ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​នេះ​ធ្វើ​មឈូស និង​ធ្វើ​មេន​លក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​បឹង​លា​ច ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ មិនមែន​មាន​តែ​មុខរបរ​ជួល​មេន​មួយ​មុខ​នោះ​ទេ គឺ​មាន​សិប្បកម្ម​ធ្វើ​មឈូស​លក់ សម្រាប់​ជន​ខ្សត់ខ្សោយ​ក្នុងភូមិ​ក៏​ដូច​ជា តាម​បណ្តាល​ស្រុក…

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​បឹង​លា​ច ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ មិនមែន​មាន​តែ​មុខរបរ​ជួល​មេន​មួយ​មុខ​នោះ​ទេ គឺ​មាន​សិប្បកម្ម​ធ្វើ​មឈូស​លក់ សម្រាប់​ជន​ខ្សត់ខ្សោយ​ក្នុងភូមិ​ក៏​ដូច​ជា តាម​បណ្តាល​ស្រុក និង​ខេត្ត នានា​ផង​ដែរ ។

អ្នកស្រី​យ៉ង សា​មឺ​ឌី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​លា​ច ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ដែល​ជា​ម្ចាស់ សិប្បកម្ម​ធ្វើ​មឈូស​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ៖ អ្នកស្រី និង​ស្វាមី​បាន​ចាប់​យកមុខ​របរ​ធ្វើ​មឈូស​លក់ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ក្នុង​មួយ​ថ្ងៃ​ធ្វើ​មឈូស​បាន​ពី​១០​ទៅ​២០​មឈូស​ហើយ ក្នុង​មួយ​ខែ​អ្នកស្រី​ធ្វើ​មឈូស​ឲ្យ​ម៉ូយ​តាម​បណ្តាល​ខេត្ត និង​នៅ​ក្នុង​ខេត្តតាកែវ​មិន​តិច​ពី​៧០​ទៅ​៩០​មឈូស​នោះ​ទេ ។

ម៉ូយ​ទិញ​មឈូស​តាម​ខេត្ត​មាន​ដូច​ជា ខេត្តព្រៃវែង កណ្តាល សៀមរាប ស្វាយ​រៀង កំពង់ស្ពឺ ។​ល​។ ពួក​គេ​ទិញ​យក​ទៅ​លក់​បន្ត​លក់​ឲ្យ​ម៉ូយ​មឈូស​មួយ​តែ​១០​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ហើយ​លក់​ឲ្យ​អ្នក​ជួល​មេន​ក៏​តម្លៃ​ប៉ុណ្ណឹង​ដែរ ។ មាន​ពេល​ខ្លះ​រកម​ឈូស​លក់​ឲ្យ​មិន​បាន​ផង ដោយសារ​ខ្វះ​គ្រឿង​ឈើ​យក​មក​ធ្វើ​ក៏​មាន​ក្រៅពី​មឈូស​តម្លៃ ១០​ម៉ឺ​ល​រៀល អ្នកស្រី​ក៏​មាន​មឈូស​សម្រាប់​អ្នក​ធូ​ធារ គឺ​តម្លៃ​៦០​ម៉ឺន​រៀល តែ​ក្នុង​មួយ​ខែល​ក់បាន​២​ឬ​៣​មឈូស​ប៉ុណ្ណោះ ។

លោក​ចឹក សា​ម៉​ន អាយុ​៥០​ឆ្នាំ ជា​អ្នក​ប្រកប​មុខរបរ​ធ្វើ​មឈូស​លក់​នៅ​ភូមិ​ខាងលើ​បាន​និយាយ​ឲ្យ​ដឹង​ថា ៖ គាត់​ចាប់​អាជីព​ធ្វើ​មឈូស​លក់​នេះ​បាន​ប្រហែល​២០​ឆ្នាំ​មក​ហើយ មុខរបរ​នេះ​មិន​អាច ឲ្យ​គ្រួសារ​ធ្វើ​អ្នកមាន​មែន តែ​វា​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។ គាត់​លក់​មឈូស​មួយ​១០​ម៉ឺន​រៀល តែបើ​ជួប​អ្នក​ខ្វះខាត​ខ្លាំង​គាត់​មិន​យក​លុយ​នោះ​ទេ ចាត់​ទុកដូចជា​ធ្វើបុណ្យ​ទៅ​ចុះ ។ នៅ​ក្នុងភូមិ​បឹង​លា​ច​នា​ពេល បច្ចុប្បន្ន​នេះ​ក៏​មាន​អ្នក​ធ្វើ​មេន​លក់​ដែរ តម្លៃ​មួយ​៥៥០០​ដុល្លារ ទាល់តែ​គេ​កំ​ម្ម៉​ង់​ឲ្យ​ធ្វើ ទើបបាន​ធ្វើ​ព្រោះ​បោះទុន​ធំ​ពេក មិនមែន​ចេះ​តែ​ធ្វើ​ទុក​មុន​ឡើយ ។ ក្នុង​មេន​មួយ​ចំណាយពេល​អស់​ពេល​មិន​តិច​ពី​១៥​ថ្ងៃ ទៅ​២០​ថ្ងៃ​នោះ​ទេ ។ ទីតាំង​ធ្វើ​មឈូស​កម្រិត​អ្នកក្រ​ខ្សត់​ទិញ​នេះ​មិន​ក្រោម​ពី​២០​ទីតាំង ក្នុងភូមិ​បឹង​លា​ច​ទេ ។

លោកយាយ​សាន ស្ថិត​ក្នុង​វ័យ​ជា​៧០​ឆ្នាំ បាន​រំលឹក​ថា ៖ គ្រួសារ​គាត់​ជា​អ្នក​ប្រកប​មុខរបរ​ជួល​មេន មុនគេ​បង្អស់​និយាយ​រួម គឺ​ក្នុងភូមិ​បឹង​លា​ចនេះ មាន​តែ​មេន​គាត់​មួយ​ប៉ុណ្ណោះ ក្នុង​មួយ​ខែ​មេន​គាត់​រវល់​រហូត ។ តែ​ក្រោយមក​ទើប​មាន​អ្នក​ភូមិ​ដូច​គ្នា​ចាប់​យក​អាជីព​នឹង​បន្ត​គ្នា​រហូត​ដល់​កើន​អ្នក​ជួល​មេន​មិន​ក្រោម​ពី​៦០​ទៅ​៧០​មេន​នោះ​ទេ ។ លោកយាយ​សាន ដកដង្ហើម​ធំ​ហើយ​ក៏​បាន​បញ្ជាក់​ថា ៖ ឥឡូវ​គាត់​ចាស់​ហើយ ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​គេ​ធ្វើ​ម្តង​ចុះ ហើយ​មុខរបរ​នេះ​វា​ជា​មុខរបរ​សុចរិត​ល្អ​ណាស់ សម្រាប់​អ្នក​ភូមិ​បឹង​លា​ច ឃុំ ចំបក ស្រុក​បាទី ខេត្តតាកែវ​ផង​ដែរ ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចំបក់​ដែល​បាន​ជួប​ដោយ​ចៃដន្យ​បាន​និ​យា​យា​ថា ៖ នៅ​ភូមិ​បឹង​លា​ច​នា​ពេល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នាំ​ធ្វើ​មឈូស​ធ្វើ​មេន​លក់ និង​ជួល​មេន​កាន់តែ​កើនឡើង ម្យ៉ាងទៀត​ដើម្បី​ជួយ​ទប់ទល់​ជីវភាព​គ្រួសារ​របស់​ពួក​គេ​ក្រោយ​ពី​ការ​ធ្វើស្រែ ។ បើ​និយាយ​ពីមុខ​របរ​ជួល​មេន​ឬ​គេ​ហៅ​ថា​«​ស៊ីឈ្នួល ដុត​ខ្មោច​»​នា​ពេល​នេះ​មិន​ក្រោម​ពី​៧០​គ្រួសារ​នោះ​ទេ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ