ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ចូល​និវត្តន៍​ម្នាក់​ថា ពិបាក​យកឈ្នះ Messi ជាង Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​របស់​ក្រុម FC Barcelona កីឡាករ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​របស់​ក្រុម FC Barcelona កីឡាករ Lionel Messi និង​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Juventus កីឡាករ Cristiano Ronaldo តែងតែ​ត្រូវ​បាន​គេ​ប្រៀបធៀប​គ្នា​ជា​និច្ច ប៉ុន្តែ​អតីត​កីឡាករ​បាល់ទាត់​អន្តរជាតិ Micah Richards បាន​ពន្យល់​លម្អិត​ថា ហេតុ​អ្វី​បានជា​គាត់​គិត​ថា អា​ហ្ស​ង់​ទី​ន Messi ជា​គូប្រជែង​ពិបាក​ជាង​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្កា​ល់ Ronaldo​។

កីឡាករ​ទើប​ចូល​និវត្តន៍​ថ្មី​ៗ​នេះ Micah Richards ដែល​ធ្លាប់​លេង​ឱ្យ​ក្រុម Manchester City និង​អង់គ្លេស បាន​ឡើង​ប្រកួត​ជាមួយ​កំពូល​តារា​ឆ្នើម​ទាំង​ពីរ​ដង ក្នុង​អាជីព​របស់​គាត់ ហើយ​យល់​ថា ការ​លេង​តទល់​នឹង Messi គឺ​ពិបាក​យកឈ្នះ​ជាង​ការ​លេង​ជាមួយនឹង Ronaldo​។

នៅ​ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មី​ៗ​នេះ បុរស​វ័យ​៣១​ឆ្នាំ​រូប​នេះ បាន​បង្ហើប​ថា គាត់​មិន​អាច​ទាយ​ដឹង Messi ទុក​មុន​បាន​ទេ ហើយ​ក៏​មិនដឹង​ដោះស្រាយ​យ៉ាងដូចម្តេច​ដែរ​។ តែ​សម្រាប់ Ronaldo វិញ គាត់​អាច​ដោះស្រាយ​បាន​។

Micah បាន​ប្រាប់​ទៅ​សារព័ត៌មាន Sport Bible ថា​៖ «​នៅ​ពេល​ដែល​ត្រូវ​បាន​គេ​សួរ​ថា គូរ​ប្រជែង​ណា​ពិបាក​យកឈ្នះ​ជាងគេ ខ្ញុំ​នឹង​ឆ្លើយ​ថា ជា Lionel Messi ។ នេះ​ក៏​ព្រោះ​តែ​ខ្ញុំ​បាន​ឡើង​លេង​ជាមួយនឹង Ronaldo ដែរ តែ​ខ្ញុំ​អាច​ចាត់ការ​គេ​បាន​។

ខ្ញុំ​មិន​គិត​ថា វា​ស្រួល​នោះ​ទេ​។ ពួក​យើង​បាន​ទៅ​ប្រយុទ្ធ​នឹង Manchester United ហើយ​​ខ្ញុំ​លេង​តទល់​នឹង​គេ​បាន​ល្អ ខណៈ​ដែល​ខ្ញុំ​ពិបាក​ចាត់ការ​ជាមួយនឹង Messi​។ គេ​ស្ថិត​នៅ​កម្រិត​មួយ​ផ្សេង​ទៀត​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Richards បាន​ចំណាយពេល​ភាគច្រើន​នៃ​អាជីព​របស់​គាត់ ក្នុង​នាម​ជា City មុន​ពេល​ប្រកប​អាជីព​នៅ​ឯ Fiorentina ក្នុង​ប្រទេស​អ៊ី​តា​លី និង Aston Villa៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ