ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ដើរ​ជីក​រក​ពស់ បែរជា​ប្រទះ​ឃើញ​​គ្រាប់​ភ្លើង​ត្បាល់​ជាង​៣០​គ្រាប់​​កប់​ក្នុង​ដី

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គ្រាប់កាំភ្លើង​ត្បាល់​ធុន DK.75 យ៉ាងតិច​ចំនួន​៣៤​គ្រាប់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​កម្លាំង​អង្គភាព​កំចាត់​មីន ស៊ី​ម៉ាក់ ទៅ​គាស់កកាយ​យក​ទៅ​កំទេច​ចោល នៅ​ព្រឹក​ថ្ងៃ​ទី​0៨ វិច្ឆិកា…

ខេត្តបាត់ដំបង ៖ គ្រាប់កាំភ្លើង​ត្បាល់​ធុន DK.75 យ៉ាងតិច​ចំនួន​៣៤​គ្រាប់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​កម្លាំង​អង្គភាព​កំចាត់​មីន ស៊ី​ម៉ាក់ ទៅ​គាស់កកាយ​យក​ទៅ​កំទេច​ចោល នៅ​ព្រឹក​ថ្ងៃ​ទី​0៨ វិច្ឆិកា នេះ ខណៈ​ដែល​ប្រជាពលរដ្ឋ​ដើរ​ជីកដី​រក​សត្វ​ពស់ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​នៅ​ចំណុច​អូរ​ឆ្នាំង​ធ្លុះ ស្ថិត​ក្នុងភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត​។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គ្រាប់កាំភ្លើង​ត្បាល់​ធុន DK 75 ទាំង​៣៤​គ្រាប់​នោះ មួយ​ចំនួន​មានគុណ​ល្អ ដែល​ច្រក​នៅ​ក្នុង​សម្បក​គ្រាប់​កប់​នៅ​ក្នុង​ដី ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ដែល​ដើរ​រក​ជីក​សត្វ​ពស់​ជា​អ្នក​ប្រទះ​ឃើញ​គំនរ​គ្រាប់​នេះ កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ វិច្ឆិកា រួច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្ដង​។

បើ​តាម​ការ​សន្និដ្ឋាន​ពី​មន្ត្រី​ជំនាញ​បាន​និយាយ​ថា គ្រាប់ DK.75 ទាំងនោះ គឺជា​គ្រាប់​ដែល​គេ​កប់​ទុក​កាលពី​សម័យ​សង្គ្រាម តែ​ដោយសារ​គ្រាប់​នេះ​មាន​ច្រក​ក្នុង​សម្បក​គ្រាប់​ត្រឹមត្រូវ ទើប​នៅ​មានគុណ​ភាពល្អ​ច្រើន​។

មន្ត្រី​ដដែល​បាន​និយាយ​ទៀត​ថា សមត្ថកិច្ច​បាន​សហការ​ជាមួយ​កម្លាំង​ស៊ី​ម៉ាក់ ចុះ​ពិនិត្យ​ទីតាំង​នោះ ដើម្បី​ស្រាវជ្រាវ​រុករក​កាក​សំណល់​សង្គ្រាម​នេះ​បន្ត​ទៀត​ក្នុង​តំបន់​នោះ ក្រោយ​ពី​កម្លាំង​អង្គភាព​ស៊ី​ម៉ាក់​ប្រមូល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ ចេញ​អស់ពី​ទីតាំង ដើម្បី​យក​ទៅ​កំទេច​ចោល​។

យ៉ាងណា​ក៏​ដោយ ជាមួយនឹង​ការ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ផ្ទុះ ដែល​គេ​សន្និដ្ឋាន​ថា ជា​កាក​សំណល់​ដែល​សល់​ពី​សម័យ​សង្គ្រាម​ទាំងនេះ អាជ្ញាធរ​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កាក​សំណល់​សង្គ្រាម​ទាំងនោះ ព្រោះ​នៅ​ក្នុងភូមិ​សាស្ត្រ​នានា​នៃ​ស្រុក​នេះ អាច​នៅ​មាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​សេសសល់​កប់​នៅ​ក្នុង​ដី​នៅឡើយ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ​។

ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​រាយការណ៍​ភ្លាម​ៗ​ទៅ​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដូច​ខាងលើ​នេះ ឬ​គ្រាប់​មីន និង​គ្រាប់កាំភ្លើង​ផ្សេង​ៗ​ទៀត ដើម្បី​សមត្ថកិច្ច​មាន​វិធានការ​បន្ត​ទៅ​អង្គភាព​ស៊ី​ម៉ាក់​ជួយ​អន្តរាគមន៍​។ ប៉ុន្តែ​ហាម​ដាច់ខាត​កុំ​ប៉ះពាល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ