អាសូរ​​! ទើប​ជូន​ប្រពន្ធ​ទៅ​ស្រុក​​ពេល​ល្ងាច លុះ​ព្រឹក​ឡើង​ផ្អើល​ឆោឡោ


រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​អ្នក​ជិតខាង​ប្រទះ​ឃើញ​ដេក​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​សង្ស័យ​ថា គាត់​មាន​ជំងឺ​គាំងបេះដូង បន្ទាប់​មក​អ្នក​ជិតខាង​ក៏​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ចុះ​ទៅ​មើល​ភ្លាម​ៗ​ដែរ​។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៩ ខែ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល នៅ​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ​ស៊ិ​ន រស់ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ប្រពន្ធ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​ទាប ឃុំ​ចំការលើ ស្រុក​ស្វាយ​ទាប ខេត្តកំពង់ចាម ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ខណៈ​ពេល​ដែល​ប្រពន្ធ​ចេញពី​ធ្វើការ បុរស​រូប​នេះ​បាន​ជូន​ដំណើរ​ប្រពន្ធ​ឡើង​រថយន្ត​ទៅ​កាន់​ស្រុក​កំណើត ព្រោះ​ប្រពន្ធ​ត្រូវ​ឈប់​សម្រាក​ពី​ការងារ​នា​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យអុំទូក​។ ចំណែក​រូប​គាត់​ជា​ប្ដី​មិន​បាន​ឈប់​សម្រាក​ឡើយ គឺ​នៅ​ធ្វើ​ការងារ​។ លុះ​ជូន​ដំណើរ​ប្រពន្ធ​រួច ក៏​បាន​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល​វិញ ហើយ​បាន​ផឹកស៊ី​បន្តិចបន្តួច បន្ទាប់​ពី​ហូប​បាយ​ល្ងាច រួច​បុរស​នេះ​បាន​ចូល​ដេក​ជា​ធម្មតា​។

ប្រភព​ដដែល​បន្ត​ឲ្យ​ដឹង​ទៀត​ថា រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ ខណៈ​មិនឃើញ​បុរស​រង​គ្រោះ​ក្រោក អ្នក​ជិតខាង​ក៏​ចូល​ទៅ​ដាស់​ឲ្យ​ក្រោក​ទៅ​ធ្វើការ ស្រាប់តែ​ប្រទះ​ឃើញ​បុរស​រូប​នេះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ចុះ​ទៅ​មើល​ភ្លាម​ៗ​ដែរ និង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​វិទ្យាសាស្ត្រ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ​។ បន្ទាប់​មក​បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ