រាជធានីភ្នំពេញ ៖ ប្រើមិនដល់១ទឹកផង ការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯករបស់ប៉ុស្តិ៍លេខ៥ ដែលឈានដល់វគ្គក្ដៅគគុកសម្រាប់ដំណើរការប្រកួតស្វែងរកជើងឯក ក្នុងវគ្គ១៦នាក់ យក៨នាក់បញ្ចប់យ៉ាងស្រួល។ តាំងពីវគ្គដំបូងមកទល់ពេលនេះ គេឃើញលទ្ធផលមានកីឡាករល្អៗ ដែលមានស្នាដៃច្រើនរូប បានចូលខ្លួនទៅកាន់វគ្គបន្ត។

ការប្រកួតកាលពីល្ងាចថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលជាគូដណ្តើមពានក្នុងប្រភេទទម្ងន់៦០គីឡូក្រាម រដូលកាលទី៦ ត្រូវគេកត់សម្គាល់ថា បានបើកឆាកប្រយុទ្ធដាក់គ្នាយ៉ាងស្វិតស្វាញ។ ទាំងបង្គោលខៀវ និងក្រហម ដាល់គ្នាយ៉ាងសាហាវធ្វើឲ្យទស្សនិកជនជក់ចិត្តពេញហ្នឹង។ នេះជាកម្មវិធីកំពូលជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement)។

បញ្ចប់នៃការប្រកួត កីឡាករ ណាម ម៉ូរ៉ាក់ មកពីក្លិបសាមគ្គីខេត្តបាត់ដំបង ប៉ះជាមួយកីឡាករ កូយ ឡាយ មកពីក្លិប កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ដោយលទ្ធផលសម្រាប់មួយគូនេះ គឺបង្គោលខៀវវាយអោយបង្គោលក្រហមបោះបង់ការប្រកួត ហើយដណ្ដើមបានកៅអី៨នាក់ ឆ្ពោះទៅជំហានបន្ត៕ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ