ប្រទេស​ម៉ា​ឡេ​ស៊ី​ឃុំខ្លួន​មេដឹកនាំ​កំពូល​មួយ​រូប​របស់​គណបក្សប្រឆាំង​​កម្ពុជា


កូ​ឡាំ​ពួរ ​៖ មន្ត្រី​សិទ្ធិ​មនុស្ស​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ថា អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​បាន​ឃាត់​និង​ឃុំខ្លួន​លោក​ស្រី មួរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ Reuters នៅ​មុន​នេះ​បន្តិច​។

ការ​ឃាត់ខ្លួនលោកស្រី មូរ ​សុខ​ហួរ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯអាកាស​យានដ្ឋាន​ក្នុង​ទី​ក្រុង​គូ​ឡា​ឡាំ​ពួ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី មុន​ពេល​លោកស្រី​វិល​ត្រឡប់​មក​ប្រទេស​វិញ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​នេះ​ជាមួយ​លោក​សម រ​ង្ស៊ី ស្ថាបនិក​គណបក្ស​នេះ​។

លោក Jerald Joseph, មន្ត្រី​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន Reuters ស្រង់​សម្តី​ថា “​គាត់ (​មួ សុខ​ហួរ​) ស្ថិត​នៅ​ក្នុង​បន្ទប់​នៃ​អន្តោប្រវេសន៍​នៅ KLIA” ។

សូម​បញ្ជាក់​ថា លោកស្រី មួ សុខ​ហួរ និង​ថ្នាក់ដឹកនាំ​កំពូល​របស់​អតីត​គណបក្សប្រឆាំង ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​កំពុង​ស្វែងរក​ចាប់ខ្លួន​ពី​បទចោទប្រកាន់​ថា​រួមគំនិត​ក្នុង​អំពើ​ប៉ុន​ប៉ុន​ធ្វើ​រដ្ឋប្រហារ​នា​ថ្ងៃ​ទី ៩ វិច្ឆិកា នេះ ។

ថ្មី​ៗ​នេះ​ផង​ដែរ ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ជិតខាង​របស់​កម្ពុជា​ក៏​ធ្លាប់​បាន​រារាំង​មិន​ឲ្យ​លោកស្រី ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃផង​ដែរ​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ