ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អា​មេ​រិ​ក​ធ្វើ​ឲ្យ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​នៅ​អាស៊ាន​បន្ត​ធា្ល​ក់​ចុះ តែ​នៅ​កម្ពុជា​កើនឡើង

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផលិត​និង​ផ្គត់ផ្គង់​សម្ភារៈ​ក្នុង​វិស័យ​សំណង់ ដ៏​ធំ​ក្នុង​តំបន់​អាស៊ី បាន​បង្ហាញ​នូវ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណេញ​របស់​ខ្លួន​ក្នុង​រយៈពេល​៣​ត្រីមាស​ឆ្នាំ ២០១៩​នេះ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណេញ​ក្នុង​អាជីវកម្ម​ផលិតផល​គីមី ជា​ពិសេស​គឺ​បង្ក​ឡើង​ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​នៃ​មហាអំណាច​នៃ​ប្រទេស​ពីរ ចិន និង​អា​មេ​រិ​ក…

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផលិត​និង​ផ្គត់ផ្គង់​សម្ភារៈ​ក្នុង​វិស័យ​សំណង់ ដ៏​ធំ​ក្នុង​តំបន់​អាស៊ី បាន​បង្ហាញ​នូវ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណេញ​របស់​ខ្លួន​ក្នុង​រយៈពេល​៣​ត្រីមាស​ឆ្នាំ ២០១៩​នេះ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណេញ​ក្នុង​អាជីវកម្ម​ផលិតផល​គីមី ជា​ពិសេស​គឺ​បង្ក​ឡើង​ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​នៃ​មហាអំណាច​នៃ​ប្រទេស​ពីរ ចិន និង​អា​មេ​រិ​ក ។ សម្រាប់​អាជីវកម្ម​របស់​ក្រុមហ៊ុន​ដ៏​ធំ​នេះ នៅ​កម្ពុជា​វិញ មាន​កំណើន​ទៅ​វិញ ដោយសារ​តែ​កំនើន​សកម្មភាព​នៃ​ការ​សាងសង់​នៅ​កម្ពុជា នៅ​តែ​បន្ត ។

​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ បានអោយ​ដឹង​ថា ប្រតិបត្តិការ​របស់​ខ្លួន សម្រាប់​ត្រី មាស​ទី​៣​ឆ្នាំ ២០១៩ និង​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៩​ប្រាក់​ចំណេញ​របស់​ខ្លួន​បាន​ថមថយ​ចុះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ដែល​ការ​ថមថយ​ប្រាក់​ចំណេះ​នេះ ចម្បង​គឺ​បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំនេញ នៅ​ក្នុង​អាជីវកម្ម​ផលិតផល​គីមី ដោយសារ​វដ្ដ​តម្រូវការ​ទាប​ស្រាប់ ការ​ថមថយ​ចុះ​នៃ​សេដ្ឋកិច្ច​សាកល​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការ​ឡើងថ្លៃ​នៃ​ប្រាក់​បាត​ថៃ ។

លោក Roongrote Rangsiyopash ប្រធាន​និង​ជា​អគ្គនាយក​ក្រុមហ៊ុន SCG បាន
អោយ​ដឹង​ថា លទ្ធផល​ប្រតិបត្តិការ​សម្រាប់​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន សម្រេច​បាន​ចំណូល​ពី​ការ​លក់​សរុប ប្រមាណ ៤២.៩៦៥​ប៊ី​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ ១០.៥៩៨​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ថយ​ចុះ ៨% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៨ ដោយសារ​តម្លៃ​ផលិតផល​គីមី​ធ្លាក់​ចុះ ។ ​លោក​បាន​បន្ត​ថា « ប្រាក់​ចំណេញ​សម្រាប់​រយៈពេល ៩​ខែ​នេះ មាន​សរុប ៣.២២៦​ប៊ី​លាន​រៀល ឬ​ប្រមាណ ៧៩៦​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ធ្លាក់​ចុះ ២៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំទៅ ។

ក្នុង​ន័យ​នេះ ប្រតិបត្តិការ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៩​នេះ រួម​មាន ការ​សម្រួល​ប្រាក់​បំណាច់​សម្រាប់​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​ប្រមាណ ៦៤​លាន​ដុល្លារ​អា​មេ​រិ​ក ពន្ធ​លើ​ប្រាក់​ចំណូល​ដែល​ត្រូវ​ទូទាត់ សម្រាប់​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៩ មាន​ចំនួន​៣៥​លាន​ដុល្លារ​អា​មេ​រិ​ក​, ការ​ខូចខាត​ទ្រព្យ​សម្រាប់​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០១៩ ចំនួន​ទឹកប្រាក់​២៥​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មួយ​ភាគ​ធំ កើត​ចេញពី​អាជីវកម្ម​សេ​រ៉ា​មិ​ក​ថ្នាក់​តំបន់​ដែល​មិនមែន​ផលិត​នៅ​ប្រទេស​ថៃ​, និង​កង្វល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម ដែល​បន្ត​ជះ​ផល​ប៉ះពាល់​លើ​ប្រាក់​ចំណេញ​របស់​ទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ និង​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ » ។

នៅ​ក្នុង​ទីផ្សារ​កម្ពុជា​វិញ ចំណូល​ពី​ការ​លក់​របស់​ក្រុមហ៊ុន​សំណង់​ធំ​មួយ​នេះ សម្រាប់​ត្រីមាស​ទី​៣/​ឆ្នាំ​២០១៩ សម្រេច​បាន​ទឹកប្រាក់ ៤៥៥​ប៊ី​លាន​រៀល ឬ​ស្មើនឹង ១១១​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​កើនឡើង ១៤% ដែល​មួយ​ភាគ​ធំ គឺ​បាន​មក​ពី​អាជីវកម្ម​ស៊ីម៉ងត៍​-​សម្ភារៈ​សំណង់ ។ សម្រាប់​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៩​នេះ វិញ ក្រុមហ៊ុន​ក៏​សម្រេច​បាន​ចំណូល​ពី​ការ​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ចំនួន ១.៣៦៦​ប៊ី​លាន​រៀល (៣៣៧​លាន​ដុល្លារ​អា​មេ​រិ​ក​)​។

លោក Roongrote មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​សម្រេច​បាន​កំណើន​រឹង​មាំ ក្នុង​អំឡុង​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​នេះ ។ លំហូរ​វិនិយោគទុន​ផ្ទាល់​ពី​ក្រៅប្រទេស ជា​ពិសេស ពី​ប្រទេស​ចិន កំពុង​ជំរុញ​កំណើន​នៃ​វិស័យ​សំណង់​ទាំងមូល ។ នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ទីក្រុង​ធំ​ៗ​មួយ​ចំនួន​របស់​កម្ពុជា ដូច​ជា ក្រុងព្រះសីហនុ ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្រុង​បា​វិត តម្រូវការ​នៅ​តែ​មាន​កម្រិត​ខ្ពស់​សម្រាប់​ផលិតផល​ស៊ីម៉ងត៍​និង​សម្ភារៈ​សំណង់ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ