នៅ​ថ្ងៃ​ទី…

ដោយ​គ្រាន់តែ​គិត​ត្រឹម​ពេល​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ​ឆ្នាំ​២០១៩ ក្រុមហ៊ុន​អា​លី​បា​បា របស់​ចិន អាច​រក​លុយ​បាន​រហូត​ដល់​២៤​ពាន់​លាន​ដុល្លារ​ពី​ការ​លក់​តាម​អ៊ី​ន​ធើរ​ណេត​នៅ​ថ្ងៃ​ទិវា​មនុស្ស​នៅ​លីវ ​ដោយ​ធ្វើ​អោយ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​។

គេ​រំពឹង​ថា ​ការ​លក់​នេះ​នឹង​ច្រើន​ជាង​៣០​ពាន់​លាន​ដុល្លារ​ដែល​ជា​ចំនួន​នៃ​ការ​លក់​កាល​ពី​ឆ្នាំ​មុន ដោយសារ​គេ​នៅ​សល់​ពេល​ដល់​កន្លះ​ថ្ងៃ​ទៀត​សម្រាប់​លក់​នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា​នេះ​។

ទិវា​មនុស្ស​នៅ​លីវ​នៃ​ថ្ងៃ​ទី​១១ ​ខែវិច្ឆិកា ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​ចិន​ ដើម្បី​គាំទ្រ​ដល់​មនុស្ស​នៅ​លីវ​។ គេ​ជ្រើសរើស​យក​ថ្ងៃ​ទី​១១ ខែ ១១ ឬ​ខែវិច្ឆិកា ពីព្រោះ​តែ​វា​មាន​លេខ​​មួយ​ដល់ ទៅ​បួន​ដង​។

ក្រុមហ៊ុន​អា​លី​បា​បា​ ចាប់ផ្តើម​ធ្វើការ​លក់​បញ្ចុះ​ថ្លៃ​នៅ​ទិវា​មនុស្ស​នៅ​លីវ​នៅ​ឆ្នាំ​២០០៩​ហើយ​ថ្ងៃនេះ​ក៏​ក្លាយទៅជា​ថ្ងៃ​លក់​យ៉ាង​សំខាន់​បំផុត​មួយ​សម្រាប់​អា​លី​បា​បា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ